Sunday, December 21, 2014

rbu 685 – ប្រស្នាចក្រវាល


១. គិតដល់ប្រស្នា ចក្រវាល
លម្ហនិងកាល ឃើញឥតត្រើយ
មើលតែនឹងភ្នែក មិនដឹងឡើយ
ចម្លើយកប់ជ្រៅ ក្នុងខួរក្បាល ។
២. លម្ហនិងកាល ទាំងពីរនេះ
ពុទ្ធិត្រិះរិះ ចាំងភ្លឺច្រាល
បង្កើតជីវិត សព្វគ្របកា្រល
ពីញាណខួរក្បាល ស្រោមជាដែន ។
៣. ពុំមានអ្វីសោះ ម្នុស្ស(១)មិនអាច
ប្រើញាណអំណាច បារមីកេណ្ឌ
គិត ចែង កសាង ចេះបត់បែន
សមិទ្ធភពផែន – មិនមែនឬ?
៤. ទោះមហន្ធការ សូន្យសុងខ្មៅ
គង់មានដែនដៅ ដើមពន្លឺ
បំបាត់ងងឹត សំឡេងឮ
ទាំងនេះក៏គឺ ភពសកល ។
៥. ប្រស្នាចក្រវាល មានព្រំដែន
ទោះធំក្រែសែន ទៅមិនដល់
គង់តែគេដឹង ស្ទើរពុំសល់
សម្ងាត់កិច្ចកល សព្វទ្ទស្សន៍ ។
៦. ឫទ្ធិ៍មនុស្សយើង ខ្លាំងក្លាក្រៃ
ចេះច្នៃបង្កើត ត្រួតសព្វគ្រោះ
ឃើញ ឮ ស្រង់ហិត ឥតមានមោះ
ដឹង ស្គាល់ ពុំលស់ ព្រោះវិញ្ញាណ ។
៧. អ្នកមានញាណខ្លាំង គង់រកឃើញ
ផ្លូវភ្លឺគំហើញ វឌ្ឍនទាន
ទោះបីងងឹត ផ្លូវជាស្ពាន
ព្រោះញាណស្រេកឃ្លាន សព្វលម្ហ។
៨. នរណាស្មានដល់ កាលក្នុងឆ្នាំ
ហាប្រាំបីចាំ មានឧបករណ៍
អេឡិកត្រូនិក ទំនើបល្អ
បវរអ៊រឌី ណាតឹរឆ្លាត ។ (=computer)
៩. នៅសល់តែពេល មនុស្សហោះ
ឃើញនឹងភ្នែកស្រស់ ពាក់អាវស្មាត  smart)
និងចិត្តស្មោះសរ សុចរិតស្អាត
លះបង់ព្យាបាទ ម្នុស្ស(១)ជាតិឯង ។
១០. ប្រស្នាចក្រវាល មានដែនព្រំ
ពេញអស់ទំហំ ច្បាស់សម្ញែង
ត្រឹមស្រទាប់ក្រៅ ខួរក្បាលចែង
បកស្រាយជាក់ស្ដែង ភ្លឺត្រកាល ។
១១. ប្រាជ្ញាមនុស្ស វិភាគសព្វ
បញ្ហាបង្កប់ ក្នុងចក្កវាឡ
ស្ទើរគ្មានចន្លោះ ក្នុងដែនកាល
ផែនទីខួរក្បាល មនុស្សទិព្វ ៕
(១) ម្នុស្ស = មនុស្ស
© rbu_spp at 11:00 am December 11, 2014 Sao Puthpong, Cambodia Tel: +855(0)12 67 6784


No comments: