គិតខ្លីត្រង់ខុស នាំខាតធំ
នាងស្លាប់លែងយំ ផុតឈឺចាប់
តែគួរឲ្យស្ដាយ មិនបានប្រាប់
ហេតុអ្វីរើសស្លាប់ មិនតស៊ូ។
អ្នកមានចំណែក ឲ្យនាងស្លាប់
គួរសារភាពប្រាប់ កុំទុកយូរ
តើចេះឈឺចាប់ នាមជាគូ
សង្សារលែងស៊ូ សម្លាប់ខ្លួន។
បើជាស្នេហា ប្រុសគួរដឹង
អ្នកសាងយ៉ាងហ្នឹង ខុសផ្ទួនៗ
ឲ្យនាងឈឺចាប់ សម្លាប់ខ្លួន
បាបធំណាស់ស្ងួន ខ្លួនបោកស្រី។
តើប្ដីចិត្តព្រាន ល្មោភតណ្ហា
បោកនាងរៀបការ មែនឬអ្វី
ប្រុសអីអាងប្រាក់ ក្បត់ភក្ដី
ឬក៏ករណី ផ្សេងពីហ្នឹង?
បើប្ដីចិត្តស្មោះ តែនាងត្រូវ
ជ្រើសរើសយកផ្លូវ ម៉ែឪដឹង
បង្ខំនាងការ ព្រោះសម្លឹង
អ្វីផ្សេងពីហ្នឹង ចោលសង្សារ?
© rbu_spp Sept 11, 2014 Puthpong Sao
នាងស្លាប់លែងយំ ផុតឈឺចាប់
តែគួរឲ្យស្ដាយ មិនបានប្រាប់
ហេតុអ្វីរើសស្លាប់ មិនតស៊ូ។
អ្នកមានចំណែក ឲ្យនាងស្លាប់
គួរសារភាពប្រាប់ កុំទុកយូរ
តើចេះឈឺចាប់ នាមជាគូ
សង្សារលែងស៊ូ សម្លាប់ខ្លួន។
បើជាស្នេហា ប្រុសគួរដឹង
អ្នកសាងយ៉ាងហ្នឹង ខុសផ្ទួនៗ
ឲ្យនាងឈឺចាប់ សម្លាប់ខ្លួន
បាបធំណាស់ស្ងួន ខ្លួនបោកស្រី។
តើប្ដីចិត្តព្រាន ល្មោភតណ្ហា
បោកនាងរៀបការ មែនឬអ្វី
ប្រុសអីអាងប្រាក់ ក្បត់ភក្ដី
ឬក៏ករណី ផ្សេងពីហ្នឹង?
បើប្ដីចិត្តស្មោះ តែនាងត្រូវ
ជ្រើសរើសយកផ្លូវ ម៉ែឪដឹង
បង្ខំនាងការ ព្រោះសម្លឹង
អ្វីផ្សេងពីហ្នឹង ចោលសង្សារ?
© rbu_spp Sept 11, 2014 Puthpong Sao

No comments:
Post a Comment