Wednesday, November 26, 2014

rbu 656 -- ទំនួញត្រីឆ្លូញ


ត្រីឆ្លូញលង់ខ្លួន ក្នុងបឹងចាន
ទួញសោកបោកប្រាណ រកអ្នកជួយ
គេចទៅណារួច ខ្លួនរលួយ
ផ្លូវមួយចាំតែ គេភោក្ដា /ហូប/។
ននៀលននះ បម្រះរើ
ភ្នែកមើលពីលើ រត់ទៅណា
ចាំឲ្យតែឆ្អិន ជាអាហារ
មាត់ឆ្ងាញ់ពីសា ម្ជូរត្រីឆ្លូញ។
ឆ្លូញខ្ជឹងដឹងខ្លួន មុខមរណា
ក្លាយជាអាហារ ប្រឹងមិចបូញ
ឲ្យសញ្ញាគ្នា កុំសាញសូញ
កុំកើតជាឆ្លូញ ឬសត្វអ្វី។
កើតខ្លួនជាសត្វ រស់ខ្វះជាតិ /មិនគ្រប់មួយជាតិ/
ត្រូវបែកព្រាត់ញាតិ ក្លាយចំណី
ពេលមនុស្សចាប់បាន ពុំប្រណី
ដុតស្ងោរចៀនអ្វី តាមគេចង់។
សូមកើតជាមនុស្ស ឲ្យពេញគ្រប់
ជួបសុខពេញស៊ប់ តាមចំណង់
មួយថាទេវើយ និយាយត្រង់
ជាមនុស្សគង់បង់ ជីវិតដែរ។
ពូជមនុស្សសម្លាប់គ្នាសាហាវ
លែងប្រើទាំងដាវ ចេះច្នៃកែ
អាវុធទំនើប ច្បាំងហូរហែ
ទោះតែនិយាយ ស្ដាប់គ្នាបាន។
ជីវិត! ជីវិត! គឺអ៊ីចឹង
ដូចឃើញឮដឹង គ្រប់ៗប្រាណ
កើតចាស់ឈឺស្លាប់ គេចពុំបាន
សំខាន់ប្រមាណ សាងតែបុណ្យ៕
© rbu_spp 11:16 am Nov 226, 2014 Puthpong Sao

No comments: