Monday, September 8, 2014

rbu 576 "សុចរិត" សរសេរឥតជើង "្ច" ខុសពី "ទុច្ចរិត"

"សុចរិត" សរសេរឥតជើង "្ច" ខុសពី "ទុច្ចរិត" សរសេរមានជើង "្ច" មកពីប្រភព/ឫសគល់ពាក្យ ឬ ប្រហែលជាត្រូវឆ្លើយតាមវិធី៖
កំប្លុកម្នាក់ឯង កំប្លែងទាំងអស់
កុំភ្លេចឲ្យសោះ ក្បួនមានតម្រា
អ្នកប្រូគាត់ខ្លាច អ្នកប្រាជ្ញគាត់ថា
គម្ពីរមានចារ ភាសាសរសេរ។

ភាសានិយាយ គិតងាយថាធូរ
ថាធ្លាប់យូរៗ ជ្រុះបាត់ទ្រព្យកេរ
ភ្លេចបង់ទាំងក្បួន ជាតិខ្លួនទទេ
នឹកឃើញខ្ចីគេ ពីប្រភពឯង។

តាម វចនានុក្រមសម្ដេច ជួន ណាត៖

ទុច្ចរិត ទុច-ចៈរ៉ិត បា.; សំ. (ន.) (ទុឝ្ចរិត) ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ, វាចា, ចិត្ត, (អកុសល) : គប្បីវៀរចាកទុច្ចរិត, ទុច្ចរិតជាអំពើដែលបណ្ឌិតត្រូវតែចៀសវាង។ ព.ផ្ទ. សុចរិត។

សុចរិត (ហៅ សុចរិតធម៌ ក៏បាន), មាន ៣ យ៉ាងគឺ ការប្រព្រឹត្តល្អដោយកាយ ហៅ កាយសុចរិត;... ដោយវាចា ហៅ វចីសុចរិត; ... ដោយចិត្តសុទ្ធ ហៅ មនោសុចរិត។ ព.ផ្ទ. ទុច្ចរិត។ សុចរិតយុត្តិធម៌ សុចរិតនិងយុត្តិធម៌; យុត្តិធម៌មានសុចរិតជាប្រមុខ, ជាប្រធាន។
Puthpong Sao

No comments: