Thursday, November 27, 2014

rbu 661 -- សុបិនភ្នំសួគ៌



វិចិត្រគំនូរ ស្អាតអស្ចារ្យ
មើលគល់ថនា ពិតស្រៀវស្រើប
ខ្នាញ់នឹងជ្រលង ឃើញចង់ថើប
នាសារសើប ឃ្លានឥតបទ។
មើលចុះសាច់ដោះ ដូចភ្នំសួគ៌
ឃើញហើយពុំគួរ ស៊ូទ្រាំអត់
អាណិតឱរា នៅកម្សត់
កំព្រាប្រាកដ បើខកខាន។
ចុះចេះគូរអ្វី ស្រីរូបស្អាត
សាច់សភ្លឺផ្លាត ដូចភពឋាន
ទីជួបសុបិន សុខក្សេមក្សាន្ត
ចិត្តផ្សងឲ្យបាន គូមេត្រី៕
©rbu_spp 3:42 pm Nov 27, 2014 Puthpong Sao

rbu 660 -- ទូរទស្សន៍ស្រុកខ្មែរ TVs in Cambodia


មើលទូរទស្សន៍សៀម ឬក៏យួន ... សាសន៍គេធ្វើខ្លួន តាមជាតិគេ
ខុសអ្វីស្រុកខ្មែរ ផ្ដាសម្ល៉េះទេ ... ធ្វើខ្លួនតាមគេ ភ្លេចជាតិឯង។
ឃើញ ទ.ទ.ក. ស្លៀកគ្រាន់បើ ... គួរឲ្យសរសើរ ម៉ូដចេញស្ដែង
ស្លៀកពាក់ជាខ្មែរ ពិតពុំក្លែង ... ក្រៅពីនោះឯង ស្លៀកតាមនឹក។
ស្លៀកដូចយល់សប្ដិ៍ ឃើញពីយប់ ... ខ្លួននឹកចង់ស៊ប់ ថាចាំព្រឹក
លេងឲ្យអស់ដៃ យកសន្ធឹក ... គេដៀលទាំងព្រឹក វង្វេងជាតិ។
ថាពិធីករ ការិនីខ្មែរ ... ប៉ិនតែខាងញ៉ែ ខ្សត់មារយាទ
ស្លៀកពាក់អ្វីៗ ទើសភ្នែកញាតិ ... ដៀលឮព្រោងព្រាត ស្លៀកពុំសម។
លែបខាយចំម្ល៉េះ ចេះផ្លែផ្កា ... លើកចួនវោហារ ដាក់ចំៗ
គួរបុកបន្ថែម ឲ្យដំណំ ... ខំៗក្មេងៗ វង្វេងជាតិ។
មើលតែស្លៀកពាក់ ឃើញជាក់ច្បាស់ ... ប្រព្រឹត្តផ្ដេសផ្ដាស ខ្វះមារយាទ
ធ្វើតាមនឹកឃើញ មិនស្គាល់ជាតិ ... ឆ្ងាយកាន់តែឃ្លាត ខ្មែរអើយខ្មែរ។
សូម្បីពាក្យពេចន៍ ពោលមិនចំ ... ខុសពាក្យពុំសម ខ្លួនចេះដែរ
និយាយខុសពាក្យ ជាហូរហែ ... ពិធីករខ្មែរ តាមទូរទស្សន៍។
ពាក្យខ្មែរបែរប្រើ តុង/TON/យួនសុទ្ធ ... ង៉ិវង៉ូវកុតៗ បាត់អត្ថរស
"ក្រោយ" ទៅជា "ក្ហោយ" ក្លាយក៏ព្រោះ ... "រស់" ឮតែ "ហ្អ៊ោះ" លែងឈ្មោះខ្មែរ។
យកពាក្យលេងសើច ទៅប្រើផ្ដាស ... ក្មេងមើលដេរដាស ធ្វើតាមដែរ
ទម្លាប់យូរទៅ ភាសាខ្មែរ ... មុខតែសូន្យបង់ បើមិនគិត។
ឯពួក "កំប្លែង" នោះឯងវិញ ... ចេះចាំទន្ទេញ គិតខ្លីពិត
ហាឡើង "វ៉ៃក្បាល" ជេរប្រតិដ្ឋ /ប្រឌិត/ ... ដូចខ្វះខួរគិត រើសពាក្យល្អ។
© rbu_spp 12:14 pm Nov 27, 2014 Puthpong Sao

rbu 659 -- វ៉ន វ៉ា ស្រងាកចិត្តនឹងបរាជ័យ ...


រឿងគួរខកចិត្ត សេន ប៊ុនថេន
យកលេងធ្វើមែន កាលប្រកួត
ទល់នឹង ពិន្តូ/Pinto/ គេបុកត្រួត .............. /Antoine Pinto/
ប៊ុនថេន អស់អួត ត្រឹមជន្ល ។
ប្រដាល់ចាំមើល ឱកាសមាន
ចាំគេដាក់ទាន គេដាល់យក៍
ខ្លួនបាត់ឱកាស ដើរចូលរក៍
ពិន្តូ វាត់ទរ ឡើងផ្ទួនៗ។
ឱកាសដែលចាំ ក៏បាត់ទៅ
អ្វីដែលសល់នៅ គឺត្រូវស្ទួន
មិនចេះបង្កើត ឱកាសខ្លួន
គេដាល់ផ្ទួនៗ គ្មានពេលត។
ប្រកួតបែបនេះ គ្មានពេលឈ្នះ
ឲ្យគេព្រលះ ជាចំហ
មិនដូច វី វ៉ា បុកតបត
ឬក៏ បឺត ខាំ ពុំប្រណី។
ចេះប្រើកណ្ដាប់ ដៃស្រមោល
ដូច បឺត ខាំ ដោល ដាល់ពីរបី
ឬ វី វ៉ា មិន ជន្លអី
ខ្លាំងក្ដីវាយផ្ទួន ទើបបានឈ្នះ៕
© rbu_spp 11:50 am Nov 27, 2014 Puthpong Sao
វ៉ន វីវ៉ា ប្រកាសមិនវាយតតាំង ជាមួយនឹងសេន ប៊ុនថេន

rbu 658 -- Placid Living Amid Forest


You write your poem in its free form,
Depicting the landscape of natural norm,
From a heart of a poet among the expats,
Far away from the City's sewer rats,
The beauty that engulfs all concerns,
As nature view soothes sad eyes to learn,
Deleting all types of depression,
And what a life of natural fashion!
© rbu_spp 11:00 am Nov 27, 2014 Puthpong Sao
This poem is written as a comment on Chath Piersath's poem posted on his sojourn in Chiang Mai, Thailand.
The photo attached herewith is in Cambodia: Land Forest Waiting its Fate to Fell Down any Time

Wednesday, November 26, 2014

rbu 657 -- ភ្នំពេញ ក្រុងក្រឡា


(ភ្នំពេញ ប៉ារិស៍ វ៉ាស្ហ៊ិងតឹន ប្លង់ដើមដូចគ្នា Poem for Community Arts Gallery at The Asia Foundation អំពី វិចិត្រសាលសិល្បៈសហគមន៍ នៅ មូលនិធិអាស៊ី)
ភ្នំពេញឃើញជា ក្រុងក្រឡា
រំឭកឡើងថា រាជធានី
នៃកម្ពុជា ដូចក្រុងពីរ
លើព្រះធរណី ពីរទៀតអ្វី?
មួយរដ្ឋធានី នៃបារាំង
ល្បីល្បាញឈ្មោះខ្លាំង លើផែនដី
គឺប៉ារីស៍ណ៎ា៎ ចុះទីបី?
វ៉ាស្ហ៊ិងតឹន ដី អាមេរិក។
ធានីពីរនេះ ដូចភ្នំពេញ
មើលប្លង់ដើមវិញ ដូចក្រុងពេជ្រ
មានជ្រុងមុខខ្នាត ចាំងរំលេច
ដូចផ្កាយព្រិចៗ លើផែនដី។
ម្ដេចក៏មានគាប់ ភ័ព្វចួនគ្នា
តើអ្វីនោះជា គោលសក្ខី
អាចបញ្ជាក់ប្រាប់ ចំសេចក្ដី
ដើម្បីឲ្យដឹង ប្លង់ដើមដូច?
ភ្នំពេញ ប៉ារីស៍ វ៉ាស្ហ៊ិងតឹន
ផ្គូផ្គងមើលសិន ខុសធំតូច
ទីក្រុងទាំងបី ពេលបណ្ដូច
ប្លង់ដើមមេដូច ប្រហែលគ្នា។
ទាំង វ៉ាស្ហ៊ិងតឹន និង ភ្នំពេញ
ក្រឡាដើមវិញ ចេញរូបជា
ដូចប៉ារីស៍ដែរ ព្រោះតែវា
អ្នកគូរដូចគ្នា គឺបារាំង។
គឺវិស្វករ បារាំងគូរ
ប្លង់ដើមពីយូរ យោងតឹកតាង
ឯកសារចារទុក ជាសំអាង
ក្រុងបីតំណាង ប្លង់ដើមមួយ៕
រូបថត នៅ The Asia Foundation Nov 25, 2014
© rbu_spp 8:56 pm Nov 26, 2014 Sao Puthpong
— with Socheata Vong and Khiang Hei.រូបថត នៅ The Asia Foundation Nov 25, 2014
© rbu_spp 8:56 pm Nov 26, 2014 Sao Puthpong
— with Socheata Vong and Khiang Hei.

rbu 656 -- ទំនួញត្រីឆ្លូញ


ត្រីឆ្លូញលង់ខ្លួន ក្នុងបឹងចាន
ទួញសោកបោកប្រាណ រកអ្នកជួយ
គេចទៅណារួច ខ្លួនរលួយ
ផ្លូវមួយចាំតែ គេភោក្ដា /ហូប/។
ននៀលននះ បម្រះរើ
ភ្នែកមើលពីលើ រត់ទៅណា
ចាំឲ្យតែឆ្អិន ជាអាហារ
មាត់ឆ្ងាញ់ពីសា ម្ជូរត្រីឆ្លូញ។
ឆ្លូញខ្ជឹងដឹងខ្លួន មុខមរណា
ក្លាយជាអាហារ ប្រឹងមិចបូញ
ឲ្យសញ្ញាគ្នា កុំសាញសូញ
កុំកើតជាឆ្លូញ ឬសត្វអ្វី។
កើតខ្លួនជាសត្វ រស់ខ្វះជាតិ /មិនគ្រប់មួយជាតិ/
ត្រូវបែកព្រាត់ញាតិ ក្លាយចំណី
ពេលមនុស្សចាប់បាន ពុំប្រណី
ដុតស្ងោរចៀនអ្វី តាមគេចង់។
សូមកើតជាមនុស្ស ឲ្យពេញគ្រប់
ជួបសុខពេញស៊ប់ តាមចំណង់
មួយថាទេវើយ និយាយត្រង់
ជាមនុស្សគង់បង់ ជីវិតដែរ។
ពូជមនុស្សសម្លាប់គ្នាសាហាវ
លែងប្រើទាំងដាវ ចេះច្នៃកែ
អាវុធទំនើប ច្បាំងហូរហែ
ទោះតែនិយាយ ស្ដាប់គ្នាបាន។
ជីវិត! ជីវិត! គឺអ៊ីចឹង
ដូចឃើញឮដឹង គ្រប់ៗប្រាណ
កើតចាស់ឈឺស្លាប់ គេចពុំបាន
សំខាន់ប្រមាណ សាងតែបុណ្យ៕
© rbu_spp 11:16 am Nov 226, 2014 Puthpong Sao

rbu 655 -- What’ll Be Phnom Penh? AT THE ASIA FOUNDATION (My Two Poems Read)

AT THE ASIA FOUNDATION (My Two Poems Read)
នៅឯពិធីសម្ពោធបើកពិពរណ៍ "វិចិត្រសាលសិល្បៈសហគមន៍" Community Arts Gallery រៀបចំដោយ អង្គការមូលនិធិអាស៊ី នៅការិយាល័យកណ្ដាលនៃអង្គការ កាលពីព្រលប់មិញ កំណាព្យទាំងពីរនេះ មួយជាភាសាខ្មែរ (ខ្ញុំបានសរសេរកាលយប់ថ្ងៃច័ន្ទទី២៤វិច្ឆិកា) និងមួយទៀតជាភាសាអង់គ្លេស (ខ្ញុំបានសរសេរកាលព្រឹកមិញថ្ងៃអង្គារទី២៥វិច្ឆិកា) ត្រូវបានអាន៖ មួយជាភាសាខ្មែរ ខ្ញុំបានអានជាមួយកញ្ញា វង្ស សុជាតា ឯមួយទៀតជាភាសាអង់គ្លេសអានដោយអ្នកនិពន្ធខ្មែរអាមេរិកាំង នាង Elizabeth Lisa. (អាវក្រហម) - With Artist Khiang Hei, Dr. Theresa de Langis, Kara Kristin Spore, Silas Everett (Country Representative of The Asia Foundation, the host), Elizabeth Lisa, Vong Socheata, Vicheanon Khieu, Patrick Mosolf, Andrew Jilani, François Vioud and Silvia Anaid Gr, Laura, Seng Visal, Prak Kannith and others. After the reading I was given one thumb-up after another by participants in the audience. My special thank goes to Khiang Hei for invitation and The Asia Foundation and Silas Everett for the first quarterly event, and all the audience for their likes and applause.

1. Strolling in Phnom Penh is a young couple,
Along streets trying to find where to sit –
Like – local as well as foreign – people,
On a bench, in a shade where, they think fit.
To pass their time in green space and reading –
They see no space available – nothing!
2. Shaking head, they look around and around,
Half squatting, a computer on their lap.
– And not a bench in a shade can be found –
Thus, scrolling their eyes on the city map.
Yonder, the pedestrians can’t cross the street,
Cars, m’bikes, tuktuks ... taking their ways of feet.
3. Look! Traffic jams at cross-roads, over there –
In rush hour and the shortest is half an hour.
Potholes in the streets, as if they don’t care,
Scattered under the very nose of the leader,
– Building the head and repairing its tail –
In cycle of corruption as things fail.
4. The couple though smiling look disappointed,
Walking on the sidewalk, they stop and talk.
“On it, pots of plants as decorated!
Not just are they an eyesore, where can we walk?”
‘Tis threatening with a downpour – lo and behold!
What would we do with goods things to be told?
5. A rainstorm attacks Phnom Penh cats and dogs.
And most of its streets are thigh-deep flooded –
Although, not like in the west where it fogs.
Enjoyable are each and every kid.
Whereas the City’s streets become rivers –
And cars: Rolls-Royce, Lexus – all ... their swimmers.
6. And the anomalies? Let’s think a bit
– Fillings-in of lakes in and around town –
For land to sell as the Premier put it –
And what to do? – We have all to sit down.
And debate – On Phnom Penh of Cambodia –
Four decades back known as Pearl of Asia.
© rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia

Khmer-American writer Elizabeth Lisa, in red blouse read this poem of mine at the event.

rbu 654 -- ក្រុងយើងយ៉ាងណា? The Asia Foundation


១ ពោល៖គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន
កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?”
២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។
៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។
៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិច.ក្រោមទឹក” ។
៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក
បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។
៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ ស្ទះកកស្លុង
ពារលើគំនូស បំពានហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។
៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍
មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។
៨ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនតាប់
ម៉ូតូឡានចត ទទឹងស្រាប់ ... ឃើញរឹតតែយ៉ាប់ ផើងផ្កាបាំង។
៩ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង
ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។
១០ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី
អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។
១១ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើងត្បូងកើតលិច ពុលហប់ខ្សោះ
ផ្សែងម៉ូតូឡាន ធាតុពុលសោះ ... អួរអាប់ទាំងអស់ បរិស្ថាន ។
១២ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន
កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។
១៣ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច
បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?!
១៤ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី
តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។
១៥ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច
ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ ក្លាយឋានសួគ៌?
១៦ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ
ភ្នំពេញអាស៊ី គជឋានសួគ៌ ... ពុំឡើយនឹងគួរ ធ្លាក់ដល់ម្ល៉ឹង៕

ខ្ញុំនិង កញ្ញា វង្ស សុជាតា អាននៅពិធីបើកពិពរណ៍ វិចិត្រសាលសិល្បៈសហគមន៍ នៅ The Asia Foundation, Phnom Penh។ រូបមួយទៀត លោក Silas Everett, Country Representative for The Asia Foundation និង សិល្បករខ្មែរអាមេរិកាំង Khiang Hei
© rbu_spp Written: 9:27 pm Nov 24, Edited: 9:16 am Nov 25, 2014

Tuesday, November 25, 2014

rbu 655 -- What'll Be Phnom Penh? rbu 654 -- ក្រុងយើងយ៉ាងណា?


នៅឯពិធីសម្ពោធបើកពិពរណ៍ "វិចិត្រសាលសិល្បៈសហគមន៍" រៀបចំដោយ អង្គការមូលនិធិអាស៊ី នៅការិយាល័យកណ្ដាលនៃអង្គការ កាលពីព្រលប់មិញ កំណាព្យទាំងពីរនេះ មួយជាភាសាខ្មែរ (ខ្ញុំបានសរសេរកាលយប់ថ្ងៃច័ន្ទទី២៤វិច្ឆិកា) និងមួយទៀតជាភាសាអង់គ្លេស (ខ្ញុំបានសរសេរកាលព្រឹកមិញថ្ងៃអង្គារទី២៥វិច្ឆិកា) ត្រូវបានអាន៖ មួយជាភាសាខ្មែរ ខ្ញុំបានអានជាមួយកញ្ញា វង្ស សុជាតា ឯមួយទៀតជាភាសាអង់គ្លេសអានដោយអ្នកនិពន្ធអាមេរិកាំង នាង Elizabeth Lisa. - With Artist Khiang Hei, Dr. Theresa de Langis, Kara Kristin Spore, Silas Everett (Country Representative of The Asia Foundation, the host), Elizabeth Lisa, Vong Socheata, Vicheanon Khieu, Patrick Mosolf, Andrew Jilani, François Vioud and Silvia Anaid Gr, Laura, Seng Visal, Prak Kannith and others. After the reading I was given one thumb-up after another by participants in the audience. My special thank goes to Khiang Hei for invitation and The Asia Foundation and Silas Everett for the first quarterly event, and all the audience for their likes and applause.
rbu 655 -- What’ll Be Phnom Penh?
1. A young couple is strolling in Phnom Penh
Along streets trying to find where to sit –
Like people – local as well as foreign –
On a bench, in a shade where, they think fit.
To pass their time in green space and reading –
They see no space available – nothing!
2. Shaking head, they look around and around,
Half squatting, a computer on their lap.
– And not a bench in a shade can be found –
Thus, scrolling their eyes on the city map.
Yonder, the pedestrians can’t cross the street,
Cars, m’bikes, tuktuks ... taking their ways of feet.
3. Look! Traffic jams at cross-roads, over there –
In rush hour and the shortest is half an hour.
Potholes in the streets, as if they don’t care,
Scattered under the very nose of the leader,
– Building the head and repairing its tail –
In cycle of corruption as things fail.
4. The couple though smiling look disappointed,
Walking on the sidewalk, they stop and talk.
“On it, pots of plants as decorated!
Not just are they an eyesore, where can we walk?”
‘Tis threatening with a downpour – lo and behold!
What would we do with goods things to be told?
5. A rainstorm attacks Phnom Penh cats and dogs.
And most of its streets are thigh-deep flooded –
Although, not like in the west where it fogs.
Enjoyable are each and every kid.
Whereas the City’s streets become rivers –
And cars: Rolls-Royce, Lexus – all ... their swimmers.
6. And the anomalies? Let’s think a bit
– Fillings-in of lakes in and around town –
For land to sell as the Premier put it –
And what to do? – We have all to sit down.
And debate – On Phnom Penh of Cambodia –
Four decades back known as Pearl of Asia.
© rbu_spp 11:26 am Nov 15, 2014 Sao Puthpong, Cambodia
rbu 654 -- ក្រុងយើងយ៉ាងណា?
១ ពោល៖គូស្រករក្មេង ដើរស្វែងរក ... ម្លប់ឈើនឹងជ្រក អង្គុយអាន
កៅអីឯណា រកពុំបាន ... ស្រី៖“ តើឲ្យយើងអាន នៅទីណា?”
២ ប្រុស៖ “នៅក្នុងកែវភ្នែក ទាំងគូថ្លៃ ,,, ភ្លឺដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា ... គន់មើលលោកា ទុក្ខក្នុងចិត្ត”។
៣ “រមួលឈឺចាប់ ប្រាប់ពុំបាន ... រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ... ស្រោបជិតបាំងបាត់ សម្រស់ស្រី”។
៤ ស្រី៖ “ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ... ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ... ប្រែមុខមាត់ថ្មី លិច.ក្រោមទឹក” ។
៥ ប្រុស៖ Lexus, Rolls-Royce ទយគូទទល់ ,,, មកទើរនិងយល់ ស្នូរគគ្រឹក
បំពង់ផ្សែងឈ្លក់ លាន់សន្ធឹក ... ហែលគោកទាំងព្រឹក កណ្ដាលក្រុង។
៦ អ្នកដើរនុ៎ះ ន៎ រកឆ្លងផ្លូវ ... ម៉ូតូឡានត្រូវ ស្ទះកកស្លុង
ពារលើគំនូស បំពានហ្នុង ... ហេតុអ្វីក៏ក្រុង ភ្លេចកម្រ។
៧ មើលចុះឡាននោះ បរកាត់វឹង ... ច្រាសផ្លូវទទឹង ចរាចរណ៍
មិនខ្វល់គេឯង ជែងអ៊ូអរ ... គិតងាយ ការក្រ ខ្វះសណ្ដាប់។
៨ ស្រី៖ មើលលើចិញ្ចើម សម្រាប់ថ្មើរ ... គ្នាបានអ្វីដើរ បើណែនតាប់
ម៉ូតូឡានចត ទទឹងស្រាប់ ... ឃើញរឹតតែយ៉ាប់ ផើងផ្កាបាំង។
៩ ចិញ្ចើមផ្លូវសោត កោតតែមាន ... ការ៉ូបំពាន ខ្ពស់ទាបតាំង
ដេរដាសដោយអ្វី រាំងបង្ខាំង ... ដូចលេណចម្បាំង ក្នុងធានី។
១០ បើនឹងដើរលេង តាមឧទ្យាន ... ក៏ពុំឃើញមាន សួនជាទី
អង្គុយកម្សាន្ត ជារមណីយ៍ ... គេលក់ខ្ទេចខ្ទី គ្មានចន្លោះ។
១១ ប្រុស៖ តើក្រុងនៃយើង គួរយ៉ាងម៉េច? ... ជើង ត្បូង កើត លិច ពុលហប់ខ្សោះ
ផ្សែងម៉ូតូឡាន ធាតុពុលសោះ ... អួរអាប់ទាំងអស់ បរិស្ថាន ។
១២ លម្ហបៃតង ក្រុងត្រូវមាន ... គេលក់បំពាន ធ្វើមានបាន
កើបលុយដុល្លារ ដូរម៉ូដឡាន ... សង់គេហដ្ឋាន លើសវាំងស្ដេច។
១៣ មើលតែបឹងកក់ ឃើញស្រាប់ហើយ ... គឺជាចម្លើយ ច្បាស់ជាស្រេច
បូមដីលុបបឹង ឡើងគោកខ្សាច់ ... ចង់ថាមិនបាច់ មានសួនហ្អី?!
១៤ បរិស្ថានមាត់បឹង ទីនេះល្អ ... បើទុកលម្ហ បៃតងខ្ចី
តាមក្រុងត្រូវការ វាលបុរី ... តែចង្រៃអី្វ គេលក់ខ្ទេច។
១៥ ស្រី៖ មនុស្សកើនឡើង ក្រុងចង្អៀត ... វាលសួនសោតទៀត គេធ្វើភ្លេច
ខ្យល់អាប់អួរពុល ជាប់ជានិច្ច ... ធ្វើម្ដេចភ្នំពេញ ក្លាយឋានសួគ៌?
១៦ កាលជាងសែសិប ឆ្នាំមុននេះ ... ល្បីដូចប៉ារិស កេរ្តិ៍ខ្លាំងគួរ
ភ្នំពេញអាស៊ី គជឋានសួគ៌ ... ពុំឡើយនឹងគួរ ធ្លាក់ដល់ម្ល៉ឹង៕
© rbu_spp 9:16 am Nov 25, 2014 Puthpong Sao, Cambodia
Reading at a Nov 25, 2014 evening event at Asia Foundation Head Office, Phnom Penh.

Monday, November 24, 2014

ប្រើសិទ្ធិឆ្ងល់

កំប្លែងទស្សនៈ៖ ប្រើសិទ្ធិឆ្ងល់ - ម៉េចមិនធ្វើច្បាប់ ឲ្យបង្ហាញពស្តុតាង "មិនពុករលួយ"?
តាម ច្បាប់ជាតិ អន្តរជាតិ និងធម្មជាតិ មនុស្សម្នាក់ៗមានសិទ្ធិពីកំណើត ដូច្នេះការប្រើប្រាស់សិទ្ធិរបស់យើងម្នាក់ៗពុំចាំបាច់ "សុំសិទ្ធិ" ឬ "សុំការអនុញ្ញាត" ពីអ្នកណា ពីរដ្ឋាភិបាល តុលាការ សភាទាំងប៉ុន្មាន... ទេ គឺ "ប្រើសិទ្ធិ" នេះតែម្ដង។
ខ្ញុំប្រើសិទ្ធិឆ្ងល់មួយថា បើរដ្ឋាភិបាលពិតជាមានចេតនាបរិសុទ្ធនិងមានវិធានការជាក់ស្ដែង បំបាត់អំពើពុករលួយ មែន ហេតុអ្វី មិនធ្វើច្បាប់ចែងចំៗនិងអនុវត្តត្រង់ៗថា "បើមន្ត្រីរដ្ឋាភិបាល រួមទាំង នាយករដ្ឋមន្ត្រី មិនពុករលួយទេ សូមឲ្យបង្ហាញពស្តុតាងបញ្ជាក់លើការមិនពុករលួយរបស់ខ្លួន"។
ច្បាប់នេះ បើមាននោះ (ក្រៅពីបង្ហាញភក្ដីភាពរវាងពលរដ្ឋគ្រប់រូបក្នុងសង្គម រវាងគ្នា និង ចំពោះជាតិ) វាក៏មានប្រសិទ្ធភាពជាងមាត្រាចែងដាក់កំហិតឲ្យអ្នកណាដែលរាយការណ៍ឬប្ដឹងមន្ត្រីណាអំពីការប្រព្រឹត្តអំពើពុករលួយ ត្រូវតែបង្ហាញពស្តុតាង ទៀតផងនោះដែរ៕

rbu 653 -- សាវម៉ាវព្រៃ



សាវម៉ាវព្រៃ នៅខ្ចី មិនពីសា
ទុំកាលណា ក្មេងៗ ដណ្ដើមបេះ
រសជូរអែម ឡែមៗ មែន"ឆ្ងាញ់ម្អេះ"(១)
ក្មេងៗចេះ រកពាក្យ លួងខ្លួនឯង។
តាមរបង ដីភូមិ ឬចម្ការ
ជារុក្ខា នៅក្បែរ ផ្ទះសំបែង
ពេលនៅខ្ចី ទងស្លឹក វល្លិ៍នោះឯង
បន្លែស្ដែង សម្រាប់ ប្រើស្លស្លុក។
ទាំងក៏ជា អន្លក់ ឆ្ងាញ់ពីសា
បើកាលណា ស្រុះវា ចុចប្រហុក
ឬឲ្យគោ ក្របី វាស៊ីចុក
ឬថ្នាំបុក បញ្ច្រក ឈឺក្ដៅហត់។
សាវម៉ាវព្រៃ ថ្នាំងាយ បញ្ចុះម៉ូត្រ
ចុះរហូត ជាតិពុល ធ្វើឱសថ
កែសម្រួល ដង្ហើម បាត់ហេវហត់
ជាប្រាកដ ថ្នាំខ្មែរ បុរាណចារ៕
"ឆ្ងាញ់ម្អេះ"(១) ជាពាក្យក្មេង = ឆ្ងាញ់ម្ល៉េះ
© rbu_spp 5:04 pm Nov 24, 2014 Puthpong Sao

rbu 652 -- ឆ្លាត ឬ ធ្វេស?

(បទ មណ្ឌុកព័ន្ធជើង បែបទី២ ខ្ញុំបង្កើតថ្មី)
ច្នៃតាមគំនិត បែបឆ្លាត គួរសរសើរ
ឬថាគ្រាន់បើ ឃើញសម តាមទំនង(?)
អង្គុយចោងហោង ធ្វើហី យកគូទគង
ដំណើរដើមទង យ៉ាងណា អ្នកណាដឹង(?)
អង្គុយបែបនេះ មិនខ្លាច បាក់កៅអី
អុកឆ្អល់ទល់ដី ជង់គូទ ធ្វើអីម្ល៉ឹង
ខុសបច្ចេកទេស គិតធ្វេស ងាយបែបហ្នឹង
ឬធ្វើអ៊ីចឹង អង្គុយ ឲ្យគេកោត ?
ខុសទាំងបំពាន មើលគ្រូ មិនថាអ្វី
សិស្សសម័យថ្មី និស្សិត គិតដូចឆោត
ធ្វើប្លែកមិនខ្វល់ ហេតុចង់ ឲ្យគេកោត?
នេះឬចំណោទ សីលធម៌ សង្គមថ្មី?
មើលតាមទូរទស្សន៍ សក់បះ ក្រញាសច្រូង
ចម្រុះពណ៌ព្រោង មិនដឹង ជាម៉ូដស្អី
ជាតិត្រូវវង្វេង ព្រោះក្មេង ជំនាន់ថ្មី
ហេតុអ្វីទូរទស្សន៍ អួតលើក វប្បធម៌ជាតិ?
© rbu_spp 9:54 am Nov 24, 2014 Puthpong Sao
Mention fri របស់អ្នកដែលចូលចិត្តធ្វើអីប្លែកៗនៅក្នុងថ្នាក់រៀន

bu 651 -- ភ្លើងឆេះផ្សារចាស់





ភ្លើងឆេះផ្សារចាស់ ឡើងសន្ធៅ
ក្រឡេកមើលទៅ រាលឆាប់ណាស់
ត់ើមកពីអ្វី ពុំដឹងច្បាស់
ខ្លះនឹករឿងចាស់ មានអ្នកដុត(?)
អគ្គីស៊ីលេប ស្ទើរតែអស់
នៅសល់ចន្លោះ បានរួចផុត
ចិតសិបភាគរយ ម្ចាស់ទ្រព្យស្លុត
ស្រែកយំរន្ធត់ សែនសោកស្ដាយ។
ធ្លាប់មានរឿងកើត កាលអតីត /អៈឌិត/
ខ្លះថារឿងពិត ថ្លែងបរិយាយ
ឧកញ៉ាជួលដុត ដេញរាស្ត្រឆ្ងាយ
ធ្វើប្លង់ក្លែងក្លាយ ច្បាមយកដី។
នៅសំបុកចាប កាលពីរពាន់
អ្នករើមិនទាន់ គ្មានសល់អ្វី
សល់តែផេះធ្យូង រាយលើដី
ភ្លើងពុំប្រណី ឆេះខ្ទេចខ្ទី។
ភ្លើងចិត្តលោភលន់ ពួកថៅកែ
ឧកញ៉ាស្រុកខ្មែរ គិតសំភី
ដេញរាស្ត្រយកដី គ្រប់ទិសទី
អ្នកធំដឹងពី លុយដុល្លារ។
ដីកណ្ដាលក្រុង ថ្លៃកប់មេឃ
ចិត្តលោភលន់ពេក ពួកឧកញ៉ា
បានលេសយកដី ធ្វើវីឡា
អភិវឌ្ឍន៍ផ្សារ លើកមុខក្រុង។
លក់ខ្ទេចលក់ខ្ទី សម្បត្តិជាតិ
ឧកញាពង្វាត យកដីក្នុង
កណ្ដាលភ្នំពេញ អស់ទាំងហ្នុង
អាងលុយអាត់អុង ទិញទាត់ដេញ។
ភ្នំពេញថ្កើងប្លែក ភ្នែកសប្បាយ
ក្នុងចិត្តរាស្ត្រស្ដាយ ទុក្ខទោម្នេញ
ទ្រូងក្ដៅឈឺចាប់ យំមិនចេញ
ក្រៅពីទន្ទេញ ចិត្តរងកម្ម។
© rbu_spp 9:07 am Nov 24, 2014 Puthpong Sao

rbu 650 -- បះជើងទ្រមេឃ


បះជើងទ្រមេឃ ដេកលើផ្លូវ
ស្រុកខ្មែរឥឡូវ ឈើកាប់វាល
ត្រងោលទាំងភ្នំ ឡើងរងាល
ទំពែកពាយវាល ដឹកយប់ថ្ងៃ។
ឈើគូបប្រណីត កាប់ឥតឈប់
ឈើមូលឈើហ៊ុប លក់បានថ្លៃ
ឆ្លងដែនឲ្យយួន ចិនរាល់ថ្ងៃ
ឧបទ្រពចង្រៃ ដល់ជាតិឯង។
ពេលក្ដៅ ក្ដៅខ្លាំង ឡើងរាំងស្ងួត
ជំនន់ជាន់ត្រួត គ្រោះហួតហែង
លិចលង់បំផ្លាញ ឃើញជាក់ស្ដែង
កើតគ្រប់កន្លែង មកពីអ្វី?
សម្បត្តិជាតិទេ កេរដូនតា
គេថាលក់ឈើ ឬជួលដី
អភិវឌ្ឍន៍ជួយ អ្នកក្រក្រី
ទោះបីការពិត រាស្រ្តរងគ្រោះ។
នៅស្រុកខ្មែរនេះ អភិវឌ្ឍន៍
រាស្ត្រថាគ្រប់មាត់ ពាក្យបញ្ជោះ
បញ្ជោរបោករាស្ត្រ គិតថាងោះ
នេះព្រោះលោភៈ អវិជ្ជា។
អាងលុយអាវុធ ប្រើហឹង្សា
បក្សពួកឫស្យា គ្នីគ្នាវា
អ្នកធំនិងឈ្មួញ ចែកផលគ្នា
ឯរាស្ត្រវេទនា ជាតិយ៉ាងណា?
និរទណ្ឌភាព ឡើងដុះស្លែ
រួតរឹតជាតិខ្មែរ ស្ទើរមរណា
បើនៅបែបនេះ ថ្ងៃអន្សា
ហិនរី កាំ(១) ថា កម្ពុជាបាត់៕
ហិនរី កាំ(១) ជាអតីតអ្នកកាសែត The New York Times ជិត៥០ឆ្នាំ បានចេញចូលកម្ពុជា ហើយនៅពេលចូលនិវត្តន៍ក្នុងឆ្នាំ២០០១ លោកបានធ្វើសន្និសីទកាសែតនៅ អឺរ៉ុប ដាស់អ្នកកាសែតអន្តរជាតិជំនាន់ក្រោយឲ្យគិតដល់វាសនានៃកម្ពុជា ដែលលោកបានអធិប្បាយប្រើពាក្យថា "ខ្ញុំពុំប្រាកដថាកម្ពុជានឹងនៅមាន[ឬយ៉ាងណា]នោះទេ ...(Sic!)"។
©rbu_spp 8:11 am Nov 24, 2014 Puthpong Sao

Friday, November 21, 2014

rbu 649 -- ជើងចាបបែកចិត្ត


ជើងចាបផលព្រឹក្ស នឹកស្រុុកស្រែ
ដុះរៀងហូរហែ ផ្លែលួងក្មេង
តាមភ្លឺព្រៃទាប យើងរត់លេង
ពេលអូនវង្វេង ព្រៃរំពាក់។
បងគេចលាក់ខ្លួន ពួនក្រោយខ្នង
អូនស្រែកហៅបង បងពញ្ញាក់
ស្ងួនយំខឹងបង នួនល្អងភ្ញាក់
ននៀលទធាក់ ទក់គុម្ពស្មៅ។
បងបេះជើងចាប លួងបញ្ចុក
អូនពមចិត្តសុខ ញញឹមឆៅ
បងជូតទឹកភ្នែក ថ្ពាល់ឆោមស្លៅ
ឃើញស្នាមដិតដៅ ដានទឹកភ្នែក។
ភក្ត្រអើយភក្ត្រស្រស់ បងនៅចាំ
ទោះបែកច្រើនឆ្នាំ ចិត្តសង្វេគ
ទឹកភ្នែកអូនដាម ផ្ដិតទឹកភ្នែក
ទុក្ខប្រឹងរំលែក ទុក្ខឃ្លាតឆ្ងាយ។
នឹកខ្លាំងត្រង់អូន ភ័យខ្លាំងស្លន់
តូចតន់ដួលបង ត្រកងកាយ
អូនឱបបងស្អិត ដ្បិតឆោមឆាយ
ស្លុតឃើញពស់ក្រាយ ដេញពស់ព្រៃ។
ជើងចាបព្រៃត្រៀល ឈើទាលអក
ក្រៀលច្រៀងចំអក បងសន្ធៃ
សន្ធឹកពេញទ្រូង ទុក្ខរីងរៃ
ជីវិតឥតន័យ ស្រីបែកចិត្ត៕
© rbu_spp 11:09 am Nov 22, 2014 Puthpong Sao

rbu 648 -- ពោធិ៍សាត់ម្ចាស់ស្នេហ៍


អូរសោម វាលវែង ក្រវាញ ផ្ការីក
ដូចស្ទឹងជំនីក ពត់ពែនកាត់ព្រៃ
រសៀលជ្រៀលជ្រេ ឮសំឡេងរៃ
ចិត្តនឹកមមៃ ពោធិ៍សាត់ម្ចាស់ស្នេហ៍។
ក្រវាញផ្កាក្លិន ប្រហើរក្រអូប
នាសាស្រង់ស្រូប អារម្មណ៍ល្ហើយល្ហែ
ក្រវាញភ្នំស្រី ពោធិ៍សាត់ឥតប្រែ
រង់ចាំផ្លូវស្នេហ៍ អូនអើយនឹកណាស់។
ទឹកអូរហូរឆ្វង់ ថ្លាយង់យល់ដី
ដូចកេសាស្រី ភក្ត្្រស្រស់ត្រចះ
ឆ្លុះឃើញពពក ផ្ទៃមេឃស្រឡះ
ស្បថមិនក្រឡាស់ ដងអូរសាក្សី។
ក្រវាញរោយក្លិន មាសឆ្អិនសាយមន្ត
នេត្របងគយគន់ កែវកល្យាណី
រលួសផ្ការីក ជូនពរពិសី
រំចេកផ្កាថ្មី ឆ្នាំក្រោយការយើង។
© rbu_spp 3:37 Nov 21 pm 2014 Puthpong Sao

Sunday, November 16, 2014

សូមកុំបោះបង់ឱកាសនៃការស្ដាប់

សូមកុំបោះបង់ឱកាសនៃការស្ដាប់ សូម្បីតែពាក្យចេញពីមាត់និងចិត្តនៃជនដែលតាំងខ្លួនគេជាសត្រូវរបស់អ្នក ហើយសិក្សាមើលថា តើអ្នកអាចបង្កើតប្រយោជន៍អ្វីពិការស្ដាប់នោះ។
Don't give up the opportunity of listening, even the words from the mouth and heart of those who behave themselves as your enemy, and study them whether you might benefit them.
Ne pas abandonner l'occasion d'écouter á quelqu'un, méme des mots désagréables de sa bouche et son coeur, et étudier si vous pouviez en faire quelleque chose d'utile.

Friday, November 14, 2014

rbu 647 -- ទស្សនៈ ខ្ញុំនិងលោក Victor Hugo អំពីសាលានិងគុក

ទស្សនៈ ខ្ញុំនិង លោក Victor Hugo កំពូលអ្នកនិពន្ធនិងកវីបារាំងមួយរូប អំពីសាលានិងគុក

កំណាព្យជាភាសាបារាំងនេះ ខ្ញុំបានសរសេរនិងចុះផ្សាយក្នុង Google នៅថ្ងៃទី ២៤ មករា ២០១៣

FERMER LES ECOLES = OUVRIR LES PRISONS បិទសាលារៀន = បើកគុក

"Ouvrez des écoles, vous fermerez les prisons"
Ce conseil du grand écrivain Victor Hugo est bon.
Á cette réflexion, l'inverse s'est observé plus clair
"Fermant les écoles, des prisons se sont ouverts".
C'est pourquoi, les ignorants KR se sont fait Rois,
Puis le Cambodge s'est transformé en abattoir.

កំណាព្យជាភាសាខ្មែរអមខាងក្រោមនេះ ខ្ញុំទើបនឹងសរសេរភ្លាមៗនៅម៉ោង៩ មុននេះបន្តិចនៅថ្ងៃ១៣ វិច្ឆិកា ២០១៤ នេះ តាមសំណូមពរលោក Chea Samath

"ចូរអ្នកបើក សាលារៀន
ផ្ដល់របៀន ឲ្យមនុស្ស
បែបនេះជាក់ អ្នកជម្រុះ
ភាពល្ងង់នោះ ពីសង្គម
"។

បើកសាលា រៀនបានច្រើន
នោះច្បាស់កើន ពន្លឺធំ
ដូចបិទបាត់ គុកជំរំ
ជួយសង្គម ផុតអបាយ។

ទស្សនៈនៃ លោក អ៊ុយហ្គោ
អ្នកលេចធ្លោ អភិប្រាយ
ទាំងកំណាព្យ រឿងទាំងឡាយ
ខ្ញុំបរិយាយ ភ្ជាប់គំនិត។

ឃើញមែនជាក់ ជាត្រឹមត្រូវ
ដល់ឥឡូវ ជារឿងពិត
កាល ប៉ុល ពត ខ្មៅងងឹត
ព្រោះល្ងង់ពិត បិទសាលា។

គេបើកគុក ពេញប្រទេស
គំនិតធ្វេស បិទសិក្សា
ដូច អ៊ុួហ្គោ ខ្ញុំថែមថា
"បិទសាលា គឺបើកគុក"៕

ជាសង្ខេប៖ លោក វិកទ៍រ អ៊ុយហ្គោ ថា បើកសាលារៀន គឺ បិទគុក ។ ខ្ញុំបន្ថែមទស្សនៈខ្ញុំតបថា បិទសាលារៀន គឺ បើកគុក ដូចសម័យ ប៉ុល ពត ជាឧទាហរណ៍ស្រាប់។

Khmer Rouge (KR) = Régime cruel tuant quelques deux (2) millions des gens innocents au Cambodge entre Avril 1975 et Janvier 1979.

rbu 646 -- វីឡាអ្នកស្រែ


វីឡាស្រុកស្រែ រាស្ត្រខ្មែររស់នៅ
គន់មើលយូរទៅ ភ្នែករេរំពៃ
សម្បត្តិស្រុកខ្មែរ សំបូរឈើព្រៃ
ចុះតើហេតុអ្វី រាស្ត្រជ្រកខ្ទមស្លឹក។
វីឡាអ្នកស្រែ ស្រុកខ្មែរស្លឹកខ្ទម
កម្សត់ទាំងព្រម រស់នៅប្រញឹក
ប្រជែងនឹងក្រ លំបាកស៊ាំថ្នឹក
ដូចរស់ក្នុងសឹក(១) រំលស់គម្លាន។
ឈើព្រៃកាប់វាល ត្រងោលទាំងភ្នំ
ពួកឈ្មួញអ្នកធំ រំលំទន្ទ្រាន
លក់ឈើកើបលុយ ធ្វើសេដ្ឋីមាន
រាស្ត្រក្ររស់គ្មាន ផ្ទះឈើជ្រកនៅ។
ស្រុកសំបូរឈើ សម្បត្តិធម្មជាតិ
ធនធានពេញព្រាត ពិនិត្យជាក់ទៅ
ម្ដេចមានតែឈ្មួញ អ្នកធំញាតិផៅ
អភិវឌ្ឍស្អីទៅ ទុក្ខរាស្ត្រឥតល្ហែ។
អាណិតតែរាស្ត្រ តើរស់យ៉ាងណា
ចង់បានវីឡា ថ្មនឹងគេដែរ
ឬត្រឹមផ្ទះឈើ ជារាស្ត្រអ្នកស្រែ
អភព្វអ្វីខ្មែរ រាស្ត្រក្រហួសថ្លែង៕
សឹក (១) = សង្គ្រាម
© rbu_spp 8:25 pm, Nov 14, 2014 Puthpong Sao