Tuesday, November 11, 2014

rbu 645 -- ងប់ កន្ទួតស



ផ្លែងប់ឃើញដូច កន្ទួតស
សាច់ស្រស់បវរ ដូចសាច់ស្រី
មើលទៅសព្វចិត្ត ពិតបេតី
សម្រស់មេត្រី ស្រីក្រមុំ។

សមសួននលាដ រលោងខ្ចី
នាសាពិសី គួរនឹងសុំ
ចងចិត្តស្នេហា លើមាសម៉ុម
អូនកុំឆ្លើយកុំ ណាអូនណា។
បើអូនឆ្លើយទេ គេនិន្ទា
នោះបងមុខជា គេងសោកា
គេចមុខពីអូន ស្ដាយស្នេហា
មុខលាក់ឯណា ព្រលឹងអើយ?
© rbu_spp 10:46 am, Nov 12, 2014 Puthpong Sao
ឃើញស្អាតក៏ថត តែមិនស្គាល់ទេ

No comments: