Wednesday, August 27, 2014

rbu 575 -- ប្រយ័ត្ន ចាហួយយួន ធ្វើពីកៅស៊ូ

ប្រយ័ត្ន ចាហួយវៀតណាម ប្រាប់គ្នាផ្ដាំតាម ហាមប្រាម កុំទិញឲ្យសោះ។

ដូចឃើញ ពិសោធស្រស់ៗ កៅស៊ូទាំងអស់ កូរចាក់ ស្វិតបេះមិនដាច់។

ស្រ្តីនេះ គាត់ធ្វើរួចស្រេច ហែកស្ទើរមិនដាច់ ស្វិតយឺត លើសឪកៅស៊ូ។

អន្ធិល ទោះប្រឹងមួលមូរ ស្វិតលើសកៅស៊ូ ទាញយូរ នៅតែមិនដាច់។

រឿងធំ ខ្លាចពុលប្រកាច់ ចុះក្អួតលេចអាចម៍ ស្លន់ស្លោ រកពេទ្យមិនទាន់។

បើពេទ្យ ជួយបាននោះគ្រាន់ តែក្រែងអាសន្ន ជួបគ្រោះ ព្រោះចាហួយយួន។

ឃើញហើយ សូមមើលផ្ទាល់ខ្លួន នេះចាហួយយួន ផលិត ពីកៅស៊ូជ័រ។

រឿងពិត ពុំប្រតិដ្ឋ/ប្រឌិត/ភរ ផ្អើលពេញនគរ អ្នកណា ទទួលខុសត្រូវ?

នេះឬ ស្រុុកខ្មែរឥឡូវ សេរីពេកទៅ រាស្ត្រត្រូូវ គេបោកពេញស្រុុក៕

No comments: