Friday, December 12, 2014

rbu 670 -- អាវវាលស្មា បោកភ្នែកប្រុស


ពឹងលើខ្សែក្នុង អាវក្រៅទំ
ឃើញ ក វាលធំ ពុំព្រមធ្លាក់
ប្រុសៗអ្នកមើល ព្រើលភ្ញាក់ៗ
ចាំមើលក្រែងធ្លាក់ ចេញផុតស្មា។
នឹងអាលភ្នែកឃើញ គ្រាន់លម្ហែ
យូរៗម្ដងដែរ ផ្អើលនេត្រា
ចិត្តគិតព្រួចខិល ចាំថនា /ដោះ/
ក្រែងនាងមេត្តា ភ្នែកប្រុសៗ។
គិតនេះតែផ្ដាស ឆោតខ្លួនឯង
ស្រីៗចេះក្រែង បំភន្តផុស
ឲ្យភ្នែកប្រុសព្រើល មើលចម្រុះ
ខ្លះភ្លេចដើរខុស ជល់ជញ្ជាំង។
ជល់ទាំងដងគោម ពារគេឯង
ជាន់គេមិនក្រែង ព្រោះតែភាំង
ខ្លះរអិលដួល ងើបមីងមាំង
រលះរលាំង ពកមុខមាត់។
គិតទៅ មើលស្អី តួថនា /ដោះ/
នាងចេះរក្សា មិនឲ្យភ្លាត់
ខ្សែគេប៉ុនអី នេះមធ្យ័ត
ទ្រនាប់អាវព័ទ្ធ ទាក់ជាប់ជិត។
ទាល់តែបានឃើញ ឡេវកឹបនេះ
ទើបចិត្តលែងរិះ ដឹងរឿងពិត
អាវស្រីវាលស្មា ប្រុសកុំគិត
ដើរស្មានជ្រុះជិត ចេញចោលស្មា។
និយាយឲ្យត្រង់ ត្រូវចំពាក្យ
ភ្នែកប្រុសពុំងាក ចេញទៅណា
ចិត្តគិតនឹកក្រែង ដោះមេត្តា
មិនមែនសាច់ស្មា អាវទ្រនាប់៕
© rbu_spp 12:07 pm Dec 12, 2014 Puthpong Sao

No comments: