Saturday, January 10, 2015

rbu 716 -- គ្រូទាយ ម្ដាយថា


"គ្រូទាយ ម្ដាយថា" ... ពាក្យចាស់ជាសារ ... លោកផ្ដាំកូនៗ 
ឲ្យស្ដាប់ម៉ែឪ ... នូវពាក្យដំបូន្ ,,, មានពីតាដូន
កុំចោលពាក្យម្ដាយ។
បើពិចារណា ... តើម្ដាយឯណា ... មិនលះបង់កាយ
តាំងពីកូនកើត ... ពីដើមរៀងអាយ ... ស៊ូលំបាកកាយ
ប្រាថ្នាកូនល្អ។
តែបើកូនផ្ដាស ... ធ្វើឫកច្រឡាស ... វ៉ូសវ៉ាសតបត
ម្ដាយមុខតែខឹង .. ទោះមិនមាត់ក .. ទាំងអាក្រក់ល្អ
ក៏នៅអត់ឱន។
បើកូនជ្រុលពេក .. ហួសនឹងជជែក .. ប្រមាថដល់តោន
មុខតែម៉ែខឹង .. មិនធ្មឹងក្រញោន .. ម៉ែលែងអត់ឱន
ចេញបណ្ដាសា។
តាមចិត្តសាស្ត្រ .. នេះប្រាប់ដឹងច្បាស់ .. កូននោះយ៉ាងណា
ជាជនអពៈ .. សិរីមរណា .. កំណើតរូបា
នរកក្នុងចិត្ត។
នេះទើបពាក្យម្ដាយ ... ដូចអភិប្រាយ ... ទំនាយសណ្ឋិត
បើម៉ែប្រទេច .. កូនមុខតែឥត ... កំណើតនេះដ្បិត
ពាក្យម៉ែទំនាយ។
រីឯពាក្យគ្រូ ... ដូចដឹងពីយូរ .. មិនពោលងាយៗ
លោកពុំលេងសើច .. មិនលើកនិយាយ .. ពាក្យណារោយរាយ
ពេលបង្រៀនសិស្ស។
គ្រូតែងសម្គាល់ .. ពេលបង្រៀនផ្ទាល់ .. តម្រង់ឆ្កៀលឆ្កឹះ
ដឹងសិស្សយ៉ាងម៉េច .. តិចតូចប្រតិស្ឋ.ប្រដឹស/.. ប្រដូចនឹងប្រឹស
ផ្លូវសិស្សចេញចូល។
នេះទើបទំនាយ .. ពាក្យគ្រូនិយាយ .. ដូចជាប្រផ្នូល
ទស្សន៍ទាយហេតុការណ៍ .. សិស្សណាលោកបូល .. ពាក្យពិតជាគោល
ពោលពុំសូវខុស។
កូនស្ដាប់ម៉ែឪ .. ច្រើនដើរត្រង់ផ្លូវ .. ត្រូវទិសដាលដុះ
ដូចសិស្សស្ដាប់គ្រូ .. នោះគឺដូច្នោះ.. ច្រើនពុំសូវខុស
ដុះដល់ទីថ្កើង៕
© rbu_spp 9:27 am Jan 10, 2015 Puthpong Sao

No comments: