Tuesday, August 12, 2014

rbu 562 -- ភាសា រវើរវាយ នៃមេដឹកនាំ

ភាសា រវើរវាយ ពោលពាក្យរាយមាយ គិតងាយ និយាយក៏ធូរ។

អំណាច នៅកាន់ដល់យូរ ច្បាប់ធុងរលូរ(១) យូរឆាប់ ស្លាប់ជាតិអន្ដរ /អន់ដ/។

បើខ្មែរ នៅដេកអង្វរ បន់ព្រះចុះមក៍ ជួយរក៍ យុត្តិធម៌ឲ្យ។

ជាតិស្លាប់ មិនចាំថ្ងៃក្រោយ ប្រឹងស្រែកដង្ហោយ ឲ្យកូន ខ្មែរក្រោកឈរឡើង។

សង្គ្រោះ ពីជនចចើង នយោបាយទំនើង ជាតិយើង ស្ថិតក្នុ
ងអាសន្ន។


ខ្មែរអើយ កុំឡើយដេកបន់ បើជួយមិនទាន់ ជាតិជាក់ ធ្លាក់ក្នុងមរណា។

ពូជខ្មែរ សាបសូន្យអសារ តើបាននរណា សង្គ្រោះ កម្ពុជាបាន។

មើលចាម សល់ដាមដិតដាន ប្រាសាទបុរាណ ប៉ុន្តែ សល់តែទឹកភ្នែក។

បេះដូង ទួញយំសង្វេគ ស្រណោះជាតិពេក ដួលដេក ស្លាប់ក្នុងដៃគេ។

មេរៀន ប៉ុននេះយល់ទេ ឬចាំដល់គេ ចូលពេញ ជាន់កបង្ហើយ។

សូមខ្មែរ កុំភ្លេចសោះឡើយ ក្រោកឡើងខ្មែរអើយ ជួយជាតិ សល់ពេលតិចណាស់៕

កំណត់៖ ធុងរលូរ(១) (ពាក្យគន្លាស់) = ធូររលុង

(ប្រភព) នៅវិនាទីទី៤២ ដល់៥១ នៃព្រឹត្ដិការណ៍ប្រចាំថ្ងៃ របស់ឯម មាឃ ៖
http://www.khmer.rfi.fr/aef_player_popup/rfi_player#
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ៖ "ខ្ញុំ សុខចិត្តអោយសាលារដ្ឋ អោយសហគ្រាសរដ្ឋ ដួលរលំ តែខ្ញុំ មិនអោយពន្លក នៃវិស័យឯកជន(សាលាឯកជន) រេចរិល(ដួលរលំ) ទេ" ។     

No comments: