Monday, September 15, 2014

rbu 588 -- ខុសជាមេរៀន ប្រាប់ផ្លូវត្រូវ

ខុសជាមេរៀន ប្រាប់ផ្លូវត្រូវ
ខុសពីឥឡូវ នៅឱកាស
ដឹងខ្លួនកែទាន់ មិនផ្ដេសផ្ដាស
ច្រឡោច្រឡាស ឆាប់កែខ្លួន។

កុំឡើយដឹងខុស ពុំព្រមកែ
ខុសជ្រុលហូហែ ទុក្ខផ្ទួនៗ
ខុសពីតិចៗ រអៀសខ្លួន
កែត្រូវពេញចួន មានភ័ព្វវិញ។

កុំឲ្យខ្លួនខុស ហួសពេលកែ
ខុសនេះមុខតែ ទុក្ខទោម្នេញ
ហួសអស់ផ្លូវកែ ចង់ប្រែវិញ
ហាយំលែងចេញ កែលែងបាន៕

© rbu_spp September 17, 2014 Puthpong Sao
I still remember u and still waiting for u here.... — feeling Alone here withAh Mena and 5 others.
Photo: I still remember u and still waiting for u here....

No comments: