Wednesday, November 26, 2014

rbu 657 -- ភ្នំពេញ ក្រុងក្រឡា


(ភ្នំពេញ ប៉ារិស៍ វ៉ាស្ហ៊ិងតឹន ប្លង់ដើមដូចគ្នា Poem for Community Arts Gallery at The Asia Foundation អំពី វិចិត្រសាលសិល្បៈសហគមន៍ នៅ មូលនិធិអាស៊ី)
ភ្នំពេញឃើញជា ក្រុងក្រឡា
រំឭកឡើងថា រាជធានី
នៃកម្ពុជា ដូចក្រុងពីរ
លើព្រះធរណី ពីរទៀតអ្វី?
មួយរដ្ឋធានី នៃបារាំង
ល្បីល្បាញឈ្មោះខ្លាំង លើផែនដី
គឺប៉ារីស៍ណ៎ា៎ ចុះទីបី?
វ៉ាស្ហ៊ិងតឹន ដី អាមេរិក។
ធានីពីរនេះ ដូចភ្នំពេញ
មើលប្លង់ដើមវិញ ដូចក្រុងពេជ្រ
មានជ្រុងមុខខ្នាត ចាំងរំលេច
ដូចផ្កាយព្រិចៗ លើផែនដី។
ម្ដេចក៏មានគាប់ ភ័ព្វចួនគ្នា
តើអ្វីនោះជា គោលសក្ខី
អាចបញ្ជាក់ប្រាប់ ចំសេចក្ដី
ដើម្បីឲ្យដឹង ប្លង់ដើមដូច?
ភ្នំពេញ ប៉ារីស៍ វ៉ាស្ហ៊ិងតឹន
ផ្គូផ្គងមើលសិន ខុសធំតូច
ទីក្រុងទាំងបី ពេលបណ្ដូច
ប្លង់ដើមមេដូច ប្រហែលគ្នា។
ទាំង វ៉ាស្ហ៊ិងតឹន និង ភ្នំពេញ
ក្រឡាដើមវិញ ចេញរូបជា
ដូចប៉ារីស៍ដែរ ព្រោះតែវា
អ្នកគូរដូចគ្នា គឺបារាំង។
គឺវិស្វករ បារាំងគូរ
ប្លង់ដើមពីយូរ យោងតឹកតាង
ឯកសារចារទុក ជាសំអាង
ក្រុងបីតំណាង ប្លង់ដើមមួយ៕
រូបថត នៅ The Asia Foundation Nov 25, 2014
© rbu_spp 8:56 pm Nov 26, 2014 Sao Puthpong
— with Socheata Vong and Khiang Hei.រូបថត នៅ The Asia Foundation Nov 25, 2014
© rbu_spp 8:56 pm Nov 26, 2014 Sao Puthpong
— with Socheata Vong and Khiang Hei.

No comments: