Saturday, November 8, 2014

rbu 642 -- ពុះផ្ទះចែកគ្នា The Halved House


នេះជានិមិត្តច្បាស់ ពុះស្រឡះផ្ទះចំណែក ជាពីរឈ្លោះបាក់បែក ចែកទ្រព្យគ្នា ក្នុងគ្រួសារ។
វាដូចបេះដូងច្រៀក ពីរចម្រៀកព្រោះមោហា ខឹងខ្លាំងពុំផ្សះផ្សា ធ្វើយ៉ាងណា់ ឈ្នះចិត្តគ្នា។
បេះដូងមួយចំហៀង នៅមិនទៀងរងវេរា ឃើញនេះពុំពិតជា ព្រាត់ប្រាសគ្នា ផ្ដាច់និស្ស័យ។
ស្នេហាចែកមិនបាន គ្រប់ៗប្រាណមុនក្សិណក្ស័យ ពុំអាចនឹងស្រមៃ ថានិស្ស័យ មិនគូព្រេង។
លុះត្រាអស់ជីវិត ទើបលែងគិតរឿងផ្សេងៗ ទាំងស្នេហ៍កាលពីក្មេង ទោះវង្វេង ពេលឥឡូវ។
ពេលឈ្លោះចង់តែឈ្នះ ដៀលព្រលះឈ្លោះញ៉ាំញ៉ូវ រៀងខ្លួនដណ្ដើមត្រូវ ទារចែកផ្លូវ បែងចែកកេរ។
ខ្លះចែកបែបនេះដែរ ក៏ប៉ុន្តែពុំឈ្លោះទេ ពួកគាត់ចង់ទុកកេរ ដូនតាផ្ទេរឲ្យកូនចៅ។
មានមួយនៅក្បាលជ្រោយ ព្រែកឯងធ្លោយ កៀនស្វាយក្រៅ ចែកផ្ទះរុះរើឆៅ ទុកសំណៅកេរដូនតា។
© rbu_spp 11:02 am Nov 8, 2014 Puthpong Sao
ខ្មែរសុខចិត្តចាញ់ទ្រព្យ តែមិនចាញ់ចិត្ត...
(ប្តីប្រពន្ធចែកទ្រព្យពេលលែងល:)

No comments: