Wednesday, September 17, 2014

rbu 591 -- ដៃភ្នែកវិចិត្រករ


មើលហើយមើលទៀត មិនចេះណាយ
មើលគិតវែងឆ្ងាយ មិនអស់ចិត្ត
មើលនឹកសរសើរ រូបប្រណីត
ជាងចេះវិចិត្រ ឥតទាស់ភ្នែក។
ឱ ទេពកោសល្យ វិចិត្រករ
វាសព្រាង យ៉ៗ លឿនដូចផ្លេក
បន្ទោរឆ្ចាចឆ្វៀក មួយក្រឡេក
ត្រឹមមួយព្រិចភ្នែក ស្រមោលពេញ។
វាត់វាសថែមនេះ នៅត្រង់នោះ
ចក្ខុឃើញធ្លុះ រត់រមេញ
ដានភ្នែកតាមទាន់ ប្រឹងប្រដេញ
ចេញរូបស្រស់ពេញ គាប់ចិន្តា។
© rbu_spp 10:50 pm September 17, 2014 Puthpong Sao

No comments: