Tuesday, August 19, 2014

rbu 571 -- កុំឲ្យរាស្ត្រថាបោក

ម៉េចៗកុំឲ្យ ធ្លោយអាម៉ាស់
ខ្មាសគេខ្លាំងណាស់ ដូចលើកមុន
បុណ្យច្រត់នង្គ័ល ប្រែស៊យស៊ុន
ដូចវេរឃ្នើសគុណ ព្រះរាជា។

បុណ្យជាតិទាំងមូល ស្ដេចយាងទត
រាស្ត្រមកតាមម័តិ/មត់/ ចាំគ្រប់គ្នា
នង្គ័លគោអូស រួចបែរជា
វេលាកំណត់ អត់ឃើញផ្សាយ។

កាលនោះដោះសា ថាមកពី
រវល់វក់វី គ្រប់រូបកាយ
ទៅជាភ្លាំងភ្លាត់ អត់បានផ្សាយ
រាស្ត្រក្ដៅក្រហាយ ខ្លះលួចជេរ។

មន្ត្រីបន្ទុក យករួចខ្លួន
បានលេសទៅពួន ក្រោយខ្នងមេ
ប្រទេសបាក់មុខ សែនខ្មាសគេ
រួចខ្លួនទទេ មេធំៗ។

លើកនេះកុំធ្វើ ខូចដូចមុន
ប្រយ័ត្នយីអ៊ុន ជាន់បញ្ជ្រុំ
បញ្ជ្រះបញ្ចប់ រាស្ត្រស្អប់គុំ
ស៊យទាំងមេធំ អារក្ខជាន់។

ពិធីថ្នាក់ជាតិ កុំលេងសើច
ប្រើស្ទីលបញ្ចើច ដូចរាគរាន់
ធ្វើទាំងមមើ រត់មិនទាន់
ឆ្លើយដោះគ្រោះទាន់ បានម្ដងទេ៕

© rbu_spp 2:49 pm Aug 20, 2014 Sao Puthpong

ជូនដំណឹងពីចម្ងាយបន្តិចហើយ : " ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ ២០១៤ ប្រព្រឹត្តទៅរយ:ពេល ៣ ថ្ងៃ គឺត្រូវនឹងថ្ងៃទី ៥ ទី៦ និងទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង" ។ គ្រប់ខេត្ត រាជធានី ត្រូវធ្វ... See More
 (4 photos)

No comments: