Friday, October 25, 2013

rbu ចរចា ត្រូវចរចា កុំថាចង់

ចរចា ត្រូវចរចា កុំថាចង់
ស្មោះត្រង់ ចរចាត្រង់ ឆាប់ៗទៅ
ខ្មែរឯង ជាតិខ្មែរឯង មានតែផ្លូវ
ជួបទៅ ត្រូវចរចា ឲ្យបានឆាប់។

សខេង ពាក្យមិនលេង បាននិយាយ
រៀបរាយ បរិយាយ សារភាព
បោះឆ្នោត សោតនេះណា សន្តិភាព
រាបទាប សេរីភាព គាត់ចង់ឆ្លាត។

គាត់ពុំ ថាឲ្យចំ ពុំហ៊ានថ្លែង
នឹកក្រែង ពាក្យនោះឯង បក្សគាត់ខាត
បោះឥត យុត្តិធម៌ តាមក្បួនខ្នាត
អ្នកខាត ជាតិខេមរា គ្មានតម្លា។

ឥឡូវ មានតែផ្លូវ គិតជាតិធំ
ត្រូវកុំ និយមបក្ស ឲ្យប្រជា
ចិត្តក្ដៅ ចេញតាមផ្លូវ ក្រោកតវ៉ា
ទាមទារ រាប់តម្លា ឆ្នោតត្រឹមត្រូវ។

ឃើញអ្វី បើទោះបី អ្នកណាឈ្នះ
ជម្រះ ឲ្យស្រឡះ ស្មោះត្រង់ទៅ
លះពុត ជ្រះពីចិត្ត ផុតហ្មងសៅ
ខ្មែរត្រូវ នៅជាខ្មែរ ខ្មែរម្ចាស់ជាតិ។

                    សៅរ៍ ពុធពង្ស
នេះហើយជាអ្វីដែលប្រជាខ្មែរបានទទួល គឺមហាជ័យជំនះ ខ្មែរឈ្នះទាំងអស់គ្នាមិនមែនអាយ៉ងយួនអ្នកឈ្នះទេ

No comments: