Wednesday, February 11, 2015

ស្អែកខ្ញុំត្រូវចូលពេទ្យ -- Tomorrow, I'll be hospitalized -- Demain, Je Dois Etre Opéré



ស្អែកខ្ញុំត្រូវចូលពេទ្យ -- Tomorrow, I'll be hospitalized -- Demain, Je Dois Etre Opéré
នៅថ្ងៃទី១២ ខែកុម្ភៈ ស្អែកនេះ ខ្ញុំដល់ពេលចូលពេទ្យ CSC តាមកាលកំណត់របស់លោក Dr. Jim Gollogly នាយកមជ្ឈមណ្ឌលនេះ។ កាលរសៀលមិញ ខ្ញុំបានទៅជួប សល្យពេទ្យជំនាញបរទេស ៤នាក់។ អស់លោកបានពិភាក្សាគ្នានិងប្រាប់ខ្ញុំអំពីគម្រោងសល្យការ ជាព្រិត្តិការណ៍ដ៏សំខាន់បំផុតក្នុងជីវិតខ្ញុំ។ គ្រូពេទ្យបានចេញអនុសាសន៍ឲ្យខ្ញុំបញ្ឈប់ការបរិភោគអាហារ សូម្បីតែទឹក ចាប់ពីអធ្រាត្រនេះរហូតដល់ក្រោយប្រតិបត្តិការ។ លោក Jim បានប្រាប់ខ្ញុំថា ខ្ញុំត្រូវការការសម្រាកហាត់ប្រាណនៅផ្ទះរយៈពេល ៣ខែឲ្យរាងកាយមាំមួនឡើងវិញ។
ដោយសារតែ ករណីនេះ ទើបខ្ញុំបានលុបចោលការទៅចូលរួមពិធីអានកំណាព្យនៅ Java Café and Art Gallery នាព្រលប់នេះ និងកម្រចេញទៅណា និងផ្អាកគម្រោងជួបនានា ជាពិសេសរយៈពេលប៉ុន្មានខែមកនេះ។
Tomorrow, I have an appointment set by Dr. Jim Gollogly, director of the C Surgical Operations. This afternoon, I met a team of foreign specialists on surgery there. They set the date of the operation for Thursday Feb 12, 2015. I'll undergo a very important operation in my life by these expert surgeons. Dr. Jim told me I'll need a 3-month convalescence during which I have to take physical exercises to strengthen my body.
That's why I have to cancel my plan to attend a Poetry and Short Story Reading at Java Café and Art Gallery scheduled for this evening and I rarely have been out, even have to cancel some important meets for several last months now.
Demain, j'irai au Centre de Chirurgie comme.fixé par le Docteur Jim Gollogly, directeur du centre. Cet aprés-midi, j'y suis allé rencontrer quatres orthopédistes étrangers. On a fixé la date de l'opération chirurgicale la plus importante dans ma vie, pour Jeudi, le 12 Février, 2015. Dr. Jim m'a dit que je dois prendre la convalescence de 3 mois durant laquelle il me faut pratiquer l'éducation physique pour la réhabilitation corporelle.
C'est pourquoi je dois annuler mon projet de participer á un évenement de Lire les Poémes et les Courts Récits qui a eu lieu au Café et Galérie Java cette soirée, comme je sortie rarement et dois omettre les autres rencontres pendant ces derniers mois.

rbu 750 -- ផ្កាស្វាកើយដៃ


ផ្កាអើយអើយផ្កា មើលមុខដូចស្វា
ផ្កាមានឈ្មោះអ្វី តើអ្នកណាស្គាល់
ប្លែកគួរបេតី រីកមុខមេត្រី
ដូចកើយហត្ថា។
ខ្លះដូចជ្រែងដៃ ដេកសំដិលថ្ងៃ
កណ្ដាលព្រឹក្សា ដូចដៃជ្រែងទ្រូង
ចោលឫកសង្ហា មិនខ្លាចអ្នកណា
ផ្កាមុខស្វាមែន៕
...


Tuesday, February 10, 2015

rbu 749 – រថយន្ត "អង្គរ" (បទបង្កើតថ្មី ទី៥ ខ្យល់ផាត់)















rbu 749 – រថយន្ត "អង្គរ" (បទបង្កើតថ្មី ទី៥ ខ្យល់ផាត់)
សូមមើលនេះនែ៎! ស្នាដៃ កូនខ្មែរច្នៃ ដោយពិត គំនិតខ្មែរ
ល្បីសម្បើមពិត គ្រាន់តែ នៅស្រុកខ្មែរ ផលិត ល្បីខ្ទ័រខ្ទារ
គេកុម្មង់ទុក សាមសិប ម៉ឺនគ្រឿងផ្អឹប តែនៅ កម្ពុជា
ឡានអគ្គិសនី ពីគ្រា វេលាចាំ ឆ្នាំពីរ ពាន់ដប់បី។
មានប្រទេសប្រាំ ព្រមព្រៀង ចាប់ដៃទៀង សូមភ្ជាប់ ភព្វនិស្ស័យ
នាំចេញផ្ដាច់មុខ ដល់ថ្ងៃ ចេញឡានច្នៃ បានគ្រប់ រៀបលើដី
ក្នុងតម្លៃសម តាមគួរ ជាសំណួរ ថោកម្ល៉េះ ព្រោះហេតុអី្វ(?)
តែក្រោមមួយម៉ឺន ឡានល្បី អ៊ីវី(EV)ថ្មី ម៉ាកម៉ូដ អង្គរ(ANGKOR)អេម។
ពេលបញ្ចូលភ្លើង ម្ដងៗ ពេលត្រូវរង់ ចាំតែ ៣ម៉ោងគត់
ឯឡានបើកបាន ពេលរត់ កំណត់ ៣០០ គីឡូគែម
ចុចតែម្រាមដៃ ទ្វារឡាន ហើបបើកបាន ដូចស្លាប សត្វកំភេម
ត្រដាងឡើងស្ទុយ ផុតគែម ពិតជាអេម គំនិត មិនធម្មតា ។
ពេលបញ្ឆេះឡាន គ្រាន់តែ រុកម្រាមក្បែរ ម៉ាស៊ីន រោទិ៍ជាស្រេច
ឃើញច្បាស់មែនៗ មិនបាច់ សោមួលកាច់ បញ្ឆេះ ពិតអស្ចារ្យ
នេះពិតចេះធ្វើ ខ្លួនឯង រៀនជាក់ស្ដែង ពីញាណ ពេលធ្វើការ
ប្រើញាណម្រាមដៃ បញ្ជា ដូចប្រាថ្នា ស្នាដៃ លោក ផល្លិក។
នេះពស្តុតាងស្ដែង ពីផល ទេពកោសល្យ មានចំ ពីកំណើត
មាន ញាណ ចេះច្នៃ បង្កើត ប្រតិដ្ឋ/ប្រឌិត/ ចេញពិត ដូចបង្វឹក
គំនិតកូនខ្មែរ ជាក់ខ្លាំង ត្រចះចាំង ដូចរៀន ស្ទាត់ចេះថ្នឹក
ឈ្មោះលោក ផលិក វិស្វៈ ករឆ្នើមជាក់ ពូជខ្មែរ កេរអង្គរ៕
© rbu_spp 5:39 pm Mon Feb 10, 2015 Puthpong Sao

Monday, February 9, 2015

rbu 748 -- ថ្ងៃទី ៣០ ខែកុម្ភៈ


បណ្ឌិត រដ្ឋមន្ត្រី ស៊ីញេអី ភ្លេចមើលថ្ងៃ
កុម្ភៈ ឱអ្នកថ្លៃ ដែលមានថ្ងៃ ទី៣០?
ព្រះអើយ ម្ដេចយ៉ាងហ្នឹង បើគេដឹង នាំគ្នាខ្សឹប
លោកធំ គួរតែផ្អឹប ស្ដាប់សម្រឹប មុនស៊ីញេ។
យកមុខ ទុកឯណា បើមានត្រា ច្បាស់ម្ល៉េះទេ
មុខលោក គង់ខ្មាសគេ ចាំស៊ីញេ មិនពិនិត្យ។
ដឹងតែ ស៊ីញេខ្វោក ត្រាត្រឡោក មិនខ្ចីគិត
បោះផូង មុខងងឹត ធ្លាយការពិត មុខយ៉ាងណាា(?)
ចុះបើ ឆ្លងប្រទេស គិតងាយធ្វេស រឿងផ្លូវការ
គេមើល លាន់មាត់ថា ម្ដេចធ្វើការ ខ្ជីខ្ជាម្លឹង?
របៀប ធ្វើការយក ទម្លាប់មក បែបយ៉ាងហ្នឹង
លោករដ្ឋ មន្ត្រីដឹង ស៊ីញេអ៊្ចឹង(១) មុនចុះថ្ងៃ។
រួចរុញ ទៅរដ្ឋបាល ធ្វើដំណាល បន្តដៃ
នាយក ដ្ឋានចុះថ្ងៃ ទើបផ្សព្វផ្សាយ តាមនាទី។
អ្នកចុះ ថ្ងៃខែឆ្នាំ ភ្លេចមិនចាំ បែបវក់វី
នឹករឿង ដើរផឹកស៊ី ឬមមី ប្រាក់ខែខ្វះ។
ច្នេះទើប ច្រឡំដៃ ចុះខែថ្ងៃ មិនគិតច្បាស់
ឯអ្នក រងអាម៉ាស់ ឃើញពិតណាស់ រដ្ឋមន្ត្រី៕
សុភាសិតបារាំងមួយថា Les paroles s'envolent, les écrits restent មានន័យថា
សម្ដីរសាត់ ហើរបាត់ទៅ អក្ខរាជាប់នៅ ដិតស្នាមដាន
ជាប់ដាមទាំងអស់ រឿងប៉ុន្មាន កុំបីគិតស្មាន លុបងាយអី។
សម្ដីជា ឯក លេខជា ទោ អក្សរហែហូរ បានជា ត្រី
កត់ត្រាតាមផ្លូវ ដានទាំងបី ត្រចៀកភ្នែកក្ដី ខួរក្បាលចាំ។
អ៊្ចឹង(១) ពាក្យកាត់ខ្លីតម្រូវជើងកាព្យ មកពី អ៊ីចឹង
...
© rbu_spp 10:22 am Feb 10, 2015 Puthpong Sao


ចុមយក្ស!! ខែកុម្ភៈ មានថ្ងៃទី៣០ ដែរ???? នេះបានចំ គេហៅថាឱ្យស៊ីញ៉េ គិតតែពីស៊ីញ៉េ ទាំងបិទភ្នែកតាម៉ងហើយនេះ!!!!!

Friday, February 6, 2015

rub 747 -- Oh Cruel Wars

Oh, wars, you're cruel to kill children,
Although innocent, they're killed often,
Born all non-religious, they're dragged in,
Religious conflicts, racial hates with sin,
Of adults who're stark mad as war-mongers,
Plunging kids innocent life in their brawlers.

Stop at once the atrocities of wars,
Restore to full forces under fair laws,
True justice must be served to each nation.
Or the world would succumb with



Sunday, February 1, 2015

rbu 746 -- មិនទ្រាំហួសពេល


ស៊ូទ្រាំលែងបាន ឈប់ស្មានចាំពេល
ដើមទ្រូងមួយទ្រេល ធ្វើបុណ្យភ្នែកប្រុស
ស្អាតឬមិនសម នាំគ្នាថាចុះ
ទោះត្រូវឬខុស បន្ទោសអ្នកណា?
កុំបន្ទោសនាង ចាយរាងទាន់ក្មេង
បើមិនហ៊ានលេង ពេលហួសខកការ
មុខតែស្ដាយក្រោយ ស្ដាយពេលរីកផ្កា
ខុសត្រូវយ៉ាងណា កុំតែធ្វើខូច។
សម្រស់ស្រីៗ ក្នុងវ័យសោឡស
បើពេលហួសអស់ នោះមុខតែដូច
ផ្ការោយក្រៀមក្រោះ ស្រពោនចិត្តតូច
លេងកាយមិនខូច បើចិត្តមិនព្រើល។
សម្រស់ផ្កាស្អាត ពេលកំពុងរីក
គួរកុំជជីក ដៀលថាងងើល
លុះតែនាងខូច សឹមថាជ្រើមជ្រើល
តែងខ្លួនមិនមើល ព្រើលចាញ់បោកព្រាន៕
rbu_spp 9:36 pm February 2, 2015 Puthpong Sao
Like ·  · 

rbu 745 -- L'AMOUR ET LA TENDRESSE


Leurs coeurs et leur amour comme vus,
Sont plus fort que le froid, tout connu,
Et voila la modéle-tendresse 
Se démontre avec la caresse,
Et qui échaude tous les vivants
Pourque notre globe existe, pourtant


L' amour fraternelle, amicale,
Ou bien l'autre, c'esr certes cordiale.
De ce geste, la chaleur dégageante,
fait de ce monde la beauté charmante.

Et c´est ainsi l'exemple de l'amour,
Raffraichissant notre vie pour toujours.