Saturday, January 31, 2015

rbu 743 -- ឱបរឹតមុខគ្រូ


ឱបរឹតក្នុងថ្នាក់ នៅមុខគ្រូ
លោកធ្វើមុខជូរ មិនហ៊ានក្អក
នឹកខ្លាចសិស្សខឹង ច្រលោតបក
តបសកវាយសង ប្រើហិង្សា។
មើលចុះប្រុុសស្រី ធ្វើហីឱប
ប្រុុសកៀកក្រសោប ដៃគងស្មា
ស្រីសំងំស្ងៀម ពុំវាចា
ឥតខ្មាសនរណា អនិច្ចាខ្មែរ!
បើនៅបែបនេះ ទៅមុខយូរ
វិន័យសិស្សធូរ ពុំកែប្រែ
ទៅជាយ៉ាងណា វាសនាខ្មែរ
មុខតែសីលធម៌ ជាតិអន្តរ /អន់ដ/។
កាលមុនតាមព្រៃ គុម្ពោតបាំង
តាមផ្លូវប្រណាំង មនុស្សអ៊ូអរ
ឥឡូវក្នុងថ្នាក់ ពេញចំហ
គ្រូមិនមាត់ក ខ្លាចឪសិស្ស។
អំណាចដុល្លារ ឬអាវុធ(?)
សាហាវកាត់មុត ដាច់សាច់ឆ្កឹះ
ហូរឈាមជាតិខ្មែរ តាមអំណឹះ
បុណ្យសក្ដិឪសិស្ស ខូចឈ្មោះជាតិ។
តែប៉ុណ្ណេះស្រេច មិនបាច់ស្រាយ
រូបនេះបរិយាយ គ្រប់រសធាតុ
ស្មារតីធ្លាក់ចុះ សីលធម៌ឃ្លាត
អស់កេរ្តិ៍មារយាទ ជាតិពឹងអ្វី?!
© rbu_spp 6:23 pm Jan 31, 2015 Puthpong Sao
គ្រូហ៊ានក្អក ដេញចេញឈប់ឲ្យបង្រៀនភ្លាម
Like ·  · 

No comments: