Friday, September 12, 2014

rbu 586 -- អ្នកស្រែស្រុកគេ ទំនេរអានសៀវភៅ

អ្នកស្រែស្រុកគេ នៅពេលទំនេរ គេអានសៀវភៅ
ទោះពេលសម្រាក នៅកណ្ដាលផ្លូវ គេទាញសៀវភៅ
ឆ្លៀតអង្គុយអាន។

គេអានសៀវភៅ ថាតាមត្រង់ទៅ ពេលណាឆ្លៀតបាន 
ទោះមានពេលតិច ឆ្លៀតបានប៉ុន្មាន ពុំសូវដែលខាន
តភាគពេលក្រោយ។

ទម្លាប់ត្រូវហ្នឹង ធ្វើឲ្យគេដឹង កើនគំនិតដោយ
ជាប់នឹងចំណេះ ការអានផ្ដល់ឲ្យ ទោះមុនឬក្រោយ
អានមានប្រយោជន៍។

ទោះចាស់ប៉ុនណា គេចេះយល់ការណ៍ ពុំធ្វើអសោច
ប្រព្រឹត្តតែត្រូវ អានមានប្រយោជន៍ ធ្វើនេះយ៉ាងហោច
គម្រូកូនចៅ៕

© rbu_spp September 12, 2014 Puthpong Sao
Thank American poet Miekal And for the priceless photo of American farmer's good reading behavior and example.Photo: in case all you folks in academia were wondering what us dirt farmers use wheelbarrows for

No comments: