Monday, October 7, 2013

rbu Little Girl Trapped in Violent Flood នាងតូចលង់ក្នងជំនន់

  1. តើនរណាជួយ នាងបានទៅ
    បើនាងតូចនៅ ជ្រៅយ៉ាងនេះ
    កណ្ដាលសមុទ្រ គ្មានអ្វីជិះ
    ជំនន់ឆ្នាំនេះ លិចគួរព្រួយ។

    ជីវិតនាងលង់ ក្នុងសាគរ
    មាត់ស្រែកហៅរក៍ សូមគេជួយ
    ដៃឱបដើមដូង ចិត្តទួញព្រួយ
    គ្មានអ្នកណាមួយ ជួយនាងឡើយ។

    សង្វេគខ្លាំងណាស់ ឃើញយ៉ាងនេះ
    ជីវិតទ្រនេស សាត់ឥតត្រើយ
    ខ្លះទឹកកួចទៅ ផ្ដាំអស់ហើយ
    គ្មានឃើញចម្លើយ ចាំមរណា។

    ក្នុងចិត្តប្រឹងបន់ ឱលោកអើយ
    បួងសួងអស់ហើយ ផ្សងសង្ខារ
    ស្រែករកអ្នកជួយ រួចមរណា
    សូមព្រះមេត្តា សង្គ្រោះផង។

    ទិដ្ឋភាពនេះ បញ្ជាក់ច្បាស់
    ជីវិតក្មេងចាស់ ផ្ញើរស់ផ្សង
    វាសនាឥតត្រើយ កាចកន្លង
    គ្មានមេត្តាផង សត្វលោកឡើយ៕

    ចុះកន្ទុំរុយ នាយករដ្ឋ
    មន្ត្រីទុកអត់ ប្រើអ្វីឡើយ
    ម្ដេចមិនជួយស្រង់ ជនឥតត្រើយ
    ឬភ្លេចទៅហើយ ជីវិតរាស្ត្រ?

    បើដៃរបូត នាងលារហូត លោកសន្និវាស
    មិនវិលវិញទេ ព្រាត់ប្រាសនិរាស ជំនន់វិនាស
    ឥតមានមេត្តា។

    បើដើមដូងដួល នាងលង់រមួល ជីវិតមរណា
    ខានឃើញឪម៉ែ ឃើញស្រែចម្ការ រលត់សង្ខារ
    ក្នុងគ្រោះជំនន់៕
    ជួយខ្ញុំផង ជួយ LIKE & share help her 

No comments: