Wednesday, December 3, 2014

rbu 667 -- នឹកឃើញពាក្យចាស់


"ពាក្យចាស់" មានន័យ ផ្សេងៗគ្នា
មួយ នោះគឺជា ពាក្យពីមុន
លើកមកនិយាយ ទោសឬគុណ
ប្រើគ្រាន់ជាទុន ក្រើនរំឭក។
ពីរ គឺ "ពាក្យចាស់" ពីបុរាណ
ប្រដៅប៉ុន្មាន នៅចាំនឹក
អប់រំដាស់តឿន ចេះរៀបឫក
ថ្ងៃល្ងាចយប់ព្រឹក សាងតែល្អ។
បី គឺ "ពាក្យចាស់" ចាស់ស្រដី
និយាយពោលអ្វី ទោះខ្មៅស
ដាស់តឿនកូនចៅ ផ្លូវបវរ
ឬក៏ថាអ្វី គិតមុខក្រោយ។
"ពាក្យចាស់" ទីនេះ ពុំសំដៅ
លើន័យអ្វីក្រៅ បន្លែល្បោយ
ទឹកគ្រឿងពីសា ទាំងស្ដេចសោយ
"ចង់ឆ្ងាញ់នោះឲ្យ រកអន្លក់"៕
© rbu_spp 8:54 pm, Dec 2, 2014 Puthpong Sao
ខ្ញំុចូលចិត្តជាងគេ!!!ផ្កាស្នោផាត់ខ្លាញ់
Like ·  · 

No comments: