Saturday, January 31, 2015

rbu 744 -- Replies to BD Wishes


អរគុណគ្រប់គ្នា ចំពោះពរ
គាប់តាមគុណធម៌ ទំនាមខ្មែរ
សូមមានជ័យជោគ ព្រះតាមថែ
សុខៈហូរហែ មង្គលគ្រប់។
Thank, Brother for the birthday wishes to me,
And many happy returns of the day to be,
And you and your family be in Happiness,,
And, too, May Cambodia be prosperous.
Off the current political manacles,
Free from the bad ideology and obstacles.
តបពរសិរី ជាកិច្ចគួរ
សមតាមសព្ទសួស្ដី៍ មង្គលជាក់
មានទាំងវណ្ណៈ សុខពលៈ
បដិភាណៈ អាយុវែង
Like ·  · 

rbu 743 -- ឱបរឹតមុខគ្រូ


ឱបរឹតក្នុងថ្នាក់ នៅមុខគ្រូ
លោកធ្វើមុខជូរ មិនហ៊ានក្អក
នឹកខ្លាចសិស្សខឹង ច្រលោតបក
តបសកវាយសង ប្រើហិង្សា។
មើលចុះប្រុុសស្រី ធ្វើហីឱប
ប្រុុសកៀកក្រសោប ដៃគងស្មា
ស្រីសំងំស្ងៀម ពុំវាចា
ឥតខ្មាសនរណា អនិច្ចាខ្មែរ!
បើនៅបែបនេះ ទៅមុខយូរ
វិន័យសិស្សធូរ ពុំកែប្រែ
ទៅជាយ៉ាងណា វាសនាខ្មែរ
មុខតែសីលធម៌ ជាតិអន្តរ /អន់ដ/។
កាលមុនតាមព្រៃ គុម្ពោតបាំង
តាមផ្លូវប្រណាំង មនុស្សអ៊ូអរ
ឥឡូវក្នុងថ្នាក់ ពេញចំហ
គ្រូមិនមាត់ក ខ្លាចឪសិស្ស។
អំណាចដុល្លារ ឬអាវុធ(?)
សាហាវកាត់មុត ដាច់សាច់ឆ្កឹះ
ហូរឈាមជាតិខ្មែរ តាមអំណឹះ
បុណ្យសក្ដិឪសិស្ស ខូចឈ្មោះជាតិ។
តែប៉ុណ្ណេះស្រេច មិនបាច់ស្រាយ
រូបនេះបរិយាយ គ្រប់រសធាតុ
ស្មារតីធ្លាក់ចុះ សីលធម៌ឃ្លាត
អស់កេរ្តិ៍មារយាទ ជាតិពឹងអ្វី?!
© rbu_spp 6:23 pm Jan 31, 2015 Puthpong Sao
គ្រូហ៊ានក្អក ដេញចេញឈប់ឲ្យបង្រៀនភ្លាម
Like ·  · 

rbu 742 -- ផ្កាចាររុះរោយ


ចារអើយកម្សត់ កត់ពាក្យសច្ចា
ចារនាងចេញផ្កា ហត្ថាត្រកង
ប្រមូលក្រសោប ថ្នមឱបចិត្តផ្សង
សូមឲ្យមួហ្មង បង់ឃ្លាតបាត់ឆ្ងាយ។
ចារក្លិនមិនគាប់ គេរាប់តែឈ្មោះ
ជាគូនឹងឃ្មោះ គោះសព្ទឃ្លាតកាយ
ភ្លេងការប្រគំ ម៉ុមបែរព្រាត់ឆ្ងាយ
ចិត្តនៅនឹកស្ដាយ អាល័យក្លិនចារ។
សម្រស់ចារស្រី មេត្រីគាប់ភ្នែក
នាងបែរយំយែក សង្វេគចិន្តា
រំឭករឿងកម្ម កេរអនុស្សារណ៍
ស្រណោះភ្លេងការ ចារអូនលាបង។
ស្រណោះផ្កាចារ ផ្កាផ្ដាច់និស្ស័យ
ចារលែងអាល័យ ថ្ងៃធ្លាប់សារសង
សំណោកជីវិត គិតកម្មសំណង
ចារអើយចាំផង ចំណងស្នេហ៍កម្ម៕
© rbu_spp 9:58 pm Jan 30, 2015 Puthpong Sao

rbu 741 -- មណី ចន្ទ្រា


ក្រមុំមានលក្ខណ៍
ប្រុសៗព្រើតភ្ញាក់
រលាក់សំណើច
រលាស់នេត្រា
មៀងភក្ត្រាសើច
ក្នុងចិត្តនឹកស្ងើច
នាងកែវមនោរាហ៍។
មើលទៅខាងនោះ
ភក្ត្រស្រស់សស្គុស
គឺដួងចន្ទ្រា
អើតមើលក្រឡង់
ដូចចង់សន្ទនា
លើកហត្ថវន្ទា
ចន្ទ្រាមាសអើយ។
ម្ដេចក៏នៅស្ងៀម
មៀងមុខអឹមអៀម
ឬនាងតោះតើយ
ឲ្យផ្កាយកំព្រា
គ្មានគ្នាកៀកកើយ
ឱ ចន្ទ្រាអើយ
ម្ដេចឡើយដាច់ចិត្ត។
ឯណេះ មណី
ភ្នែកផ្លេកមមី
ដូចលែងអាណិត
មេខលា មៀង
ដៀងភ្នែកបញ្ឆិត
បញ្ឆោតដូចឥត
បង់ចិត្តមេត្តា។
© rbu_spp 6:46 pm Jan 30, 2015 Puthpong Sao

rbu 740 -- ដូងធ្លាយ


ដូងធ្លាយ ដូងងាយ ដាំដុះផ្លែ
ដូងដាំ ដីខ្មែរ ផ្លែទឹកផ្អែម
ដូងផ្លែ ដុះថែ ដាក់ជីថែម
ធ្វើនំ បង្អែម ឆ្ងាញ់ប្រណីត។
ដាំដូង ដាំដុះ ដែនចម្ការ
ដាំថែ កាលណា ផលដូចចិត្ត
មួយខែ មួយធ្លាយ រាយដូចស្និត
ផ្លែជ្រៀត បៀតកិត ណែនជ្រែកដើម។
"ដាំដូង" មួយទៀត ដាំក្បាលចុះ
ដាំនោះ មិនដុះ ទោះដីសើម
ដាំខុស ដាំក្បាល អាចដង្ហើម
ដាច់ផុត ដាច់ថ្លើម ព្រោះ"ដាំដូង"។
"ដាំដូង" មួយនេះ មានន័យពីរ
ដាំលេង លោតទី ចូលអណ្ដូង
ក្មេងៗ លេងទឹក ហក់លោតប្រូង
តោងមែក លោតទោង ចូលក្នុងទឹក។
"ដាំដូង" មួយទៀត ន័យដាំទីង
ដាំដួល គន្ធីង បាត់លំនឹក
បង់កេរ្តិ៍ រលីង លែងចាំព្រឹក
កើតចិត្ត វរវឹក នឹកខ្មាសគេ៕
Photo: Chath Piersath
© rbu_spp around 1 pm Jan 30, 2015 Puthpong Sao


Thursday, January 29, 2015

rbu 739 – នាងកែវមនោរាហ៍


ចន្ទ្រារះក្នុង ហត្ថទន់ភ្លន់
មៀងភក្ត្រមើលគន់ កែវចរណៃ
ញញឹមពេញលក្ខណ៍ ស្រស់ប៉ប្រៃ
មាសអើយមាសថ្លៃ កែវកិន្នរ។
ពេញឫក្សជារាង កែវមនោរាហ៍
ភ្នែកប្រុសផងគ្នា ផ្អើលឈូឆរ
ពេញចិត្តនឹមនួន ទេពបវរ
នេះហៅពេញល្អ រក៍ទៀតគ្មាន។
ដងខ្លួនទន្ទែង គ្រលែងឆ្ងាយ
ក្រឡេកមើលអាយ ស្លុងវិញ្ញាណ
ដៃចិត្តលូកឈោង សួគ៌វិមាន
សូមកែវដាក់ទាន បានជាគូ។
បើបានស្គាល់នាង តាំងពីណា
ម្ល៉េះសមប្រាថ្នា តាំងពីយូរ
លះបង់អង់អាច ននៀលស៊ូ
លោមនាងជាគូ តទៅអើយ៕
© rbu_spp 3:31 pm Jan 29, 2015 Puthpong Sao


rbu 738 -- បន់ .. ចង់បាន ... បន់




បន់គ្រាអាសន្ន ឬកុនអ្វី
បន់ព្រោះហួសលៃ អាចធ្វើបាន
បន់ដេកសង្ឃឹម គិតស្មានៗ
បន់ដ្បិតចង់បាន ប្រមាណខុស។
តើបានពីណា បើមិនរក
បើបន់បានមក នោះស្រីប្រុស
មិនប្រឹងធ្វើការ ដេកបន់ចុះ
ដើមណានឹងដុះ បើមិនដាំ?
© rbu_spp Jan 29, 20`15 Puthpong Sao

Tuesday, January 27, 2015

rbu 737 -- ខ្លួនតូចចិត្តធំ



.        ខ្លួនតូចចិត្តធំ                             វាយបំបែកឃុំ                            ជល់ពុំខ្លាចញ៉ាក 
            ដេញចឹកលោតធាក់                  ចិត្តមិនកម្សាក                          ខ្លាំងមិនពិបាក 
            លើចិត្តអង់អាច។           .        ធំៗផ្ដុំគ្នា                                    ខ្លះរត់គេចវា
            មើលទៅដូចខ្លាច                      ឬក៏មិនត                                  ស៊ូរត់ប្រសាច
            ជីបៗចេកចាច                           ខ្លាចកូនមាន់តូច។         .       អាធំមិនចង់
            បើចឹកធាក់ត្រង់                         គេថាវាខូច                                ខ្លួនឯងធំជាង
            ឈ្លោះជល់គេតូច                      ទោះឈ្នះក៏ដូច                         គេមិនសរសើរ។
.        អាតូចបានចិត្ត                          ដេញគ្មានអាណិត                    ធ្វើឫកគ្រាន់បើ
            បើត្រូវមួយជើង                         ដួលប៉ើងងើបដើរ                      គេនៅសរសើរ
            បើទោះអន់ចង់។           .        មើលឃើញកូនមាន់                  កាលស្ដេចបន្ទាន់
            ត្រាស់មិនបង្អង់                         ឲ្យធ្នញ្ជ័យរក                             មាន់មកត្រង់ៗ
            តទល់ព្រះអង្គ                           ជល់មាន់យកជ័យ។       .        ដើររកមិនបាន
            មាន់ក្បែរចង្ក្រាន                       កុមារឈ្លាសវៃ                           ចាប់មួយទើបញាស់
            ស្ទុះវឹងគិតលៃ                           គំនិតធ្នញ្ជ័យ                             ជល់ឈ្នះមាន់ស្ដេច។
.        ពន្លែងកូនមាន់                          គេផ្ទុះសើចលាន់                       ខ្លះថាដឹងស្រេច
            ចាក់តែមួយខ្នាយ                      គង់ចាញ់មាន់ស្ដេច                   ច្នេះពុំចាំបាច់
            បញ្ជល់ទេអ្ហ៎ា។               .        ប៉ុន្តែមានអី                                កូនមាន់តូចខ្ចី
            វានឹកស្មានថា                            អាគកជល់នោះ                        គឺជាមេបា
            ច្នេះវាស្រវា                               សសុលត្បុលជើង។       .        អាគករសើប
            ស្ទុះរត់ជើងហើប                       លិចកើតត្បូងជើង                     ឃើញដូចរត់ចាញ់
            ទាំងគេទាំងយើង                      ផ្ទុះសំណើចវ៉ឺង                         កូនមាន់ជ័យឈ្នះ៕
© rbu_spp 11:33 pm Jan 27, 2015 Puthpong Sao
 

rbu 736 -- នំ Cake ជ្រែកចិត្ត


ចុះចាញ់រឿងអ្វី ប្រិយមិត្តប្រុស?
បើនាងមិនខុស កុំជំទាស់
គួរតែអបអរ កុំទោមនស្ស
ទោះបីរមាស់ គួរកុំអេះ។
វិធីគរគោក លើលោកនេះ
គប្បីរេរិះ តាមតម្រិះ
ទាំងយើងទាំងគេ ចេះមិនចេះ
គង់មានដូច្នេះ សិទ្ធិអង្គ។
ឬចង់ហាមនាង រឿងនំ Cake?
ឃើញល្អៀងឃ្លាតពេក ព្រោះចំណង់
ចាកពីទំនាម ខ្មែរភូរផង់
រួចជួយតម្រង់ ផ្នត់ចិត្តជាតិ?
© rbu_spp 5:31 am Jan 27, 2015 Puthpong Sao

rbu 735 -- នារីអង់អាច



ឆ្លាតឆ្លៀតបៀតស្និទ្ធ ឥតគិតខ្លាច                        ចិត្តនាងអង់អាច មិនខ្លាចស្លុត
ដៃក្រៀកជើងខ្ទាស់ គាស់យោកផុត                    កែងឆាំងម៉ាំងស្រុត ព្រានដួលប្រូស។
នេះការសម្ដែង សម្ញែងឫទ្ធិ៍                                រីឯការពិត គង់វេសវ៉ូស
អ្នកក្រៀកពីក្រោយ លើកនាងអូស                     ផុតជើងក្រេសក្រូស ដឹងធ្វើអី។
ដូចតែ អ៊ែរគូល ខ្លាំងពូកែ                                  ក្នុងករណីតែ ជើងជាប់ដី
បើជើងហើបផុត ទោះក្បាច់អ្វី                            ពុំអាចជួយស្រី ដោះកុនបាន។
រឿងក្បាច់ប្រយុទ្ធ រៀនមានក្បួន                         តែពេលកុនខ្លួន លេងក្បាច់ស្មាន
ប៉ះអ្វីវាត់ហ្នឹង ប្រឹងដោះប្រាណ                          ចេះទាំងប៉ុន្មាន ទុកដោយឡែក។
ប្រើក្បាច់ឆ្កែខាំ ក្រៅមាត្រា                                 មាត់ប៉ះត្រង់ណា ធ្មេញខាំហែក
គ្មានច្បាប់ហាមឃាត់ ឬប្រកែក                          ឈ្មោះជាមាត់ឯក ប្រើក្បាច់ខាំ៕

Thursday, January 22, 2015

rbu 734 -- ចូលតួពេញចំ



១.        ចូលតួពេញចំ សមឫករាង                                 នៅតូចនាងៗ សម្ដែងល្អ
            ចាក់ក្បាច់់ឥតខ្ចោះ ការកម្រ                               ថ្ងៃមុខបវរ សិល្បៈថ្កើង។
២.        បណ្ដុះពីតូច ដូចនាងៗ                                      ពិតប្រពៃជាង ចាំធំឡើង
            ចេញតួម្ដាយទាវ ឫករើសអើង                           នាងទាវចចើង ចចេសត។
៣.       ម្ដាយទាវផ្ដាច់នាង ពីនេនទុំ                               ទួញសោកទុក្ខធំ ព្រោះខ្លួនក្រ
            ចាញ់ប្រៀប ម៉ឺនងួន ឧកញ៉ា អរ                         ជូន ស្ដេចត្រាញ់ក៏ អាងអំណាច។
៤.        ទាវថាម៉ែអើយ លើលោកិយ                              កូនប្រុសកូនស្រី តែងកោតខ្លាច
            គោរពម៉ែឪ មិនកោងកាច                                  សូមចិត្តម៉ែអាច អាសូរកូន។
៥.        ស្នេហ៍តែបងទុំ ពុំប្រែចិត្ត                                   បើផ្សេងកូនឥត ទុកបងប្អូន
            អរជូន មានទ្រព្យ ឱនលំទោន                            ឯ ម៉ឺនងួន កូន មិនស្ម័គ្រទេ។
៦.        ស្នេហ៍លើចិត្តស្មោះ នោះទើបសុខ                     ទ្រព្យជួយស្រណុក ទាំងយើងគេ
            តែបើចិត្តក្បត់ មិនសុខទេ                                  ម៉ែអើយអ្នកមេ ប្រែស្ដាប់កូន...
                        © rbu_spp 4:35 pm Jan 22, 2015 Puthpong Sao