Monday, November 24, 2014

bu 651 -- ភ្លើងឆេះផ្សារចាស់





ភ្លើងឆេះផ្សារចាស់ ឡើងសន្ធៅ
ក្រឡេកមើលទៅ រាលឆាប់ណាស់
ត់ើមកពីអ្វី ពុំដឹងច្បាស់
ខ្លះនឹករឿងចាស់ មានអ្នកដុត(?)
អគ្គីស៊ីលេប ស្ទើរតែអស់
នៅសល់ចន្លោះ បានរួចផុត
ចិតសិបភាគរយ ម្ចាស់ទ្រព្យស្លុត
ស្រែកយំរន្ធត់ សែនសោកស្ដាយ។
ធ្លាប់មានរឿងកើត កាលអតីត /អៈឌិត/
ខ្លះថារឿងពិត ថ្លែងបរិយាយ
ឧកញ៉ាជួលដុត ដេញរាស្ត្រឆ្ងាយ
ធ្វើប្លង់ក្លែងក្លាយ ច្បាមយកដី។
នៅសំបុកចាប កាលពីរពាន់
អ្នករើមិនទាន់ គ្មានសល់អ្វី
សល់តែផេះធ្យូង រាយលើដី
ភ្លើងពុំប្រណី ឆេះខ្ទេចខ្ទី។
ភ្លើងចិត្តលោភលន់ ពួកថៅកែ
ឧកញ៉ាស្រុកខ្មែរ គិតសំភី
ដេញរាស្ត្រយកដី គ្រប់ទិសទី
អ្នកធំដឹងពី លុយដុល្លារ។
ដីកណ្ដាលក្រុង ថ្លៃកប់មេឃ
ចិត្តលោភលន់ពេក ពួកឧកញ៉ា
បានលេសយកដី ធ្វើវីឡា
អភិវឌ្ឍន៍ផ្សារ លើកមុខក្រុង។
លក់ខ្ទេចលក់ខ្ទី សម្បត្តិជាតិ
ឧកញាពង្វាត យកដីក្នុង
កណ្ដាលភ្នំពេញ អស់ទាំងហ្នុង
អាងលុយអាត់អុង ទិញទាត់ដេញ។
ភ្នំពេញថ្កើងប្លែក ភ្នែកសប្បាយ
ក្នុងចិត្តរាស្ត្រស្ដាយ ទុក្ខទោម្នេញ
ទ្រូងក្ដៅឈឺចាប់ យំមិនចេញ
ក្រៅពីទន្ទេញ ចិត្តរងកម្ម។
© rbu_spp 9:07 am Nov 24, 2014 Puthpong Sao

No comments: