Saturday, January 31, 2015

rbu 741 -- មណី ចន្ទ្រា


ក្រមុំមានលក្ខណ៍
ប្រុសៗព្រើតភ្ញាក់
រលាក់សំណើច
រលាស់នេត្រា
មៀងភក្ត្រាសើច
ក្នុងចិត្តនឹកស្ងើច
នាងកែវមនោរាហ៍។
មើលទៅខាងនោះ
ភក្ត្រស្រស់សស្គុស
គឺដួងចន្ទ្រា
អើតមើលក្រឡង់
ដូចចង់សន្ទនា
លើកហត្ថវន្ទា
ចន្ទ្រាមាសអើយ។
ម្ដេចក៏នៅស្ងៀម
មៀងមុខអឹមអៀម
ឬនាងតោះតើយ
ឲ្យផ្កាយកំព្រា
គ្មានគ្នាកៀកកើយ
ឱ ចន្ទ្រាអើយ
ម្ដេចឡើយដាច់ចិត្ត។
ឯណេះ មណី
ភ្នែកផ្លេកមមី
ដូចលែងអាណិត
មេខលា មៀង
ដៀងភ្នែកបញ្ឆិត
បញ្ឆោតដូចឥត
បង់ចិត្តមេត្តា។
© rbu_spp 6:46 pm Jan 30, 2015 Puthpong Sao

No comments: