Thursday, August 29, 2013

ស្ដាប់ខ្មែរឈ្លោះគ្នា

ទំព័រសង្គម កម្ពុជា shared Oh Akkara's photo.


  • បក្សពីរទីអាងរូបផ្សេងគ្នា
    មួយរូបសុរិយារះព្រឹកព្រាង
    មួយទៀតទេវតាបាចផ្កាតាង
    សំអាងរៀងខ្លួនជាអ្នកឈ្នះ។

    ខាងរូបទេវតាស្រែកថានែ
    នៅតែមួយខែអាទិត្យព្រះ
    លិចបាត់ស្រមោលលែងងើបរះ
    ដំណៀលចង់ឈ្នះបង្អាប់គ្នា។

    ខាងព្រះអាទិត្យឆ្លើយតបខ្មី
    នៅលើលោកិយទាំងទេវតា
    គង់តែមិនអាចគ្មានសុរិយា
    អត់ថ្ងៃកាលណាទេវតាក្ស័យ។

    ព្រះអាទិត្យប្រាប់ទៅទេវតា
    អ្នកដឹងទេថារាស្ត្រសព្វថ្ងៃ
    ស្គាល់មុខទេវតាកុំកាឡៃ
    ប្រែឆ្នៃមុខចោរដើរបោករាស្ត្រ។

    អ្នកខាងទេវតាស្រែកក្ដែងៗ
    ព្រះអាទិត្យឯងកុំពោលផ្ដាស
    ទេវតាពឹងយួនមកបោសច្រាស
    ជម្រះផ្ទះឯងដេញប៉ុលពត។

    ខាងព្រះអាទិត្យយិតវិញប្រាវ
    ទេវតាពាក់អាវមួយរហូត
    មិនដែលឃើញដោះទោះរបូត
    ប្រឡាក់ស្អុយម៉ូត្ររាស្ត្របោះដូរ។

    ទេវតាស្រែកតបខ្លាចបាតុកម្ម
    លើករឿងចំណាំតាមខ្លួនបូរ
    បាច់បកបរិយាយយ៉ាងហែហូរ
    កុំដូរទេវតាខ្លាចសង្គ្រាម។

    ព្រះអាទិត្យបើកចក្ខុមើល
    ថាទេវតាព្រើលចូលចិត្តឈាម
    ប្រតិដ្ឋរឿងក្លែងស្រែកគម្រាម
    បង្ក្រាបរាស្ត្រភ្លាមហាមតវ៉ា។
    ......................................
    ស្ដាប់មើលរឿងនេះពីរោះទេ
    ពាក្យដៀលស្រែកជេរខ្មែរឈ្លោះគ្នា
    មួយថាច្បាប់មានមិនត្រូវការ
    ឲ្យមានកម្មការឯករាជទេ។

    ទេវតាថាខ្លួនមិនចុះចាញ់
    ព្រោះអីបក្សអញឈ្នះលើគេ
    ឲ្យអញចុះចេញមិនចុះទេ
    មើលនែរថក្រោះកាំភ្លើងពេញ។

    មួយថាខ្លាចអ្វីបើខ្លួនឈ្នះ
    មើលរាស្ត្រគ្រប់ផ្ទះទារកន្ទេញ
    ព្រះអាទិត្យទាររាប់ឡើងវិញ
    ឲ្យឃើញខ្មៅសជាការពិត។

    បើអ្នកណាឈ្នះបានកិត្តិយស
    ឯអ្នកចាញ់នោះគ្នាអស់ចិត្ត
    ធ្វើតែប៉ុណ្ណឹងដឹងថាឥត
    អ្វីពិបាកគិតស្រួលដោះស្រាយ។

    បើចង់ដោះស្រាយត្រូវលះពុត
    កុំប្រើអាវុធនាំអន្តរាយ
    យកកញ្ចប់ ក មកបើកស្រាយ
    តែប៉ុន្មានថ្ងៃដោះស្រាយបាន។

    កុំប្រើកាំភ្លើងមិនល្អទេ
    បាញ់រាស្ត្រនាំគេថ្កោលសាមាន្យ
    ចរចាគ្នាទៅដោះស្រាយបាន
    ជាតិខ្មែរប្រែថ្កានឈប់ឈ្លោះគ្នា
    Like ·  · 3 minutes ago · 


rbu លោកតាក្រមង៉ុយថា "ចេះសាសន៍ចិនយួន..." ខ្ញុំថា "កុំចោលខ្មែរយើង..."


លោកតាក្រមង៉ុយថា៖

កុំភ្លើនភ្លេចខ្លួន
ចេះសាសន៍ចិនយួន
កុំភ្លេចខ្មែរយើង
កុំធ្វើក្រអឺត
កុំពើតកុំពើង
កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ ...

ខ្ញុំថា៖

កុំភ្លើនភ្លេចខ្លួន
ចងមិត្តចិនយួន
កុំចោលខ្មែរយើង
កុំធ្វើក្រអឺត
កុំពើតទ្រូងពើង
កូំភ្ជង់កាំភ្លើង
តម្រង់ក្បាលរាស្ត្រ ...
អ្នកណាខ្លះគាំទ្រមហាបាតុកម្មអហឹង្សា?
1LIKE = ចូលរួមមហាបាតុកម្ម
Lik

Wednesday, August 28, 2013

ចរចាសុចរិតចិត្តធ្ងន់ទន់ភ្លន់

សីលព្រះសម្មា នាំចិត្តស្ងប់
ចិត្តស្ងប់នាំដល់ គិតវែងជ្រៅ
ជ្រៅចិត្តគិតឆ្ងាយ ជាលំនៅ
លំនឹកគិតទៅ ដល់ជាតិរស់។

ជាតិខ្មែរត្រូវតែ ផុតទុក្ខភ័យ
បើខ្មែរយល់ន័យ រួមសង្គ្រោះ
វៀរជៀសសង្គ្រាម ទើបខ្មែររស់
ឈប់ឈ្លោះព្រោះតែ ចិត្តលោភលន់។

ខ្មែរនិយាយខ្មែរ គួរតែស្ដាប់
ម្ខាងៗរៀបស័ព្ទ ចែងទន់ភ្លន់
ចរចាសុចរិត ចិត្តឲ្យធ្ងន់
គិតល្អិតគូរគន់ ខ្លួនជាខ្មែរ។

ម្ខាងៗចង់បាន យុត្តិធម៌
ពាក្យពិតកុំភរ កុំគេចកែ
ចង់ឈ្នះឲ្យឈ្នះ តែកុំប្រែ
ប្រើល្បិចបង្វែរ ល្បែងឧក្រិដ្ឋ។

អ្នកឈ្នះត្រូវមាន កិត្តិយស
អ្នកចាញ់ចាញ់នោះ គ្នាអស់ចិត្ត
បង្ហាញតម្លា រាយលម្អិត
សុខចិត្តជាខ្មែរ ស្មោះត្រង់គ្នា។

កម្ពុជាជា សម្បត្តិខ្មែរ
មិនតែរបស់ បក្សមួយណា
ដូច្នេះខ្មែរត្រូវ តាំងសច្ចា
ខ្មែរគ្រប់រូបា ជាម្ចាស់រួម។

ធ្វើអ្វីត្រូវសួរ មតិរាស្ត្រ
កុំពោលតែពាស ថារាស្ត្រព្រម
ទាំងមិនសួររាស្ត្រ ថាសមល្មម
ជ្រហមធ្វើបាប រាស្ត្រប្រុសស្រី។

ប្រជាមតិ ត្រូវបញ្ចូល
ច្បាប់គោលប្រជា ធិបតេយ្យ
មិនមែនកំហឹង ពុំប្រណី
សម្លាប់កាប់វ៉ី ដាក់ខ្នោះគុក។

កុំធ្វើអាក្រក់ បាបធ្ងន់ណាស់
មិនអាចក្រឡាស់ ទៅថ្ងៃមុខ
ពៀរកម្មខ្លួនឯង ចូរចាំទុក
មុខតែផ្ដន្ទា បាបខ្លួនសាង៕
Photo
២៩ សីហា ២០១៣

ថ្ងៃនេះ ខ្ញុំបានទៅសុំសីល នៅវត្តបទុមវតី នៅទីក្រុងភ្នំពេញ។

Together we will rescue our nation. Vote 7
Like ·  · Unfollow Post 

ស្លៀកខើចចូលវត្ត


១.      ទៅវត្តស្លៀកខើច លើជង្គង់
          ទំនាមខ្មែរលង់ ក្នុងស៊ីវិល័យ
          សង្ឃគេចព្រះភក្ត្រ ក្រែងជ្រួលច្រៃ
          ជ្រុលដូចនេត្រខៃ ដាច់អាបត្តិ          ។

២.      ស្លៀកខើចបែបនេះ ពេលអង្គុយ
          ទោះធ្វើទុយមុយ ប្រុងប្រយ័ត្ន
          យកម្រាមដៃបាំង ថាជិតបាត់
          ម្រាមគង់រសាត់ ចេញប្រហោង        ។

៣.      ម្រាមស្រលូននាង ទាក់ភ្នែកសង្ឃ
          ឲ្យបាញ់តម្រង់ ទៅប្រហោង
          សង្ឃព្រឺអស់អង្គ ប្រឹងចំកោង
          នាងៗគួរតោង គិតវែងឆ្ងាយ            ។
                       
៤.       ផាមួងជាយជរ ល្បើកត្បាញថ្មី
          ហូលព្រែកម្ញី 
កេរដូនម្ដាយ 
          សូត្រភ្លឺចម្រុះ ល្បីខ្ចរខ្ចាយ
          នាងអាយកុំចោល 
កេរអង្គរ             ។

៥.      ស្លៀកហូលផាមួង ស្រស់ភ្លឺថ្លា
          ដូចទេពធីតា ច័ន្ទ្រអប្សរ
          នាងកិន្នរី ស្រីបវរ
          ចុះមក៍ក្រសាល ឋានលោកអាយ     ។

៦.      ទៅវត្តកុំស្លៀក លើជង្គង់
          ទំនាមផូរផង់ ខ្មែរខ្ចរខ្ចាយ
          ផាមួងហូលខ្មែរ នាងកុំស្ដាយ
          ស្លៀកទៅនាងអាយ លើកកេរ្តិ៍ខ្មែរ    ៕
ថ្ងៃនេះ ជាថ្ងៃសិល មកវត្ត ទាំងអស់គ្នា
Like 

ម៉ូតសក់កំប៉ោយសា្វវង្វេងទំនាមខ្មែរ

យុវជនសម័យ ឆ្នៃសក់ម៉ូត
រូតបូតឡើងលើ ធ្វើកំប៉ោយ
ស្វាសារិកា លែងគិតក្រោយ
មិនក្រែងខ្លាចដោយ ម៉ូតវង្វេង។

កាលសម័យមុន ខ្មែរមានបថ
បែបផែនកំណត់ ទោះចាស់ក្មេង
របៀបស្លៀកពាក់ ខ្លួនតុបតែង
មិនព្រាលវង្វេង ធ្វើតាមនឹក។

អត្តសញ្ញាណ ជាតិខ្មែរមាន
កូនខ្មែរគួររៀន ចេះឲ្យថ្នឹក
អនុវត្តទៀងទាត់ កុំតាមនឹក
ស្រមៃយប់ ព្រឹក ធ្វើទំនើង៕

Tuesday, August 27, 2013

rbu Book Of Nature Under Sky

Yes, 'tis nice 'cos you Love Nature:
Earth, Trees, Sea, Sky all to conquer,
And Book: "Reading Benefits You,"
Let me greet saying 'How d'you do?'

Each page of it is each of life
Though working is forcing thru strife
Come on and just open its door
You'll see everything and lots more

Oh, come on further to its core
Its true heart will then show you more
Now take a seat and like hot tea?
Look out there you'll see what to see.

Look yonder and see over there!
It's a lovely life boat they share
On surface of sea it's afloat,
Our life is something like that boat.

Oh up there in the nice blue sky!
Like to fly and play there up high?
White clouds are playing hide and seek
Let's enjoy the end of the week.

Reading Benefits You:
http://r-b-u.blogspot.com

(RBU) NOKOR THOM, GIANT-SIZE ROCK TOWER

Puthpong Sao

Shared publicly  -  5:18 PM
 
THE GIANT FOUR-VISAGE ROCK TOWERS

Angkor Thom or Nokor Thom, originally,
The Khmer Great Empire's Capital City,
Some 9 centuries back, Land of Wonders,
When Cambodia was 2 M sq-kilometers.

This is one of the 54 rock-block Towers,
Of the four-visage giant size sculptures,
The symbol of the four Buddhist Precepts,
For a living in Peace with these concepts

Reading Benefits You: http://r-b-u.blogspot.com

Friday, August 9, 2013

rbu Sur "Leonardo Da Vinci", Un des Ggrands Trio d' Italie

Ah, Léonard de Vinci!
Un des grands trio d' Italie,
Avec Michel-Ange, oh ho!
Et Raphaél de Sanzio.

J' admire et adore tant,
Ces Trois Grands Hommes,
Leurs oeuvres traversant
Des siécles depuis Rome.

Ils sont grands ces savants,
Et célébres pour tous temps,
Da Vinci et Michel,
Ange, aussi Raphael.


      Ce poém est mon commentaire sur un post
"Leonardo da Vinci" par un poét français Sant Johan

rbu A Comment To "Still So Beautiful"


  1. Reading Benefits You:
    http://www.r-b-u.blogspot.com

    Sure, I don't mean to criticize,
    Any others of your poetic works,
    And I love it much, not despise,
    Thru sadness, up your life perks.

    "Still so beautiful" touches me,
    So deep in my heart, say you are,
    A talented poet though I do see,
    Others of yours something bizarre.

    Compared to those of Poet Valmiki's,
    With rhyme, rhythm and nice meters,
    So beautiful traversing centuries,
    Well-known to be literary wonders.
         This poem of mine is a comment to a beautiful poetic
    work of Vishwam Prakash "Still So Beautiful" in A Poet's Delight