Saturday, January 17, 2015

rbu 727 -- នាងគូអ្នកណា?


ខួចថ្ពាល់ថ្ពាល់ខួច ពេញដោយមន្ត
គូភ្នែកតាមគន់ ចិត្តស្រមៃ
បើបានជាគូ នឹងឆោមថ្លៃ
មុខតែនិស្ស័យ ខ្ពស់កប់មេឃ។
មើលដួងនេត្រា ទាំងគូភ្លោះ
ផ្លេកភ្លឺពេញយស ស្អាតពន់ពេក
ចិញ្ចើមដូចដង ធ្នូគងមេឃ
គងលើវង់ភ្នែក ក្រឡេកស្នេហ៍។
គន់ខ្ពង់នាសា ដូចភ្នំសួគ៌
ស្រួចខ្ពស់ពេញតួ ចង់ថើបថែ
ដូចទេពអប្សរ នារីខ្មែរ
ប្រុសណាមិនស្នេហ៍ មាសចរណៃ?
បបូរក្រហម ទុំម៉ាក់ប្រាង
ថ្ពាល់ទាំងសងខាង ផូរផង់ក្រៃ
ម៉ដ្ឋភ្លឺរលោង ផ្លេកពេជ្រច្នៃ
មាសអើយមាសថ្លៃ គូអ្នកណា?
នឹកកាលព្រះរាម ប្រលោមថើប
បន្លែងស្រៀវស្រើប ថ្នមសីតា
នឹកកាលសព្វសិទ្ធិ៍ ស្និទ្ធស្នេហា
ធីតាសុវណ្ណ កេសរស្រី។
នឹកកាលឫទ្ធី សែនថ្នាក់ថ្នម
បីបមបន្លែង នាងកង្រី
នឹកដល់ទុំទាវ រួមមេត្រី
ស្រស់អើយស្រស់ស្រី នឹកសព្វយ៉ាង។
នឹកថាបើបាន ជាគូគាប់
មុខតែមានភ័ព្វ ពេញសំណាង
ដូចបុណ្យគរទុក ជាមាសប្រាង្គ
ដូចសាងប្រាង្គសួគ៌ លើផែនដី៕
© rbu_spp 7:50 am Jan 18, 2015 Puthpong Sao
Like · 

No comments: