Tuesday, January 20, 2015

rbu 732 -- បេង កូនខ្មៅ?


ប៉ាវ ចិន ថាផ្លែ "បេង កូន ខ្មៅ!!!"
ប្រើពាក្យនេះឆៅ ត្រឹមត្រូវហើយ
គួរថែមស្រដៀង នឹងចម្លើយ
បង្ហើយហៅ"បេង ក្រមុំ ខ្មៅ"។
ប៉ាវ ចិន ប្រកែក ខំដៃដោះ
រុញឲ្យ "កំលោះ!" មាសឆោមឆ្លៅ
រួញខ្លួនរាចិត្ត ខ្លាចគេហ៍ហៅ
"បេង ក្រមុំ ខ្មៅ" ក្ដៅអ្នកផ្ទះ។
អ្នកគ្រូ គន្ធា រស ឈ្មោះស្រស់
ប៉ាវ ចិន ដឹងអស់ មិនចង់ឈ្នះ
រុញឲ្យឣ្នកគ្រូ យកទៅផ្ទះ
មិនបាច់មានះ ប្រកែកទេ។
ប៉ាវ ចិន ថាខ្ញុំ ទៅពុំបាន.
វិលល្ងាចវិញថ្កាន ពុំទាន់ទេ
ខ្លាចមកផ្ទះយឺត ប្រពន្ធជេរ
នាំតែខ្មាសគេ ព្រោះគ្រាប់បេង។
© rbu_spp 12:26 pm Jan 20, 2015 Puthpong Sao

No comments: