Friday, January 16, 2015

BEAUTY, PALACE OF SOUL rbu 724 -- សម្រស់ជាវិមានព្រលឹង

ស្នាមញញឹមគឺជាហេតុការណ៍នក្ខត្តឫក្ស ដែលតម្លៃវាដូចជាទេពច្យុតិឃើញតែក្នុងមួយប៉ព្រិចភ្នែក។
BEAUTY, PALACE OF SOUL .... rbu 724 -- សម្រស់ជាវិមានព្រលឹង
Reading Benefits You
All's virgin in mind and body, ....... ព្រហ្មចារីយ៍ ទាំងអស់ ចិត្តឬកាយ
What a shot so cute a beauty! .... ជិតឬឆ្ងាយ សម្រស់ ពេញសោភ័ណ
Indescribable your look is! .......... មានភ័ព្វគន់ មួយភ្លែត ស្ទើរមិនទាន់
Alexandra, "Wish you the bliss!"..ចិត្តភាំងភន្ត ពុំគ្រប់ ពិពណ៌នា។
How charming you are in reality: ញញឹមស្រស់ មានមន្ត រូបតថៈ
As though a beautiful deity. ...... ស្អាតប្រចក្ខ ស្រស់ដូច ទេពកញ្ញា
Like diamonds, your eyes flicker, ..... ភ្នែកទាំងគូ ព្រិចៗ ពេជ្រតារា
Lighting men's soul and love brighter. ភ្លឺវេហាស៍ ព្រលឹង ស្នេហ៍ប្រុសៗ។
Your virgin charm is so touching, .... មន្តស្នហ៍នាង សណ្ដំ គ្រប់ដួងចិត្ត
To have you as mate's everything. .. ឲ្យសណ្ឋិត ប៉ងស្និទ្ធ ពិតពុំខុស
No true heart can help loving you. ... សម្រស់សួគ៌ ស្រូបយក បេះដូងប្រុស
The palace of soul you are, too. ..... រង្សីឆ្លុះ វិមាន ព្រលឹងស្នេហ៍។
Flawless beauty for a big hug, ....... សម្រសនាង ឥតខ្ចោះ ប៉ងថ្នមបី
No games of war to spare and tug .. គ្មានល្បែងអ្វី សង្គ្រាម អាចកែប្រែ
Shyness awards a beauty mole ...... ភាពរមទម អឹមអៀន ឫទ្ធិ៍ពូកែ
Yeah, you’re my real palace of soul. .. ឋានសួគ៌ស្នេហ៍ វិមាន ព្រលឹងបង៕
© rbu_spp Puthpong Sao 10:27 am Jan 17, 2015
Alexandra Fort originally shared this photo:


No comments: