Sunday, September 14, 2014

rbu 587 -- ឱ ផ្កានាង ញ

ផ្កា ញ ឃើញញុល ចង្អុលមេឃ
ក្ដឹបស្រុះស្អះស្កេក ដូចក្បាលដោះ
ពកប៉ិចលេចឡើង ឃើញស្រស់ៗ
ក្រមុំស្ទើរស្មោះ ញ ដោះផ្លែ។

ញ អើយ នាងញ័រ ដែរឬអ្វី
ញញឹមមេត្រី មានមន្តស្នេហ៍
ស្រស់ស្រើបទាំងភ្នែក បេះដូងដែរ
ញ ក្រមុំស្រែ ឬដីក្រុង។

ញ័រស្លឹករលាស់ តាមវាយោ
ញ នាងមិនថ្ងូរ ផ្លែនៅចុង
ញ មានតម្លៃ ខ្ចីទុំហ្នុង
ប្រយោជន៍បម្រុង ពេញល្បីឈ្មោះ។

ទោះផ្លែនាងទុំ ពុំពីសា
ក្មេងពុំត្រូវការ នេះក៏ព្រោះ
ទុំនាងមែនពិត ឮពីរោះ
ការពិតផ្លែនោះ ផ្សំឱសថ។

ស្លឹកនាងបន្លែ ក្នុងសម្ល
ឬ៏ក៏អាម៉ុក ឆ្ងាញ់ប្រាកដ
ពីសាបានម្ដង ចិត្តចារកត់
ទោះផ្កានាងអត់ មានសម្រស់។

© rbu_spp 4:59 pm September 14, 2014 Puthpong Sao
ផ្លែ ញ...

No comments: