Tuesday, September 9, 2014

rbu 579 -- ចម្រៀងភ្លេងក្នុងធម្មជាតិ

មានតែមួយ លើលោក ធម្មជាតិពិត
ស្ដែងគំនិត ភ្ជាប់រឿង ច្រៀងកំដរ
ស៊ីនឹងភ្លេង ប្រគំ តន្ត្រីករ
សំនៀងល្អ ពីរោះ ឆក់បេះដូង។

កួចព្រលឹង សម្លឹង ទឹកខ្មួលខ្មាញ់
ហូរត្របាញ់ អណ្ដែត សែនអណ្ដូង
លើដងស្ទឹង សេកសក ឈរមើលច្រូង
ច្រៀងឥតគ្រោង ឥតព្រាង គេមើលភ្លឹក។

អ្នកចម្រៀង ផ្ញើសៀង តាមវាតា
ផ្ដាំទឹកថ្លា ថាចិត្ត បងនៅនឹក
ចាំផ្លូវអូន រាល់ថ្ងៃ យប់ដល់ព្រឹក
ចិត្តរឭក ត្រាណត្រើយ អូនអើយវិល៕

© rbu_spp 6:40 ថ្ងៃទី ១០ កញ្ញា ២០១៤
ចម្រៀងសេកសក , ផ្អើលពេញFacbook ដោយសាតែសំនៀងដ៏ពិរោះ
ក្រអួនក្រអៅរបស់បុរសម្នាក់ ជាមួយការប្រគុំតន្ត្រីនៅមាត់ទឹក

No comments: