Monday, December 1, 2014

rbu 663 -- ដកងារ ជាយា


លោភៈទម្លាក់ កេរ្តិ៍សក្ដិយស
អាសោចខូចឈ្មោះ ព្រោះលោភលន់
ចិត្តមិនចេះស្កប់ លោភពេកពន់
កម្មព្រោះលោភលន់ អាសន្នគុក។
រឿងពុករលួយ មួយខ្សែជួរ
ទាបថោកពេញតួ ពុំគួរទុក
បើរួចថ្ងៃនេះ គង់់ថ្ងៃមុខ
កម្មអូសចូលគុក មុខមួយពូជ។
រាជទាយាទ វជិរា/វ៉ាក់ជិរ៉ា/
ជូឡាឡុងកន បានទទូច
ហូតងារជាយា ព្រោះមាលួច
លុយជាតិពុំរួច ពុករលួយ។
ជាយាក្សត្រី ទីបីគេហ៍
ឡុងកន រិះរេ ត្រូវជាក្មួយ
មេប៉ូលីសធំ ស្អុយរងួយ
បាត់យសព្រោះជួយ ជាមួយមា។
បង់ឱកាសក្លាយ មហាក្សត្រិយ៍
ពេលដែលស្វាមី ក្លាយរាជា
ជំនួសបិតា ចាស់ជរា
នាគ្រាខាងមុខ នៅស្រុកថៃ៕
© rbu_spp 12:05 pm Dec 1, 2014 Puthpong Sao
រូបនេះ៖ រាជទាយាទថៃ វជិរា ជូឡាឡុងកន និង ជាយាទីបី
វក្តីនោះបានពង្រីកចាប់ខ្លួន
អ្នកពាក់ក់ព័ន្ធ អ្នកដៃជើង បងប្អុន កូនក្មួយសាច់ថ្លៃ...ម៉ាចំកោម
រហូតចុងក្រោយក៏ចាប់ប៉ះដល់ទាំងបងប្ងូនរបស់កូនប្រសារស្រីស្តេចថៃ
(ដែលអនាគតអាចឡើងជាព្រះមហាក្សត្រយ៉ានីនៃថៃទៀតផង)។
វាជាគម្រូមួយសម្រាប់ការពីចារណា។

No comments: