Saturday, November 8, 2014

rbu 643 -- ត្រីចូលណែនទ្រូ


ព្រលឹមជោគលាភ ទ្រូណែនពេញ
កំពឹសត្រីលេញ ចង្វាស្លាត
ក្ដាមតូចក្ដាមធំ ប្រជុំផ្លាត
ភ្លាត់ចូលពេញបាត ទ្រូណែនណាន់។
អ្នកនេសាទតូច រំភើបចិត្ត
នេះព្រោះតែដ្បិត ដូចប៉ងប៉ាន់
មុខតែទ្រូជាប់ ត្រីដូចស្មាន
ប៉ុណ្ណេះសមបាន គាប់ឪំម៉ែ ...
© rbu_spp Nov 8, 2014 Puthpong Sao

No comments: