Thursday, October 31, 2013

rbu Apsaras, Celestial Dancers រាំអប្សរាអង្គរ


អប្សរា អស្ចារ្យ រាំអង្គរ
ព័ស្តុអម្ពរ ដូចមក៍ ពីឋានសួគ៌
ផ្លេកសុទ្ធមាស ត្រចះ ពេញព័ទ្ធតួ
កិន្នរគួរ ចាកសួគ៌ ចុះលោកិយ។

ទស្សនិក មើលភ្លឹក អច្ឆរា
ស្អាតអស្ចារ្យ ចិន្តា ស្លុងមិនស្ដី
ទប់ដង្ហើម ផ្ចង់គន់ ទស្សនីយ៍
តាងអរិយ សក្ខី វប្បធម៌ខ្មែរ។

អប្សរា រេរាំ សមល្វតល្វន់
គួរគយគន់ ទន់ភ្លន់ មានមន្តស្នេហ៍
ដូចទងវល្លិ៍ មាសមែន ពែនព័ន្ធបែរ
បង្វិលបែ្រ កែរាង បង្ហាញលោក។
Apsara Dance at Angkor
Apsara Dance at Angkor

Saturday, October 26, 2013

rbu ចម្រៀង៖ អូ សូលិនដា

១. អូ សូលិនដា ដួងចន្ទ្រា បន្ទាបកាយ
គន់ មើលពីឆ្ងាយ កែវឆោមឆាយ ស្រស់លើសស្រី
ពិត សែនសំណាង បានស្គាល់នាង ស្ងួនពិសី
នៅ លើផែនដី ស្ទើរគ្មានស្រី ប្រៀបផ្ទឹមបាន។

២. អូ សូលិនដា ទេពកញ្ញា ពីសួគ៌ា
ភ័ក្ត្រ កែវពម្ងា ដូចអប្សរា ហួសការស្មាន
តើ ទេវបុត្រណា មានវាសនា បានកល្យាណ
គូ ស្នេហ៍ស្និទ្ធប្រាណ រួមក្សេមក្សាន្ត ពេញជីវិត ?!

បន្ទរ. ឱ គុ ណ មេ ឃា ច្បា ស់ ភ្លឺ ថ្លា ប ង្ហា ញ ភ័ ក្ត្រ
ច័ន្ទ្រ នួ ន វ រ ល័ ក្ខ ណ៍ ឲ្យ ជំ ពា ក់ ពេ ញ ដួ ង ចិ ត្ត
មេឃ ចៅ ម ហា នាំ ច ន្ទ្រា ម ក នែ ប និ ត្យ
ស្និទ្ធ ជា គូ គា ប់ ជា ប់ ហ ឫ ទ័ យ ភ ក្ដី ស្នេ ហ៍។

៣. អូ សូលិនដា សូមមេត្តា ប្រណីចិត្ត
ស្នេហ៍ ស្រស់វរមិត្រ មួយជីវិត ឥតបែកបែរ
ឱ ព្រះពាយអើយ នាំចម្លើយ ពីម្ចាស់ស្នេហ៍
ថា ទេវបុត្រស្នេហ៍ ស៊ូតែចាំ សូ លិ ន ដា៕
         
            សៅរ៍ ពុធពង្ស © rbu - SPP

Reading Benefits You hhtp://r-b-u.blogspot.com

Friday, October 25, 2013

rbu ព្រំដែនរដ្ឋតូចជាងសិទ្ធិមនុស្ស


ឃើញទេនេះនែ៎ ព្រំដែនរដ្ឋ
ប៊ែលហ្ស៊ិកប្រាកដ និងហុលឡង់
មានតែគំនូស ខ័ណ្ឌតម្រង់
កាត់ចែកចំប្លង់ កណ្ដាលផ្ទះ។

នេះបង្ហាញប្រាប់ ឲ្យដឹងបាន
ថាលំនៅឋាន នេះសង់ច្បាស់
លើខ្សែព្រំដែន ជាក់ស្ដែងណាស់
តែគេទុកផ្ទះ លំនៅឋាន។

ហ្នឹងហើយតម្លៃ សិទ្ធិមនុស្ស
ពុំមានគំនូស ព្រំដែនខ័ណ្ឌ
ប្រទេសពីរអាច បែងចែកបាន
តែឋានសិទ្ធិ ពុំចែកឡើយ។

នៅស្រុកខ្មែរនេះ រាស្ត្រម្ចាស់ស្រែ
នៅលើដីខ្មែរ ឱ លោកអើយ
តាំងពីដូនតា យូរមកហើយ
ប្រែទុក្ខឥតស្បើយ គេនិន្ទា។

ទាំងភូមិលំនៅ កណ្ដាលក្រុង
ក៏គង់ពួកឈ្មួញ ឃុបឃិតគ្នា
ជាមួយអ្នកធំ តាមផ្ដន្ទា
ឈ្នានីសពាធា ដេញម្ចាស់ចេញ។

ដូចនៅបឹងកក់ ជាក់ស្ដែងស្រាប់
ម្ចាស់ផ្ទះឈឺចាប់ ទុក្ខទោម្នេញ
បូមខ្សាច់លុបបឹង ផ្ទះគេដេញ
កណ្ដាលភ្នំពេញ រាស្ត្ររងគ្រោះ។

គេចាប់ម្ចាស់ផ្ទះ ដាក់គុកញាត់
ហាក់ដូចជារដ្ឋ ឥតគិតសោះ
ឲ្យរាស្ត្រស្រែកយំ ពុំស្រណោះ
ទាំងដៀលទ្រគោះ ហាមតវ៉ា។

ទាំងធនាគារ ពិភពលោក
ស្ថានទូតចេញមក ធ្វើអន្តរា
គមន៍ជួយគិតគូរ ព្រោះមេត្តា
អ្នកធំគេថា រឿងខ្មែរទេ។

រឿងខ្មែរមែនពិត គេឈឺឆ្អាល
រដ្ឋាភិបាល គួរខ្មាសគេ
គេអាណិតខ្មែរ គិតរិះរេ
ទើបបានជាគេ ជួយខ្មែរហ្នឹង៕

             សៅរ៍ ពុធពង្ស © rbu - SPP
Show less
Border between Netherlands and Belgium

Follow: +Amusing World 
1

rbu ចរចា ត្រូវចរចា កុំថាចង់

ចរចា ត្រូវចរចា កុំថាចង់
ស្មោះត្រង់ ចរចាត្រង់ ឆាប់ៗទៅ
ខ្មែរឯង ជាតិខ្មែរឯង មានតែផ្លូវ
ជួបទៅ ត្រូវចរចា ឲ្យបានឆាប់។

សខេង ពាក្យមិនលេង បាននិយាយ
រៀបរាយ បរិយាយ សារភាព
បោះឆ្នោត សោតនេះណា សន្តិភាព
រាបទាប សេរីភាព គាត់ចង់ឆ្លាត។

គាត់ពុំ ថាឲ្យចំ ពុំហ៊ានថ្លែង
នឹកក្រែង ពាក្យនោះឯង បក្សគាត់ខាត
បោះឥត យុត្តិធម៌ តាមក្បួនខ្នាត
អ្នកខាត ជាតិខេមរា គ្មានតម្លា។

ឥឡូវ មានតែផ្លូវ គិតជាតិធំ
ត្រូវកុំ និយមបក្ស ឲ្យប្រជា
ចិត្តក្ដៅ ចេញតាមផ្លូវ ក្រោកតវ៉ា
ទាមទារ រាប់តម្លា ឆ្នោតត្រឹមត្រូវ។

ឃើញអ្វី បើទោះបី អ្នកណាឈ្នះ
ជម្រះ ឲ្យស្រឡះ ស្មោះត្រង់ទៅ
លះពុត ជ្រះពីចិត្ត ផុតហ្មងសៅ
ខ្មែរត្រូវ នៅជាខ្មែរ ខ្មែរម្ចាស់ជាតិ។

                    សៅរ៍ ពុធពង្ស
នេះហើយជាអ្វីដែលប្រជាខ្មែរបានទទួល គឺមហាជ័យជំនះ ខ្មែរឈ្នះទាំងអស់គ្នាមិនមែនអាយ៉ងយួនអ្នកឈ្នះទេ

rbu អច្ឆរិយៈខ្មែរ លើប្រាសាទបុរាណ ពុំមែនលើ ការដឹកនាំសព្វថ្ងៃទេ


ទេៗកុំពោល ចំអកអី
ឃើញទេពេញដី ប្រាង្គបុរាណ
ប្រាសាទខ្មែរយើង តាមទីស្ថាន
ដូនតាខ្មែរបាន ចាត់កសាង។

អច្ឆរិយៈ ពាក្យនេះណា
CNN ថា ដៅលើប្រាង្គ
ប្រាសាទបុរាណ ជាតឹកតាង
ពុំមែនសំអាង លើសព្វថ្ងៃ។

អច្ឆរិយៈ គឺប្រាសាទ
សាងសង់មានខ្នាត អស្ចារ្យក្រៃ
លោកាស្ញប់ស្ញែង ហួសវិស័យ
គ្រប់កាលសម័យ ល្បីល្បាញណាស់។

ពាក្យដែលគួរពោល គឺហេតុអ្វី
សម្បត្តិពេញដី ហិនវិនាស
ទ្រព្យជាតិហូរហៀរ ពេញពោរពាស
បែរមើលមករាស្ត្រ ក្រវេទនា?

នេះពុំមកពី ដូនតាទេ
តែមកពីគេ មេរដ្ឋា
ភិបាលដឹកនាំ ខ្វះតម្លា
ពុំមានវិជ្ជា សមត្ថភាព។

កាលណាពុំមាន វិជ្ជាគ្រប់
ដឹកនាំខ្វះសព្វ រាវស្ទាបៗ
ដូចហ៊ុនសែនថ្លែង សារភាព
ថាគាត់ចេះទាប ចាប់ឆាយទេ។

មើលទៅប្រាសាទ អង្គរវត្ត
គិតឲ្យមធ្យ័ត ទាំងយើងគេ
សរសើរដូនតា ខ្មែរទុកកេរ
កូនចៅចំណេរ ដល់សព្វថ្ងៃ។

ប៉ុន្តែបើមើល សព្វថ្ងៃនេះ
ខ្មែរទាបអ្វីម៉្លេះ ខ្មាសគេក្រៃ
ពុំសមនៅក្រោម ពួកសាសន៍សេយ្យ
ខ្មែរខ្វះតម្លៃ អាម៉ាស់ជាតិ។

មេដឹកនាំខ្មែរ ឥឡូវនេះ
ដឹងតែរេរិះ លក់ទ្រព្យជាតិ
លោភលន់កើបលុយ ខ្វះមារយាទ
ទើបជាតិអន្តរ រក៍អន្តរាយ៕
ព្រះរាជាណាចក្រអច្ឆរិយះ

rbu ស្វាយខ្ចី ទឹកត្រី ម្ទេសបុក ប្រហុក ស្ករ


១.        "មាត់ "ចេញទឹកច្រោក រមូល"ពោះ "     តវ៉ាស្រែកឈ្លោះ ពោះតឿនឆាប់
            រមូលខ្លាំងណាស់ សូមប្រញាប់             "មាត់ "ឯងកុំយ៉ាប់ ឆាប់ហូបរ៉ា។

២.        ស្វាយខ្ចីទឹកត្រី ម្ទេសទុំហឹរ                    ខ្ញុំចាំពីម្សឹល ខ្ជិលណាស់ណា
            មិនចាំទៀតទេ នែ៎"មាត់​ "ហ្អា៎                កុំឲ្យខ្ញុំថា តឿនញឹកពេក។

៣.        នែ៎"ពោះ "កុំឈ្លោះ នឹងខ្ញុំអី                   មានតែទឹកត្រី ក្រែងទឹកស្រេក
            នៅខ្វះស្ករទៀត កុំតឿនពេក                តិចខ្ញុំទៅដេក ខានបានឆី!

៤.        "ស្ករ "ខ្ញុំមកហើយ នេះស្ករត្នោត           ចេញពីពាងប៉ោត ស្ករថ្មីៗ
            ឯប្រហុកផ្ដាំ ចាំសិនហ្អី                         ចិញ្ច្រាំអ្វីៗ ឲ្យម៉ដ្ឋសិន។

៥.        មក៍ហើយៗ "ប្រហុក "ខ្ញុំ                       ម៉ោះយើងជួបជុំ ប្រញាប់"កិន "
            ប្រញាយគ្នាទៅ ឆ្ងាញ់ជូរក្លិន                 ឆ្ងាញ់ណាស់ចាំសិន កុំប្រឹងរូត។

៦.        ប្រយ័ត្នរាគវើយ ឆ្ងាញ់"មាត់ " "ពោះ"     ក្រែងលោជ្រុលជ្រួស រវល់"គូទ "
            ឯ"ជើង "ខានដេក រត់ជុះជូត                 មិនម៉ូត្រដូចងូត លាមករូ។

៧.        "ភ្នែក "ឯងមកស្ដី អន់ក្រពះ                   គេហូបគ្រប់ផ្ទះ តាំងពីយូរ
            ចង់ស៊ីចូលមក កុំរអ៊ូ                              កុំឈរមើលយូរ លេបទឹកមាត់។

៨.        នែ៎ៗ! ឃើញទេ មែនថាមែន                  ស្ទុះចូលវាយភ្នែន ខ្លាចគេឃាត់
            ស៊ីទៅញ៉ុកទៅ ញាត់យើងញាត់           ទាន់នៅជាប់មាត់ តិចអស់ខាន។


៩.        អើៗពួកឯង ឃ្លានឥតបទ                      ស៊ីគ្មានកំណត់ តែរំខាន
            "ភ្នែក "ត្រូវសម្រាក លៃសម្រាន្ត            តែដេកមិនបាន "ប្រាណ "ឈឺហើយ ...

កំណត់៖ "ម៉ោះ " = មក,  "កិន "(ជាគ្រាមភាសា) = ស៊ី, ឆី, ...

Thursday, October 24, 2013

rbu កំណាព្យ៖ សំនៀងដួងចិត្ត

ពីរោះស័ព្ទសៀង សំនៀងដួងចិត្ត
រ៉ាយរ៉ាប់រឿងពិត ចិត្តសែនកណ្ដែង
កណ្ដាលគង្គា ពុំមានពាក្យថ្លែង
អង្គុយម្នាក់ឯង ស្វែងចាំគូគាប់។


ពពកប្រាប់បង នួនល្អងផ្ញើសារ

ផ្ដាំតាមវេហាស៍ សំនួនសូរស័ព្ទ
បងនៅឯនាយ ក្នុងនាមជាទ័ព
ប្រុងប្រយ័ត្នជាប់ កំពូលភ្នំទ្រព្យ។

ឱវាយោអើយ ឆ្លើយប្រាប់នាងផង
ថ្ងៃយប់កន្លង បងនៅចាំជាប់
សារតាមព្រះពាយ បងរាយរៀបរាប់
ឋានៈមេទ័ព ជាប់កិច្ចទឹកដី។

មិនបង់ទេស្នេហ៍ មិនប្រែក្បត់អូន
ទោះជីវិតសូន្យ ស្ម័គ្រស្មោះពិសី
ប្ដូរប្ដេជ្ញការពារ ជាតិនិងទឹកដី
បងថែភក្ដី ជូនស្រីតែមួយ។

យប់ថ្ងៃបងនឹក រឭកពម្ងា
ផ្ដាំតាមវាតា ថាបងរែងព្រួយ
រត្តិបក្សី ច្រៀងកំដរជួយ
សូមពៅមាសមួយ យល់ចិត្តបងផង។

ឆ្លងកាត់រាត្រី រង់ចាំថ្ងៃរះ
ឃើញមេឃនឹកផ្ទះ នឹកដល់នួនល្អង
នឹកស័ព្ទផ្អែមល្ហែម ចរចានឹងបង
នឹកយើងទាំងសង កើយគងស្នេហា។

ស្នេហ៍ពិតចិត្តស្ងប់ ឈ្នះអស់សង្ស័យ
ចាំចុះចរណៃ កុំបីសង្កា
ភក្ដីឥតមោះ បងសូមសច្ចា
ស្មោះនឹងកន្និដ្ឋា ស្ងួនកែវវរមិត្រ។
. . .

សម្ដីលេចចេញ មកពីមាត់
ក្បត់ឬមិនក្បត់ ជារឿងចិត្ត
កលល្បិចលេចចេញ ពីគំនិត
ការពិតកើតចេញ ពីទង្វើ៕
          Sao Puthpong សៅរ៍ ពុធពង្ស © rbu - SPP
សម្លឹងមើលទឹកនឹកដល់សម្តី
ពាក្យទន់មានន័យលៃលង់ដួងចិត្ត
ហត្ថាថ្នាក់ថ្នមប្រលោមផ្តេកផ្តិត
ភ្លឺ នឹង ងងឹត បែងចែកមិនបាន។

ស្រលាញ់ ឬ ក្បត់ កត់មិនចេះចាំ
មិនអាចចំណាំចាំក្នុងតួប្រាណ
ម្តងហើយម្តងទៀតសៀតស៊កជាប់ដាន
គ្មានទេទីឋានសាន្តសុខស្ងប់ស្ងាត់។

ថ្ងៃយូរយប់ឆាប់ចាប់ចិត្តអោយឈឺ
គ្មានអ្នកដឹងឮជួយលួងអោយបាត់
រង់ចាំដំណឹងដូចខ្យល់ផាយផាត់
ហោះហើរបក់កាត់រសាត់បាត់ទៅ។
 — with ធីតា ឈូករ័ត្ន.

rbu Stop Laughing at Me Crying!

Reading Benefits You:
http://r-b-u.blogspot.com/

Look! The baby is crying,
While adults are laughing.
He's their real play-game,
Reactions are not the same.

'Cos he couldn't protest.
He didn't say: 'I'll detest',
Cried, childishly shouting,
"Don't kid! Stop laughing!"
Para makita ng ina kung kanino mang anak ito, bakit pumayag syang ginaganito ang anak niya...

rbu នារីមេទ័ព

(បទកាកគតិ)

នារីក្លាហាន ហ៊ានបង្ហាញប្រាណ
នៅទីគេខ្លាច ជួរហ្វូងប៉ូលីស 
ឈរត្រៀមប្រសាច អាវុធបន្លាច អាចផ្ទុះហិង្សា។

វីរនារី តួអង្គគ្មានពីរ ដំណើរសង្ហា
ទាហានប៉ូលីស ស្ងើចមើលគ្រប់គ្នា
ខ្លះទាំងគិតថា ប្រាថ្នាជាគូ។

នាងដើរត្រួតពល ឃើញហើយអាចយល់
មេទ័ពឥតគូ គ្មានអង្គរក្ស
ហ្វូងហ្វាយអែអ៊ូ សមជាគម្រូ ដល់អ្នកធំខ្មែរ។

(បទពាក្យ៧)

នៅលើ-សម[សៈម៉]- រ[រ៉ៈ]ភូមិជ័យ
មិនថាតេជដៃ ខ្លាំងយ៉ាងណា
គង់មិនអាចទប់ ពលចេស្ដា
មេទ័ពកញ្ញា ខ្លាំងពូកែ។

ដូចកាលព្រះនាង សក់ក្រអូប
បំបាក់បំពោប ទ័ពមនញ៉ែ
ឲ្យរាបដល់ដី ល្បីពូកែ
ប៉ងយកស្រុកខ្មែរ ចាប់ព្រះនាង។

ចេញច្បាំងព្រះនាង រុំភក្ត្រា
នឹងស្បៃភូសា មនស្រទាង
ស្រែកចំអកដាក់ ថានែនាង
មុខពុំសមជាង អាក្រក់អ្វី?

មនម្នាក់ទៀតថា "ទេនាងនេះ
បើមុខក្រៀមផ្អេះ ហួសនឹងស្ដី
តែបើល្អវិញ លើសអស់ស្រី
នៅលើលោកិយ គ្មានស្រីផ្ទឹម"។
ប្រទេសលទ្ធិប្រជាធិបតេយ្យរបស់ខ្ញុំពិតជាអស្ចារ្យណាស់។
សូមចុច like and share page

rbu វត្តភូកេរខ្មែរ

វត្តភូនេះណា កាលដើមឡើយជា
នគរខ្មែរទេ ចំណេរក្រោយមក 
ធ្លាក់ក្នុងដៃគេ តែនៅសល់កេរ
វប្បធម៌ខេមរា។

ប្រាសាទវត្តភូ ខ្មែរសង់ពីយូរ
កាលព្រះវិហារ ប្រាសាទល្បីល្បាញ
នៃកម្ពុជា តែលាវពាធា
ចូលមករស់នៅ។

នៅខេត្តលាវខ្លះ អ្នកស្រុកចាំច្បាស់
ប្រាប់កូនតចៅ ថាគាត់ជាខ្មែរ
ជាប់ពូជពង្សផៅ កំណើតកូនចៅ
ពីខ្មែរអង្គរ។

អធិរាជខ្មែរ ល្បីខ្លាំងពូកែ
មហានគរ នាមជ័យវរ្ម័ន
ប្រាំពីរចិត្តធម៌ យកកូនលាវមក៍
បង្ហាត់ក្បួនសឹក។

ទាំងក្បួននយោបាយ កិច្ចការទាំងឡាយ
ឲ្យឆ្លាតចេះថ្នឹក រួចលើកជាបុត្រ
សុណិសាប្រឹក្ស ថែមទាំងបង្វឹក
បង្កើតរដ្ឋឡាវ។

ស្ដេចលាវនោះនាម "ផាង៉ាងុម"តាម
ប្រវត្តិសាស្ត្រហៅ ជាសាមន្តរាជ
សោយរាជ្យនៅឡាវ និងចូលគាល់ហ្វៅ
ព្រះចៅវរ្ម័ន។

ភ្នំដុបដំរី នេះជាសក្ខី
ស្នាដៃជាក់ស្បាន់ ចម្លាក់ខ្មែរសាង
ជាប្រាង្គដៅខ័ណ្ឌ វត្តភូបុរាណ
សម្បត្តិកេរខ្មែរ។

ឥឡូវអង្គការ យូណេស្កូចារ
ភ្នំដំរីប្រែ បេតិកភ័ណ្ឌ
វត្តភូម្ចាស់ថែ ចេញពីកេរខ្មែរ
សម្បត្តិលោកា៕

           សៅរ៍ ពុធពង្ស

UNESCO Certification: Wat Phou Champassak

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

rbu ចម្រៀង៖ ច័ន្ទ្រដាច់អាល័យ

ចម្រៀង៖ ក្រពុំឈូក

១. ត្រពាំងជ្រៃ ថ្ងៃជ្រេ ទេររៀបលិច
រលកព្រិច ចាំងផ្លេក រំឭកស្នែហ៍
ពាក្យអូនផ្ដាំ បងចាំ មិនគេចកែ
មិនចោលស្នេហ៍ ប្រែក្បត់ បោះបង់បង។

២. ឈូកក្រពុំ លោកធំ នាំអូនទៅ
ចោលបងនៅ ឱបទុក្ខ រាប់ឆ្នាំផ្សង
យល់ច្រលំ ស្មានអូន មិនក្បត់បង 
បែរនួនល្អង ចោលបង នៅអាល័យ។

បន្ទរ. ទំនប់ លោក យើងឈ្ងោក ឆ្លុះភក្ត្រា
ទន្ទឹមគ្នា ទឹកថ្លា ឆ្លុះមេឃផ្កាយ
ស្ពានចិត្តយើង សាងភ្ជាប់ គូនិស្ស័យ
តែចរណៃ ដោះដៃ ក្បត់ស្នេហ៍ខ្លួន។

៣. ទួលតាណោង អូនតោង ឱបកបង
យើងហែលឆ្លង រាត្រី ដំបូកអួន
មុងមេឃា ផ្កាយព្រោង ចិត្តស្និទ្ធខ្លួន
ច័ន្ទ្រនឹមនួន ព្រាត់អូន រសអស់ន័យ ៕
1

rbu នាងឈូកក្រពុំ


ក្រពុំឈូក ឈូកក្រពុំ ខ្ញុំមិនភ្លេច 
នឹកជានិច្ច ទោះតិចច្រើន កើនវេលា 
នឹកទឹកធំ រដូវភ្ជុំ ខ្ញុំធ្វើទា 
លេងគង្គា ជាមួយនាង កាលនៅតូច។

មើលរូកោះ ស្រណោះកាយ ស្ដាយអតីត
ពេលនឹកគិត ពិតអាឡោះ ស្រណោះដូច
នៅថ្មីៗ បងព្រាត់ស្រី ស្និទ្ធពីតូច
ឥឡូវដូច មេឃនឹងដី ស្រីភ្លេចអស់។

ឈូកក្រពុំ ក្រមុំចិត្ត ចិត្តអាល័យ
នៅស្រមៃ គ្មានថ្ងៃភ្លេច ជានិច្ចស្រស់
ទោះចិត្តបង ផ្សងសង្ឃឹម ទាំងក្រៀមក្រោះ
អូនភ្លេចអស់ លែងអាឡោះ ព្រាត់អាល័យ។

ឈើទាលអក លែងចំអក បង់សូន្យទៅ
ឮឈ្មោះនៅ អ្នកស្រុកចាំ កម្មជាប់កាយ
ជាសាក្សី ពេលស្រីផ្ដាំ ចាំទាំងស្ដាយ
លាទៅឆ្ងាយ លាទាំងស្ដាយ ចប់អតីត៕

សៅរ៍ ពុធពង្ស
ការអានមានប្រយោជន៍
Tel: (+855)(0) 12 67 6784 Reading Benefits You
E-mail: saoputhpongs2@gmail.com
Website: http://r-b-u.blogspot.com/

Tuesday, October 22, 2013

rbu ច្រវាក់រាំងផ្លូវ


ច្រវាក់រាំងផ្លូវ និយាយឲ្យត្រូវ គឺជាបញ្ហា
កើតពីអំណាច ខ្លាចរាស្ត្រប្រជា ស្រុះគ្នាទាមទារ
ដូរមេដឹកនាំ។

ស្ថិរភាពសង្គម គ្រាន់តែលេសធំ ដាក់តាមដានឃ្លាំ
បិទផ្លូវរាស្ត្រដើរ កុំឲ្យភ្លូកនាំ ធ្វើបាតុកម្ម
បានផលជោគជ័យ។

ចលនាសង្គម រាស្ត្រប្រមូលផ្ដុំ អ្នកធំព្រួយភ័យ
ខ្លាចរាស្ត្របះបោរ រៀបជើងលកលៃ អ្នកធំមមៃ
ភ័យថ្ងៃអន្សា។

អំណាចគ្រប់គ្រង មិនតាមគន្លង ដែលរាស្ត្រប្រាថ្នា
គង់តែរលំ តាមពេលវេលា រាស្ត្រស្រុះរួមគ្នា
ដកដូរទម្លាក់។

នេះជាកត្តា ផ្លាស់ប្ដូរសត្យា កើតមានទៀងជាក់
មិនអាចចៀសរួច វិវត្តតាមវគ្គ គេពុំគួរភ្ញាក់
ផ្អើលភ័យឡើយណា។

រដ្ឋាភិបាល នៅពេលដល់កាល នឹងផុតសង្ខារ
ទោះបីជាខំ ប្រើល្បិចហិង្សា មិនអាចតវ៉ា
ក្រាញអំណាចទេ។

គឺដូច្នេះហើយ ពុំប្លែកគ្នាឡើយ ទើបនៅស្រុកគេ
រដ្ឋាភិបាល ធ្វើល្អទុកកេរ្តិ៍ គោរពរាស្ត្រគេ
មិនញៀនអំណាច។

គេដឹងខ្លួនណាស់ តែរាស្ត្រទារផ្លាស់ គេគិតក្រែងខ្លាច
ស្រុកជ្រួលច្របល់ ក៏លាអំណាច លះល្បិចខូចកាច
នយោបាយលាក់ពុត។

គេមិនក្អេងក្អាង កោងកាចអាងយ៉ាង បញ្ចេញអាវុធ
រថក្រោះបន្លាច បំភ័យសម្លុត ឲ្យរាស្ត្រស្រយុត
បាក់ស្បាតសោះឡើយ៕
                     សៅរ៍ ពុធពង្ស     © rbu - SPP
ខេត្តតាកែវ មានដាក់ច្រវ៉ាក់ មិនអោយប្រជាជន មកចូលរួមបាតុកម្ម
L

Saturday, October 19, 2013

rbu Six Ways in Learning រៀនមានអង្គប្រាំមួយ៖ សុ. ចិ. បុ. លិ. វា. អ/វ.

មិនមែនបួនទេ ប្រាំមួយយ៉ាង
ខ្ញុំមានសំអាង ន័យសកល
គឺប្រាំមួយពិត ពុំមានសល់
អ្នកអើយកុំឆ្ងល់ ច្បាស់ប្រាំមួយ។

"សុ.ចិ.បុ.លិ." ពិតមែនហើយ
ពីរទៀតចម្លើយ ចាំគិតជួយ
ការរៀនត្រូវមាន ក្បួនច្បាស់មួយ
ប្រាំនិងប្រាំមួយ អ្វីដឹងទេ?

"វា."នេះច្បាស់ជា មិនចម្លែក
ពុំអាចប្រកែក គិតគ្នាន់គ្នេរ
គឺ"សម្ដី"ច្បាស់ "វាចា"កេរ្តិ៍
"និយាយ"មែនទេ ត្រូវរៀនដែរ។

មិន"រៀននិយាយ" ខ្វះធាតុផ្សំ
""ពាក្យមិនចំ ពុំពូកែ
ពុំពេញចំណេះ នោះមុខតែ
ចាញ់អស់ផ្លូវកែ ពេលប្រកួត។

"សម្ដីជាឯក" ពាក្យបុរាណ
ប្រដៅប៉ុន្មាន ចេះជ្រាបជ្រួត
និយាយពូកែ តែកុំអួត
កុំឆ្កួតស្រវឹង នឹងទឹកមាត់។

កុំភ្លេចមួយទៀត ចាំបាច់ណាស់
សូមចាំឲ្យច្បាស់ កុំភ្លេចភ្លាត់
ចេះប្រាំបើមិន អនុវត្ត
នោះច្បាស់ប្រាកដ ដូចអត់រៀន។

ទីប្រាំមួយនោះ "អនុវត្ត"
ប្រាំទ្រឹស្ដីបទ គ្រឹះរបៀន
ចេះប្រាំមិនប្រើ បោះចោលកៀន
ដូចឥតបានរៀន អ្វីប្រាកដ។

ចាំណា"រៀនមាន អង្គប្រាំមួយ"
ចំណេះលើកស្ទួយ ចាំឲ្យស្ទាត់
មាន"ប្រាំមួយ"យ៉ាង រៀនទៀងទាត់
"អ្នុវត្ត(១).សុ.ចិ. បុ.លិ.វា."។

"សុ."ស្ដាប់"ចិ."គិត "បុ."គឺសួរ
"លិ."កត់ការគួរ "វា."វាចា
"អនុវត្ត"ផង អង្គសិក្សា
ប្រាំមួយប្រការ ទើបពេញគ្រប់៕

កំណត់៖ 
(១) អ្នុវត្ត ជាពាក្យតម្រូវព្យាង្គកាព្យកាត់ខ្លីពី "អនុវត្ត" ជាកិរិយាស័ព្ទ មានន័យថា ធ្វើ

សៅរ៍ ពុធពង្ស © រក្សាសិទ្ធិ
ទូរស័ព្ទ៖ (+855)(0) 1267 6784E-mail: saoputhpongs2@gmail.com
អង្គអ្នករៀនមានបួនយ៉ាង — with ពន្លឺ រាត្រី and 19 others.

Wednesday, October 16, 2013

rbu King Sihanouk, Jacqueline Kennedy and Queen Monineath

Jacqueline (Jacky) Kennedy, Wife of American Democrat President of the USA John Fitzgerald Kennedy, at her Visit to Cambodia in 1960s. Her Husband was a friend of Chief-of-State Samdech Preah Norodom Sihanouk.

Later John F. Kennedy's widow, Jacky was remarried to a Greek tycoon Onassis to be renamed Jacqueline Onassis.

At first sight, she looks like an American Beauty by the name of Noor who became one of and the favorite wife of former King Hussain of the Kingdom of Jordan in the middle east. Queen Noor Hussain paid a visit to Cambodia in the 1990s. Standing by our Queen Monineath, Queen Noor was as beautiful as our Nation's Mother.
អ្នកណាស្គាល់គាត់ ជួយ LIKE & share 

rbu កំណាព្យ៖ អធ្រាត្របាត់ស្នេហ៍

អធ្រាត្រឃ្លាតខ្លួន ពួនសោកា
ច័ន្ទ្រលែងមេត្តា រងាកាយ
មេឃាងងឹត ជិតបាត់ឆ្ងាយ
ចិន្ដានឿយណាយ កាយជាប់ទុក្ខ។

ទុក្ខអើយទោម្នេញ ពេញឱរា
ព្រាត់បែកសង្សារ មហាទុក្ខ
អធ្រាត្រឃ្លាតស្នេហ៍ ស្នេហ៍បាត់មុខ
ជីវិតកម្មគុក ទំនុកព្រួយ។

ឱ តារាអើយ កុំឡើយអ្នក
ចំអកសើចដាក់ បើមិនជួយ
ខ្ញុំបាត់សង្សារ ស្នេហាមួយ
ជីវិតទុក្ខព្រួយ ច័ន្ទ្រចាកមេឃ។

ហេតុអ្វីច័ន្ទ្រអូន បង់មេត្តា
បំភ្លេចសង្សារ ឲ្យសង្វេគ
ងងឹតផែនដី ច័ន្ទ្រព្រាត់មេឃ
ផែនទ្រូងទឹកភ្នែក ដេកមិនលក់។

លក់កាយលង់ចិត្ត គិតសុបិន
នឹកឆោមមាសឆ្អិន អង្គុយងក់
ឮបក្សីច្រៀង បងនឹកភ្នក
គិតថាអូនមក រកបងវិញ។

អធ្រាត្របាត់ស្នេហ៍ មេឃព្រាត់ច័ន្ទ្រ
ចិត្តដក់ជាប់ដាន សែនកន្ទេញ
ផ្កាយអើយជួយផង ផុតទោម្នេញ
បើកមេឃឡើងវិញ ច័ន្ទ្រពេញបូរមិ៍៕