Tuesday, September 9, 2014

rbu 578 -- មើលចន្ទម្នាក់ឯង

មើលចន្ទម្នាក់ឯង បន្លែងមូស
ស្តាប់សៀងឆ្កែព្រុស ឆ្មាស្រែកមេវ
ផឹកទឹកមួយកែវ ពោះនៅហេវ
ភ្នែកវិលលឿនស្លេវ មើលភ្លៅនាង។

ចន្ទចិត្តកំណាញ់ លាក់ពន្លឺ
ឲ្យនាងឫកឌឺ ងាកពង្វាង
ភ្នែកដេញតាមជ្រែក ឃើញព្រាងៗ
ស្រមៃឃើញនាង គេងកៀកកើយ។

អង្អែលភក្ត្រា នាងរសើប
ច្រមុះថ្នមថើប ព្រឺអស់ហើយ
ចន្ទអើយបើកភ្លើង ឲ្យទ្រូងស្បើយ
រួមរឹតត្រាណត្រើយ គេងកើយទ្រូង។

នៅនឹកអាឡោះ ភ្នំសួគ៌គូ
អង្អែលថ្នមយូរ រោមបះច្រូង
ស្ដាប់តន្ត្រីទិព្វ ភ្លេងបេះដូង
ព្រឺព្រួចសំពោង ពុំស្រដី។

ពពកកុំពាំង ឃាំងផ្លូវចិត្ត
មេត្តាកុំបិទ ចន្ទរង្សី
ឲ្យសាចចំពេញ ឃើញភក្ត្រស្រី
ឃើញសព្វអ្វីៗ គ្រាចុងក្រោយ៕

No comments: