Thursday, November 6, 2014

បុណ្យអុំទូកឆ្នាំនេះស្ងាត់ខ្លាំង

បុណ្យអុំទូកឆ្នាំនេះស្ងាត់ខ្លាំង ខុសពីរាល់ឆ្នាំនានានៅមុនសោកនាដកម្មមនុស្សជិត៤០០នាក់ជាន់គ្នាស្លាប់គរនៅលើស្ពានកោះពេជ្រ នាយប់ថ្ងៃទី២២ វិច្ឆិកា ២០១០។ តាមការសាកសួរមតិអ្នកជនបទនៅខេត្តផ្សេងៗគ្នា (តាមទូរសព្ទ) កាលពីថ្ងៃទី៥ និងទី៦ វិច្ឆិកានេះ មានការនិយាយប្រហាក់ប្រហែលគ្នាលើចំណុច៖
១. ថាការជាន់គ្នាស្លាប់រាប់រយនាក់នោះ ស្លាប់ទៅហើយ ប៉ុន្តែការស៊ើបអង្កេតធ្វើឡើងមិនបញ្ចេញលទ្ធផលអ្វីពន្យល់សាធារណជនច្បាស់លាស់
២. នេះនាំឲ្យមានការសង្ស័យលើកម្រិតសមត្ថភាពសុវត្ថិភាពនិងសន្តិសុខនៃអាជ្ញាធរសមត្ថិកិច្ច
៣. ឧប្បទ្ទវហេតុផ្ទុះកាំជ្រួចយប់ថ្ងៃ២៩ តុលា នៅត្រើយខាងកើតក្បាលទន្លេសាប ទល់មុខព្រះបរមរាជវាំងចតុម្មុខភ្នំពេញ ដែលបានសម្លាប់យុវជនម្នាក់និងធ្វើឲ្យរបួសច្រើននាក់ទៀតយ៉ាងអាណោចអធ័ម ... នាំឲ្យមនុស្សព្រួយបារម្ភអំពីលទ្ធភាពនៃហេតុការណ៍ណាមួយ...
ខុសពីមុនសោកនាដកម្មលើ ស្ពានកោះពេជ្រ នារាត្រី ២២វិច្ឆិកា ឆ្នាំ២០១០ ដែលកាលនោះរាល់ឆ្នាំ អ្នកខេត្តនានាទូទាំងប្រទេសបានឡើងមករាជធានីភ្នំពេញយ៉ាងពពាក់ពពូនក្នុងចំនួនច្រើនដល់ខ្ទង់៣លាននាក់ និងមនុស្សដើរតាមវិថីនានានៃរាជធានី ទើសៗភ្លឺ នោះ ឆ្នាំនេះផ្លូវនានាក្នុងក្រុងភ្នំពេញស្ងាត់ជ្រៀបទាំងយប់ទាំងថ្ងៃ ប្រហែលគ្នានឹងនៅឱកាសបុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌ ដែលអ្នកភ្នំពេញចាកចេញទាំងគ្រួសារឡើងស្ងាត់ក្រុងស្ងាត់ផ្លូវ ទៅលេងស្រុកកំណើតនៅជនបទ ឬ ទៅកម្សាន្តនៅតំបន់រមណីយដ្ឋាននានា។
カンボジアマーケット、ビジネス、経済、生活・文化、観光、安全情報などホットな話題が分かります。
EN.KHMERNEWS.TODAY

No comments: