Monday, December 1, 2014

rbu 662 -- សាច់ខ្ចីប្រណីភ្នែក


សាច់អើយសាច់សព្វ សំណព្វភ្នែក
ចេះចែករំលែក ជ្រែកសាច់ស្រី
ច្រៀកធ្លុះកំណាត់ កាត់អ្វីៗ
សម្រស់មេត្រី ស្រមៃផ្ដាស។
កំណាត់ស្វាយភាវ រាវរះដល់
ដែនទីតម្កល់ ទៀបប្រាណប្រាស
យល់ដីសណ្ដរ ល្អត្រចះ
មៀងមើលរហ័ស ច្បាស់គេងគិត។
អម្ពរស្វាយខ្ចី ស្រីគ្រងកាយ
ក្រឡេកពីឆ្ងាយ ស្រមៃពិត
ក្រឡាស់ខ្សែភ្នែក ក្រឡេកជិត
គន់មើលពិនិត្យ បញ្ឆោតចំ។
កែវភ្នែកចាញ់បោក ស្រណោកចិត្ត
ស្រណោះរឿងឥត គិតច្រឡំ
កំណាត់សាច់ខ្ចី ស្រីសំណំ
ចេះលេងបន្លំ បំភន្តភ្នែក៕
© rbu_spp 9:27 am December 1, 2014 Puthpong Sao

No comments: