Monday, December 10, 2012

(For Khmer-Speaking People, 'cos knowing Khmer helps you get a good joke from reading this piece)
                                  រឿង កំប្លែងខ្លី
  
                ១. “ក. សុក្រ”​ ខ្ញុំគឺ “កំលោះ សុក្រ” មិនមែន “កញ្ញា សុក្រ” ទេទាន!

                នៅក្នុងថ្នាក់រៀនម៉ោងភូមិវិទ្យានៃអនុវិទ្យាល័យមួយ លោកគ្រូកំលោះម្នាក់មានលម្អៀង​ចិត្ត​ទៅខាងសិស្សស្រីៗ។គាត់មានទម្លាប់ឲ្យពិន្ទុកិច្ចការសិស្សស្រីៗ១០ពេញមិនថាតែកិច្ចការ​នោះ​​​ធ្វើ បានល្អគ្រប់សព្វឬខ្វះចន្លោះអ្វីខ្លះនោះទេ។ គាត់មិនដែលឲ្យ​ពិន្ទុ១០ដល់សិស្សប្រុស​ណា​ម្នាក់​​​ឡើយ សូម្បីតែសិស្សប្រុស​ម្នាក់​​​ដែលរៀនពូកែ​ដាច់គេនិងធ្វើបានត្រូវពេញក៏ដោយ។​
                ថ្ងៃមួយសិស្សប្រុសម្នាក់អាយុច្រើនជាងគេ រៀនបាន​ពិន្ទុមធ្យមទេបាននិយាយ​ប្រាប់គ្នាថា៖ ”​ចាំមើលអញយកឲ្យបានពិន្ទុ១០”។ សិស្ស​ឯ​ទៀតបាននាំគ្នាសើចពេប​មាត់ថា៖” អីហ្អា៎សូម្បី​តែ\អា ទិត្យរៀនលេខ១ក្នុងថ្នាក់​​​ ធ្វើ​មិនខុសផងម៉េចគ្រូឲ្យតែ៩​ក្រោមស្រីៗ​!”។                                                                                                                                                                                                                                                                                                                                     ្               ថ្ងៃចែកក្រដាសកិច្ចបានមកដល់។ 
                លោកគ្រូបានហៅឈ្មោះសិស្សដោយចាប់​ផ្ដើមពី សិស្ស​ស្រីម្នាក់ដែលគាត់ពេញចិត្តជាង គេ។ 
្               លោកគ្រូ៖”(ក. ច័ន្ទ) កញ្ញាច័ន្ទ..”      សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០” ​ 
                 លោកគ្រូ៖”(ក. អង្គារ) កញ្ញាអង្គារ..”  សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”​ 
                 លោកគ្រូ៖”(ក. ពុធ) កញ្ញាពុធ..”        សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”​    
                 លោកគ្រូបានបន្តហៅឈ្មោះសិស្សរៀងទៅដោយសម្គាល់តាមទម្លាប់ថា ”ក.‑​ គឺ កញ្ញា‑“​និងរត់មាត់ប្រកាសពិន្ទុថា”១០”បន្ទាប់នោះ រហូតមកដល់... ​
                 លោកគ្រូ៖”(ក. សុក្រ) កញ្ញាសុក្រ..” សិស្ស៖”បាទ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”។  
                 លោកគ្រូស្រាប់តែបានទម្លាក់ក្រដាសកិច្ចការសិស្សលើតុ​ហើយដំឡើង​សំឡេងសួរ សិស្ស​​ប្រុស​​នោះដោយកំហឹងថា៖”ហ្អែង ក.‑ កញ្ញា‑ស្អីដែរ?”។ 
                 សិស្សនោះបានឆ្លើយ​យ៉ាងសុភាពថា៖”បាទ ក.­ សុក្រខ្ញុំគឺ កំលោះ សុក្រ មិនមែន កញ្ញា សុក្រទេ ទាន!”។
                 សិស្សទាំងអស់ក្នុងថ្នាក់បានសើចគឹលឡើង៕

No comments: