Monday, November 24, 2014

ប្រើសិទ្ធិឆ្ងល់

កំប្លែងទស្សនៈ៖ ប្រើសិទ្ធិឆ្ងល់ - ម៉េចមិនធ្វើច្បាប់ ឲ្យបង្ហាញពស្តុតាង "មិនពុករលួយ"?
តាម ច្បាប់ជាតិ អន្តរជាតិ និងធម្មជាតិ មនុស្សម្នាក់ៗមានសិទ្ធិពីកំណើត ដូច្នេះការប្រើប្រាស់សិទ្ធិរបស់យើងម្នាក់ៗពុំចាំបាច់ "សុំសិទ្ធិ" ឬ "សុំការអនុញ្ញាត" ពីអ្នកណា ពីរដ្ឋាភិបាល តុលាការ សភាទាំងប៉ុន្មាន... ទេ គឺ "ប្រើសិទ្ធិ" នេះតែម្ដង។
ខ្ញុំប្រើសិទ្ធិឆ្ងល់មួយថា បើរដ្ឋាភិបាលពិតជាមានចេតនាបរិសុទ្ធនិងមានវិធានការជាក់ស្ដែង បំបាត់អំពើពុករលួយ មែន ហេតុអ្វី មិនធ្វើច្បាប់ចែងចំៗនិងអនុវត្តត្រង់ៗថា "បើមន្ត្រីរដ្ឋាភិបាល រួមទាំង នាយករដ្ឋមន្ត្រី មិនពុករលួយទេ សូមឲ្យបង្ហាញពស្តុតាងបញ្ជាក់លើការមិនពុករលួយរបស់ខ្លួន"។
ច្បាប់នេះ បើមាននោះ (ក្រៅពីបង្ហាញភក្ដីភាពរវាងពលរដ្ឋគ្រប់រូបក្នុងសង្គម រវាងគ្នា និង ចំពោះជាតិ) វាក៏មានប្រសិទ្ធភាពជាងមាត្រាចែងដាក់កំហិតឲ្យអ្នកណាដែលរាយការណ៍ឬប្ដឹងមន្ត្រីណាអំពីការប្រព្រឹត្តអំពើពុករលួយ ត្រូវតែបង្ហាញពស្តុតាង ទៀតផងនោះដែរ៕

No comments: