Tuesday, January 27, 2015

rbu 735 -- នារីអង់អាច



ឆ្លាតឆ្លៀតបៀតស្និទ្ធ ឥតគិតខ្លាច                        ចិត្តនាងអង់អាច មិនខ្លាចស្លុត
ដៃក្រៀកជើងខ្ទាស់ គាស់យោកផុត                    កែងឆាំងម៉ាំងស្រុត ព្រានដួលប្រូស។
នេះការសម្ដែង សម្ញែងឫទ្ធិ៍                                រីឯការពិត គង់វេសវ៉ូស
អ្នកក្រៀកពីក្រោយ លើកនាងអូស                     ផុតជើងក្រេសក្រូស ដឹងធ្វើអី។
ដូចតែ អ៊ែរគូល ខ្លាំងពូកែ                                  ក្នុងករណីតែ ជើងជាប់ដី
បើជើងហើបផុត ទោះក្បាច់អ្វី                            ពុំអាចជួយស្រី ដោះកុនបាន។
រឿងក្បាច់ប្រយុទ្ធ រៀនមានក្បួន                         តែពេលកុនខ្លួន លេងក្បាច់ស្មាន
ប៉ះអ្វីវាត់ហ្នឹង ប្រឹងដោះប្រាណ                          ចេះទាំងប៉ុន្មាន ទុកដោយឡែក។
ប្រើក្បាច់ឆ្កែខាំ ក្រៅមាត្រា                                 មាត់ប៉ះត្រង់ណា ធ្មេញខាំហែក
គ្មានច្បាប់ហាមឃាត់ ឬប្រកែក                          ឈ្មោះជាមាត់ឯក ប្រើក្បាច់ខាំ៕

No comments: