Monday, February 9, 2015

rbu 748 -- ថ្ងៃទី ៣០ ខែកុម្ភៈ


បណ្ឌិត រដ្ឋមន្ត្រី ស៊ីញេអី ភ្លេចមើលថ្ងៃ
កុម្ភៈ ឱអ្នកថ្លៃ ដែលមានថ្ងៃ ទី៣០?
ព្រះអើយ ម្ដេចយ៉ាងហ្នឹង បើគេដឹង នាំគ្នាខ្សឹប
លោកធំ គួរតែផ្អឹប ស្ដាប់សម្រឹប មុនស៊ីញេ។
យកមុខ ទុកឯណា បើមានត្រា ច្បាស់ម្ល៉េះទេ
មុខលោក គង់ខ្មាសគេ ចាំស៊ីញេ មិនពិនិត្យ។
ដឹងតែ ស៊ីញេខ្វោក ត្រាត្រឡោក មិនខ្ចីគិត
បោះផូង មុខងងឹត ធ្លាយការពិត មុខយ៉ាងណាា(?)
ចុះបើ ឆ្លងប្រទេស គិតងាយធ្វេស រឿងផ្លូវការ
គេមើល លាន់មាត់ថា ម្ដេចធ្វើការ ខ្ជីខ្ជាម្លឹង?
របៀប ធ្វើការយក ទម្លាប់មក បែបយ៉ាងហ្នឹង
លោករដ្ឋ មន្ត្រីដឹង ស៊ីញេអ៊្ចឹង(១) មុនចុះថ្ងៃ។
រួចរុញ ទៅរដ្ឋបាល ធ្វើដំណាល បន្តដៃ
នាយក ដ្ឋានចុះថ្ងៃ ទើបផ្សព្វផ្សាយ តាមនាទី។
អ្នកចុះ ថ្ងៃខែឆ្នាំ ភ្លេចមិនចាំ បែបវក់វី
នឹករឿង ដើរផឹកស៊ី ឬមមី ប្រាក់ខែខ្វះ។
ច្នេះទើប ច្រឡំដៃ ចុះខែថ្ងៃ មិនគិតច្បាស់
ឯអ្នក រងអាម៉ាស់ ឃើញពិតណាស់ រដ្ឋមន្ត្រី៕
សុភាសិតបារាំងមួយថា Les paroles s'envolent, les écrits restent មានន័យថា
សម្ដីរសាត់ ហើរបាត់ទៅ អក្ខរាជាប់នៅ ដិតស្នាមដាន
ជាប់ដាមទាំងអស់ រឿងប៉ុន្មាន កុំបីគិតស្មាន លុបងាយអី។
សម្ដីជា ឯក លេខជា ទោ អក្សរហែហូរ បានជា ត្រី
កត់ត្រាតាមផ្លូវ ដានទាំងបី ត្រចៀកភ្នែកក្ដី ខួរក្បាលចាំ។
អ៊្ចឹង(១) ពាក្យកាត់ខ្លីតម្រូវជើងកាព្យ មកពី អ៊ីចឹង
...
© rbu_spp 10:22 am Feb 10, 2015 Puthpong Sao


ចុមយក្ស!! ខែកុម្ភៈ មានថ្ងៃទី៣០ ដែរ???? នេះបានចំ គេហៅថាឱ្យស៊ីញ៉េ គិតតែពីស៊ីញ៉េ ទាំងបិទភ្នែកតាម៉ងហើយនេះ!!!!!

No comments: