Monday, November 24, 2014

rbu 652 -- ឆ្លាត ឬ ធ្វេស?

(បទ មណ្ឌុកព័ន្ធជើង បែបទី២ ខ្ញុំបង្កើតថ្មី)
ច្នៃតាមគំនិត បែបឆ្លាត គួរសរសើរ
ឬថាគ្រាន់បើ ឃើញសម តាមទំនង(?)
អង្គុយចោងហោង ធ្វើហី យកគូទគង
ដំណើរដើមទង យ៉ាងណា អ្នកណាដឹង(?)
អង្គុយបែបនេះ មិនខ្លាច បាក់កៅអី
អុកឆ្អល់ទល់ដី ជង់គូទ ធ្វើអីម្ល៉ឹង
ខុសបច្ចេកទេស គិតធ្វេស ងាយបែបហ្នឹង
ឬធ្វើអ៊ីចឹង អង្គុយ ឲ្យគេកោត ?
ខុសទាំងបំពាន មើលគ្រូ មិនថាអ្វី
សិស្សសម័យថ្មី និស្សិត គិតដូចឆោត
ធ្វើប្លែកមិនខ្វល់ ហេតុចង់ ឲ្យគេកោត?
នេះឬចំណោទ សីលធម៌ សង្គមថ្មី?
មើលតាមទូរទស្សន៍ សក់បះ ក្រញាសច្រូង
ចម្រុះពណ៌ព្រោង មិនដឹង ជាម៉ូដស្អី
ជាតិត្រូវវង្វេង ព្រោះក្មេង ជំនាន់ថ្មី
ហេតុអ្វីទូរទស្សន៍ អួតលើក វប្បធម៌ជាតិ?
© rbu_spp 9:54 am Nov 24, 2014 Puthpong Sao
Mention fri របស់អ្នកដែលចូលចិត្តធ្វើអីប្លែកៗនៅក្នុងថ្នាក់រៀន

No comments: