Wednesday, November 27, 2013

rbu SO CUTE ALONZO!

It's attractive, Alonzo,
In cute photo, so pretty,
In fashion show, your beauty,
Your smile's surely so striking.

A true man's heart cannot help,
Not any yelp -- you, loving,
Your lovely grin's so charming,
And helps soothing the heartache.

This is a kind of Khmer-7-foot poem writing. It can be strange to you and all English-speaking people who aren't used to reading it. Reading Benefits You, Poems in 3 Languages: ខ្មែរ (Khmer), English and Français: http:/r-b-u.blogspot.com
Caption this 

Tuesday, November 26, 2013

rbu Beauté de Kim Prady

O Kim, quelle beauté éblouisante,
Coeurs d' hommes sont en ton amour
Ta beauté est tellement hypnotisante.
Méme mon coeur te retient pour toujours.

Je vole ton amour en coeur latent,
Certes attractif, ton charme est.
Femme de  beauté toute puissante,
Comme tout le monde voit ce que c'est..

Hey, Kim Prady, mon amour Prady,
Quoique tu vis loin, trés loin á Paris,
L'espace ne puisse pas m' empécher,
Par tout mon franc coeur de t'aimer.
Show less

Monday, November 25, 2013

rbu ស្ពានកោះពេជ្រ ឃាតករ

១. កោះពេជ្រស្នេហ៍កម្ម ផ្ដាំរឿងសោកា   ប្រវត្តិស្នេហា ចារលើ គំនរសាកសព
អូនលាបងទៅ ស្រែកហៅ ទាំងដង្ហើមថប់ កោះពេជ្របញ្ចប់  ស្នេហ៍យើងយ៉ាងសែនទារុណ។

២. ចំណារស្នេហ៍កម្ម ចាំរឿងឈឺចាប់   មនុស្សគរដេកស្លាប់ រាប់រយ ដង្ហោយហៅគុណ
រលាយអស់ហើយ សង្ឃឹមយើងមានពីមុន  ចិត្តល្មោភនាយទុន ផ្ដាច់ជន្មជីវិតឥតក្រែង។

បន្ទរ. ម្ភៃពីរវិច្ឆិកា ឆ្នាំពីរពាន់ដប់  ស្នេហ៍យើងត្រូវចប់ បងស្អប់ជីវិតខ្លួនឯង
(និយាយ៖ ស្ពានកោះពេជ្រជាឃាតករប្លន់យក៍ព្រលឹងអូនទៅ ទុក្ខឲ្យបងនៅឯកាចំបែង)
អស់ពាក្យនឹងថ្លែង ទឹកភ្នែកហូរឯង បេះដូងក្រៀមក្រំខ្ទាំខ្ទេច។

៣. ខុសពីរឿងគេ គេព្រាត់ក្បត់គ្នា  ស្នេហ៍ខ្ញុំវេរា យើងព្រាត់ ព្រោះស្ពានកោះពេជ្រ
អំណាចដុល្លារ ប្រហារជីវិតពន្លិច   បងចាំមិនភ្លេច អូនអើយ កោះពេជ្រឃាតករ៕

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ © rbu – SPP Sao Puthpong សៅរ៍ ពុធពង្ស
បើអ្នកចង់ចាំ video នេះ ជួយ Like & share
:'( :'( :'(


Friday, November 22, 2013

rbu Cambodia's Mlis/Jasmine Rice Won World's First Prize

អង្ករខ្មែរ ក្រអូប រូបរសឆ្ងាញ់
"ម្លិះ"សម្លាញ់ ពេញលោក គេដឹងឮ
ជាប់លេខមួយ ផ្ទួនៗ ល្បីរន្ទឺ
នេះក៏គឺ កេរខ្មែរ ដូនតាទុក។

ទាំងទឹកដី អ្វីៗ នៅលើនេះ
ស្រូវ"ផ្កាម្លិះ" តឹកតាង តទៅមុខ
ពីព្រេងនាយ ខ្ចរខ្ចាយ មានទំនុក
ជួយលើកមុខ ជាតិខ្មែរ ដឹងគ្រប់គ្នា។

ទាំងប្រាសាទ តួប្រាង្គ ពេញនគរ
ល្បីខ្ទារខ្ទ័រ អស្ចារ្យ ដែនភារា
ស៊ី.អិន.អិន ដាក់ឈ្មោះ កម្ពុជា
"ព្រះរាជា ណាចក្រ អច្ឆរិយៈ"។

"ម្រេចកំពត" ល្បីល្បាញ លេខ១ដែរ
លើកកេរ្តិ៍ខ្មែរ រន្ទឺ ល្បីប្រត្យក្ស
ពិភពលោក ស្គាល់ច្បាស់ ឈ្មោះពេញលក្ខណ៍
ស្រុកខ្មែរជាក់ ធ្លាប់ជា មហានគរ។

rbu អាណោចអាធ័ម

More than 350 people, in a blink, lost their life unexpectedly on Koh Pech (Diamond Island) Bridge, Phnom Penh, Cambodia, being trampled one another while having a stroll there near midnight, Nov 22, 2010. Nobody, even the party organizers, owners of the resort and gov't authorities hold responsible for the tragedy did have any proper and effective measures and means to save these pitiable innocent lives. Strangely, the investigation into the incident hasn't been completed so far.
អាណោចអាធ័ម នាំគ្នាទៅស្លាប់
ដូចណាត់អ្វីប្រាប់ ជួបគ្នាកោះពេជ្រ
កម្សាន្តសប្បាយ ក្លាយទុក្ខរំពេច
ជីវិតលង់លិច មួយពព្រិចភ្នែក។

មើលចុះឃើញទេ គរក្ដាំងឡើងស្អិត
កម្មអ្វីវិបរិត គួរឲ្យសង្វេគ
ជីវិតបីរយ ប្លាយស្ដាយពន់ពេក
ស្លាប់រនេលដេក ហៅគុណមេបា។

លើស្ពានកោះពេជ្រ ទីធ្នាក់កម្សាន្ត
មិនបានប៉ុន្មាន ប្រាណព្រាត់សង្ខារ
ព្រលឹងលាកាយ ជីវិតមរណា
នេះជាហេតុការណ៍ នឹកស្មានមិនដល់។

ស្រែកហៅអ្នកជួយ សង្គ្រោះជីវិត
ម្ចាស់ទីពុំគិត មិនបានស្វែងយល់
គិតតែដុល្លារ ទាំងមិនខ្វាយខ្វល់
ហេតុការណ៍មកដល់ ជួយអ្វីមិនបាន។

ឱ ស្ពានកោះពេជ្រ ម្ភៃពីរវិច្ឆិកា
ពីរពាន់ដប់ណា ព្រលឹងចាកប្រាណ
បីរយហាបី ទុក្ខហួសប្រមាណ
ស្លាប់ទាំងស្ដាយប្រាណ មិនបានផ្ដាំលា៕
22/11/2013 ជាថ្ងៃខួបគំរាប់៣ឆ្នាំ នៅលើស្ពានកោះពេជ្រ
ចូលរួមកាន់ទុក្ខទាំងអស់គ្នា — at The Nation Post.

Wednesday, November 20, 2013

rbu ឆៃថាវកេរ្តិ៍មនុស្ស

ស្អីនេះនរណា ថាទៅន៎
ដូចភ្លៅសាច់ស ល្អម៉ដ្ឋខៃ
ឃើញភ្លាមពិតជា នឹកស្រមៃ
ម្ចាស់ថ្លៃឆៃថាវ គូស្នេហ៍ស្និទ្ធ។

មួយប្រុសផុសចេញ លិង្គដង្គោល
មួយស្រីបើពោល យោនីពិត
ជាគូនឹងគ្នា ពីព្រេងព្រឹទ្ធ
នេះពិតគួរហៅ ឆៃថាវស្នេហ៍។

Tuesday, November 19, 2013

rbu អ្នកបស្ចឹមកាន់ព្រះពុទ្ធសាសនា

ដាក់បាត្រប្រគេន នេនតូចៗ
ឃើញហើយនឹកដូច កូនព្រះពុទ្ធ
ទាយក-យិកា ជំនឿមុត
សទ្ធាគុណវុឌ្ឍិ៍ ជនបស្ចឹម។

ពិតជាត្រូវស្ងើច ជូនសរសើរ
ទឹកចិត្តប្រសើរ ភ័ក្ត្រប៉ប្រិម
ជំនឿបរិសុទ្ធ អ្នកបស្ចឹម
លើកខ្ពស់ត្រដឹម ពុទ្ធសង្ឃខ្មែរ។

សង្ឃតូចដូចកូន នៅកុមារ
សទ្ធាជ្រះថ្លា ស្ម័គ្រដង្ហែ
ទាក់ទាញការស្ងើច នឹងកូនខ្មែរ
តម្រែតម្រង់ ផ្លូវ
ត្រូូវចរ។

រៀនលះកិលេស តាំងពីតូច
នេះពិតជាដូច ដើរផ្លូវល្អ
ត្រេចតាមពុទ្ធមគ្គ ដ៏បវរ
ជីវិតស្មោះសរ សង្គមសុខ។
សេចក្តីល្អមិនប្រកាន់ជាតិសាសន៍ឡើយ អ្នកធ្វើអំពើល្អរមែងរីករាយក្នុងលោកទាំងពីរ តើមិត្តទាំងអស់គ្នាធ្លាប់គិតទេថា
សេចក្តីល្អយើងធ្លាប់បានធ្វើប៉ុន្មានហើយ?
អំពើអាក្រក់យើងធ្លាប់បានធ្វើប៉ុន្មានហើយ?
បន្ទាប់មកយើងបួកបញ្ជូលគ្នាមើល៍
តើទាំងពីរហ្នឹងនរណាច្រើនជាង?
ទីមួយគឺ បុណ្យ
ទីពីរគឺបាប

Monday, November 18, 2013

rbu កោះពេជ្រស្នេហ៍កម្ម

ចម្រៀង៖ កោះពេជ្រស្នេហ៍កម្ម
ការអានមានប្រយោជន៍ Reading Benefits You
http://r-b-u.blogspot.com/

១. កោះពេជ្រស្នេហ៍កម្ម ផ្ដាំរឿងសោកា ប្រវត្តិស្នេហាចារលើ គំនរសាកសព
អូនលាបងទៅ ស្រែកហៅ ទាំងដង្ហើមថប់ កោះពេជ្របញ្ចប់ស្នេហ៍យើងយ៉ាងសែនទារុណ

២. ចំណារស្នេហ៍កម្ម ចាំរឿងឈឺចាប់ មនុស្សគរដេកស្លាប់រាប់រយ ដង្ហោយហៅគុណ
រលាយអស់ហើយ សង្ឃឹមយើងមានពីមុន ចិត្តល្មោភនាយទុន ផ្ដាច់ជន្មជីវិតឥតក្រែង។

បន្ទរ. ម្ភៃពីរវិច្ឆិកា ឆ្នាំពីរពាន់ដប់ ស្នេហ៍យើងត្រូវចប់ បងស្អប់ជីវិតខ្លួនឯង
(និយាយ៖ ស្ពានកោះពេជ្រជាឃាតករប្លន់យក៍ព្រលឹងអូនទៅ ទុក្ខឲ្យបងនៅឯកាចំបែង)
អស់ពាក្យនឹងថ្លែង ទឹកភ្នែកហូរឯង បេះដូងក្រៀមក្រំខ្ទាំខ្ទេច។

៣. ខុសពីរឿងគេ គេព្រាត់ក្បត់គ្នា ស្នេហ៍ខ្ញុំវេរា យើងព្រាត់ព្រោះស្ពានកោះពេជ្រ
អំណាចដុល្លារ ប្រហារជីវិតពន្លិច បងចាំមិនភ្លេច អូនអើយកោះពេជ្រឃាតករ៕

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ © rbu – SPP Sao Puthpong សៅរ៍ ពុធពង្ស
ជាកម្រងរឿងពិតរបស់គូស្នេហ៌មួយគូនៅខេត្តបាត់ដំបង ។ សូមឧទ្ទិសបទនេះជូនដល់ជនរងគ្រោះទាំងឡាយដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៌ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រទាំងអស់ កាលពីថ្ងៃទី 22 វិច្ឆិកា ឆ្នាំ 2010 ។ គំរប់ខួប៣ឆ្នាំ ។ ពីខ្ញុំ សេង តារា

Saturday, November 16, 2013

rbu សម្រស់ស្រីខ្មែរ

ស្លៀកពាក់ហ្នឹង ស្អាតម៉្លឹង គាប់ភ្នែកចិត្ត
ឃើញដូចឋិត តុសិត សួគ៌អប្សរ
ពេញសោភ័ណ សែនស្រស់ ស្អាតបវរ
ដូចកិន្នរ ឈររង់ បង្អួតកាយ។

តើនរណា មិនថា សរសើរនាង
ដូចទ្រង់យាង ចេញរាង ត្រគាកសាយ
ចង្កេះក្លំ ស័ក្តិសម មើលពុំណាយ
ចិត្តស្រមៃ អាល័យ នឹកថ្ងៃយប់។

ឱកញ្ញា ធីតា ហង្សពីសួគ៌
ពេញចំតួ សួស្ដី សិរីគ្រប់
សម្រស់ស្រី បេតី 
សុគន្ធអប់
ចិត្តសំណព្វ ស្នេហា អប្សរា៕

ឃើញឈ្មោះនាង"ម៉ារីនី" ខ្ញុំនឹកដល់ចម្រៀងមួយបទ
ដែលខ្ញុំបានតែងក្នុងឆ្នាំ១៩៨៣ "សុបិនរាត្រី"៖

បន្ទរ "គេងស្រមៃនឹកអស់អនុស្សាវរីយ៍
ម៉ារីនីវាចា ចិន្តារៀមព្រួយ ពុំដឹងរឿងអ្វី
យប់ជ្រៅ ភ្នែកធ្មេចទៅហើយ ម្ដេចឡើយនៅតែឃើញស្រី
សុបិនរាត្រី ស្នេហាភក្ដីឬមួយយ៉ាងណា។

កញ្ញា ហង្ស មារិនី — at ASIA Community.

Friday, November 15, 2013

rbu កុំត្រាប់ពួកពាល

(បទកាកគតិ)
កុំត្រាប់ពុតពាល .. ពូជគេចណ្ឌាល .. ប្រវ័ញ្ចប្រច័ក្ស ..
បំពានគឃ្លើន .. ព្រហើនអបលក្ខណ៍ .. កែក្លែងតថៈ ..
ចង់បានដីខ្មែរ។

គេដុតទង់យើង .. ឆេះខ្លោចក្នុងភ្លើង .. នោះក៏ព្រោះតែ ..
គេដឹងខ្លួនចាញ់ .. អាម៉ាស់មុខឆ្កែ .. ដូច្នេះយើងខ្មែរ ..
កុំត្រាប់ពាលពូជ។

ដុតទង់ក្ដៅចិត្ត .. រោលរាលវិបរិត .. នាំចិត្តរឹតខូច ..
សៀមចោរសាមាន្យ .. គ្មាននរណាដូច .. ពុតជួរកំហូច ..
ពិភពលោកដឹង។

(បទពាក្យ៨)
កុំត្រាប់ពូជពាល កុំដៀលពូជជា
មនុស្សយើងដូចគ្នា ជីវិតយ៉ាងហ្នឹង
មានខុសដឹងត្រូវ កុំខុសព្រោះខឹង
បើគេខុសម៉្លឹង ហ្នឹងព្រោះចិត្តពាល។

កំហុសគេធ្វើ គេគង់រងបាប
ព្រះពុទ្ធប្រៀនប្រាប់ កុំត្រាប់ជនពាល
ចង់ឈ្នះនរណា ចិត្តកុំក្ដៅរាល
ចង់ឈ្នះពួកពាល ធ្វើល្អជាងវា៕
រៀងថៃដុតទង់ជាតិខ្មែរសូមជនរួមជាតិ
អត់ធ្មត់ និងមិនត្រូវតបតដោយអំពើ
ដូចគ្នានោះទេព្រោះថាយើងមិនត្រូវការសង្គ្រាម
ជាមួយយួនក៏ដូចជាសៀមដែរ។ តែបងប្អូនអាចធ្វើការ
តវ៉ាដាក់សម្ពាធអោយ ហ៊ុន សែន ដែល
បានតាំងខ្លួនថាជាមេដឹកនាំខ្មែរទទួល...See More

rbu ទន្លាប់នឹកទុំ

ឃើញផ្លែទន្លាប់ នឹកដល់រឿង "ទុំទាវ" របស់ព្រះភិក្ខុ សោម ត្រង់វគ្គ នេនទុំ កម្សត់ខ្លួន
ពេលធ្វើដំណើរតាមផ្លូវត្រឡប់មកស្រុកវិញ៖

"ឱដើមទន្លាប់ ទន់លា-មក
ដើមធ្លកទុំសោក សព្វតាមផ្លូវ
ដើមថ្ងាន់បានថ្ងប ដល់ឥឡូវ
ប្រាស"ទាវ"ឲ្យនៅ តែម្នាក់ឯង។

ឱ ក្លិនផ្កាអ្វី អីដល់ម៉្លេះ
ក្រអូបផ្កាម្លិះ ឬផ្កាស្លែង
អប់នៅផាហ៊ុម ទាវតុបតែង
ដាក់នៅកន្សែង ចំបែងបង់"។

ការអានមានប្រយោជន៍ កំណាព្យ ៣ ភាសា ខ្មែរ(Khmer), English, Français
At http://r-b-u.blogspot.com/
ផ្លែទទឹម និង ផ្លែទន្លាប់ ទើបតែបេះមកពីផ្សារ...,,,ហាស់ៗៗៗៗ
ចង់ញ៉ាំទេបងអូន?

rbu នរកប្រាជ្ញា សូគ៌ាកម្លៅ

នរកប្រាជ្ញា ថ្លៃថ្លាជាង ឋានសួគ៌កម្លៅ

ជីវិតសោកសៅ នៅគ្រាន់ជាង ជីវិតអបាយ

គំនិតសណ្ដាប់ នៅគាប់ជាង ជិវិតខ្ជះខ្ជាយ

ភក្ដីចិត្តកាយ សប្បាយជាង ទង្វើចិត្តក្បត់។

Monday, November 11, 2013

rbu 123456789 x n = n (10 digits of n but the last-but-one '0' when n < or = 9)

7:29 AM
+101
Man, all I know is 8 times 8 fell on the floor, when he woke up he was 64
Description: https://lh6.googleusercontent.com/-LAiktvhsKsI/AAAAAAAAAAI/AAAAAAAAHKU/11OhmkeTrm4/s28-c-k-no/photo.jpg
7:40 AM
He [Daniel’s teacher] didn't know, I guess, but he knew:

12345679 X 9= 1111111111
12345679 X 18= 2222222222
12345679 X 27= 3333333333
Try: X 36, X 45, X 54, etc.
8:17 AM
1
Edit
+Mike Gunderson
Reading Benefits You (rbu):
http://r-b-u.blogspot.com

Ha, 8 times 8 fall on the floor,
When wake up you'll see 64,
And what else to say Mike?
All your reason I surely like.

And +Daniel Gobeil Reading Benefits You (rbu):
http://r-b-u.blogspot.com

123456789 x 1 x 9 (3 squared) = 1111111101
123456789 x 2 x 9 (3 squared) = 2222222202
123456789 x 3 x 9 (3 squared) = 3333333303
123456789 x 4 x 9 (3 squared) = 4444444404
123456789 x 5 x 9 (3 squared) = 5555555505

And try to calculate:

123456789 x 6 x 9 (3 squared) =
123456789 x 7 x 9 (3 squared) =
123456789 x 8 x 9 (3 squared) =
And so on. 
Show less


rbu បើបានជាគូ

ការអានមានប្រយោជន៍ កំណាព្យ ៣ ភាសា
ខ្មែរ (Khmer) English Français
http://r-b-u.blogspot.com

ស្អាតណាស់តើ ស្អាតគ្រាន់បើ នាងកញ្ញា
គន់ភ័ក្ត្រា សាច់ខ្ចីថ្លា គួរបេតី
វង់ភ័ក្ត្រពេញ នេត្ររលេញ ដេញរស្មី
សម្រស់ស្រី កល្យាណី ចិត្តស្នេហា។

ផ្សងចាប់ជាតិ ជួបមិនឃ្លាត គូជីវិត
ភ័ក្ដីពិត រស់នែបនិត្យ គ្រប់ជាតិណា
បានជាគូ លុះលង់យូរ គ្រប់សង្ខារ
ចិត្តប្រាថ្នា កែវកន្និដ្ឋា គូនិស្ស័យ។

កើតជាអ្វី សូមជួបស្រី តរៀងទៅ
ជួបពាលពៅ បីបមនៅ រាល់យប់ថ្ងៃ
សូមព្រះអង្គ នាំតម្រង់ ភ្ជាប់និស្ស័យ
គូចរណៃ ភិសម័យ គ្រប់ៗជាតិ។

បើបានអូន ជាម្ដាយកូន ពិតអស្ចារ្យ
ចិត្តសច្ចា ភ័ព្វវាសនា បានវរនាថ
គេងស្រមៃ រាល់យប់ថ្ងៃ មិនចង់ឃ្លាត
ផ្សងគ្រប់ជាតិ តើជាតិណា បានច័ន្ទ្រស្រី? © rbu -- SPP 2013
Show less

rbu នាងៗក-ដក

ឃើញរូបនាងៗដក-ក ខ្ញុំនឹកដល់កំណាព្យរបស់ព្រះភិក្ខុ សោម អ្នកនិពន្ធរឿងទុំទាវ៖

"អើតអើមដក-ក ច្រហមាត់
"ចង់ចេញប្រាកដ គ្មានគេហៅ
"ស្លុតស្លឹងម្នាក់ឯង ដោយក្មេងសាវ
"ស្ទុះចូលយកអាវ ពាក់ពានា។

"នេនយល់ដូច្នោះ ក្នុងពោះព្រួច
"កាន់កួចកើតទុក្ខ ចុកឱរា
"ឱរូបហ្នឹងហើយ ទាវពម្ងា
"ពុំងាកបំពារ បំពេ-នរ"។

ទាំងបួនមួយណា ប្រៀបថាទាវ
ថាស្មានព្រាវៗ គេថាភរ
ឲ្យរើសទាំងបួន ពុំដឹងយក៍
បើឲ្យដើររក៍ ពិបាករើស។

បើរើសមួយនេះ ក្រែងបស់(1)គេ
ខ្លាចនាំគេជេរ ថាវេរឃ្នើស
ចិត្តនៅស្ទាក់ស្ទើរ ពិបាករើស
ឃើញស្អាតទ្រើសៗ ប្រហែលគ្នា។

បើគេមានម្ចាស់ បេះដូងចង
ក្រែងនាំសៅហ្មង ពៀរវេរា
ទាំងយើងទាំងគេ ទាំងអស់គ្នា
ពេលមានសង្សារ ការ(2)ហួងហែង។


(1) "បស៉" ជាភាសានិយាយនៃពាក្យ "របស់"
(2) "ការ" ជាកិរិយាស័ព្ទ "ការពារ"។ "ការ" កិ. អានថា "កាល់"
I Trusted you, but now your words mean nothing to me
because your actions spoke the Truth.

rbu ប្រាសាទព្រះវិហាររបស់កម្ពុជា

ងាយចាំងាយចាំ
ទាំងថ្ងៃខែឆ្នាំ
ជាលេខជោគជ័យ
១១ពីរដង
ឆ្លងចូល១៣
លេខច្បាស់មានន័យ
ខ្មែរជ័យជាក់ស្ដែង។

១១ពីរដង
១២ផុតឆ្លង
ថ្ងៃខែនេះឯង
១៣ជាឆ្នាំ
ជោគជ័យចិញ្ចែង
លោកាស្ញប់ស្ញែង
ខ្មែរម្ចាស់ប្រាសាទ។

ព្រះវិហារខ្មែរ
ប្រាង្គសល់ថ្មផ្ដែរ
ផ្ដាំខ្មែរត្រូវឆ្លាត
ឈប់ឈ្លោះជាតិឯង
ក្រែងជាតិលង់ខាត
សៀមចិត្តមហាត
ខូចខាតកេរ្តិ៍ឈ្មោះ។

តុលាការលោក
ឡាអេប្រកូក
ប្រកាសពេញយស
ខ្មែរនៅតែម្ចាស់
ជាក់ច្បាស់ពេញឈ្មោះ
កិត្យាខ្ពង់ខ្ពស់
ព្រះវិហារចាំ។

ឆ្នាំហុកពីរណា
ខែមិថុនា
ថ្ងៃទី១៥
សម្ដេចតាយើង
ឡើងទៅក្ដីក្ដាំ
ឈ្នះសិទ្ធិកម្ម
ប្រាង្គព្រះវិហារ។

អង្គតុលាការ
ឡាអេដីកា
ថាកម្ពុជា
ជាម្ចាស់ប្រាសាទ
ឈ្មោះព្រះវិហារ
ដែនកម្ពុជា
នៅជាម្ចាស់ដើម។

ឥឡូវចុងក្រោយ
ទោះសៀមដង្ហោយ
ប្រើទ័ពសម្បើម
គម្រាមវាយលុក
ចង់ផ្ដាច់ដង្ហើម
ប៉ងចូលដណ្ដើម
ក៏ចាញ់សូរេច។

ឡាអេបិទផ្លូវ
មិនឲ្យថៃនៅ
ករឿងបង្កាច់
នៅតែខ្មែរទេ
ធ្វើម្ចាស់ប្ដូរប្ដេជ្ញ
មេខ្មែរកុំបាច់
ខ្លាចសៀមយួនទៀត៕
តុលាការក្រុងឡាអេ ប្រទេសហូឡង់ ប្រកាសសាលក្រម រឿងក្តីប្រាសាទព្រះវិហារ នៅម៉ោង 10 ព្រឹកនៅអឺឯរ៉ុប (ម៉ោង 4ល្ងាចនៅកម្ពុជា) ថា កម្ពុជា ឈ្នះក្តីជាថ្មីហើយ។ កងទ័ពថៃ ត្រូវដកចេញជាបន្ទាន់ ពីប្រាសាទនេះ។ (11-11-2013)

Congratulation to Preah Vihear Temple of Cambodia is still belong to Cambodia. Cambodia got won at the Hague International Court, Nederlands today morning (10 O'clock, time of Europe).

Thursday, November 7, 2013

rbu វាសនាជាអ្វី?

អ្នកខ្លះបាន "ជោគជ័យ" ដោយ"វាសនា"
ខ្លះទៀតណា ដោយសារ ការប្រឹងប្រែង
តើត្រូវជឿ "វាសនា" ដោយឯងៗ
មិនប្រឹងប្រែង ធ្វើការ ឬយ៉ាងណា?

"ជោគជ័យ"ផ្ទាល់ មានផ្លូវ ត្រូវដើរពីរ
"មួយ"នាទី កំណត់ "ប្រតិបត្ត"ការ
ឯ"មួយទៀត" ខំប្រឹង "ធ្វើឧស្សាហ៍"
ព្រោះ"វាសនា" ប្រែថា "ការកសាង"។
 — in Phnom Penh.