Friday, November 7, 2014

rbu 641 -- ស្រូវខំប្រឹងផ្លែ ស្រែគ្មានទឹក


ស្រូវខំប្រឹងផ្លែ ស្រែខំប្រឹងជួយ
ចេញផ្លែមួយៗ ជួយម្ចាស់មួយគ្រា
បានផលសងទុន ព្រោះគ្មានគង្គា
លើកដៃវន្ទា សុំភ្លៀងដើមដៃ។
មេឃមិនអាណិត ឥតបង្អុរភ្លៀង
ភ្លៀងធ្មាក់មិនទៀង រៀងរោយតិចថ្ងៃ
ធ្លាក់មករ៉ុយៗ ភ្លៀងឥតនិស្ស័យ
ភ្លៀងទាំងបើកថ្ងៃ អាល័យអ្នកស្រែ។
ស្រណោះអ្នកក្រ ខំត្រដររស់
មកជួបនឹងគ្រោះ ឈ្មោះរាប់ជាខ្មែរ
រស់នៅជនបទ របរធ្វើស្រែ
កម្សត់ឪម៉ែ ក្មុងស្រែគ្មានស្រូវ។
© rbu_spp 7:25 pm Nov 7, 2014 Puthpong Sao
Sin Piseth added 2 new photos.
ស្រូវពិតជាខ្លាំងមែនស្ទូងចឹងសោះឥឡូវចេញផ្លែទៅហើយ!!!សូមសរសើរ!!

No comments: