Thursday, November 6, 2014

rbu 639 -- បាំងលើលេចក្រោម


លេចក្រោមបាំងលើ ធ្វើមិនដឹង
ខ្មាសអីប៉ុនហ្នឹង គេដឹងហើយ
ឃើញពេញចំហ ក៏លាត់សើយ
ឲ្យផុតបង្ហើយ កុំឡើយអៀន។
ទីកេរ្តិ៍កំប៉ិត បិទកំប៉េះ
សើយត្រឹមចង្កេះ សំយេះកៀន
ក្រឡេកមើលជិត កិតក្រលៀន
នាងពុំចេះអៀន កេរ្តិ៍កៀនកោះ។
សាច់នាងសខ្ចី គ្មានអ្វីបាំង
ដៃដូចខ្វល់ខ្លាំង បាំងត្រឹមដោះ
ត្រគាកត្រគាំង លេចទាំងអស
ស្រីអើយស្រីស្រស់ បើកអស់កេរ្តិ៍៕
...
© rbu_spp Nov 5, 2014 Puthpong Sao

No comments: