Tuesday, August 19, 2014

rbu 568 -- ទំនួញដំរីសៀក

ដំរីព្រេចហ្ម ក្នុងរោងសៀក
រំលៀកបុកទ្វារ រត់ចេញក្រៅ
ព្រេចឆ្មាំខ្ទប់ទ្វារ ស្ទុះសំដៅ
មួម៉ៅលឿនស្លៅ គេចដោះខ្លួន។

គេចទៅណាបាន តាមអធ្វា /ផ្លូវ/
មានព្រៃអគារ មិនអាចពួន
គេបាញ់ផាំងៗ ត្រូវផ្ទួនៗ
ដួលឈាមដាបខ្លួន កណ្ដាលផ្លូវ។

ប៉ែតប្រាំមួយគ្រាប់ ស្នូរកាំភ្លើង
ចំក្បាល ខ្លួន ជើង ប្រមោយត្រូវ
ឈាមហូរដាបថ្ងូរ ផ្ដាំម៉ែឪ
"កូនស្លាប់ឥឡូវ ជួយកូនផង!"។

ចង់បានសិទ្ធិ៍រស់ នៅព្រៃវិញ
គេទិញជួញប្រើ រំលោភផង
ព្រាត់ឪម៉ែញាតិ ព្រាត់ប្អូនបង
"ជួយផង ឪអើយ ម៉ែអើយជួយ!"។

"កូនស្លាប់ហើយម៉ែ កណ្ដាលផ្លូវ
ម៉ែ ឪ កូនស្លាប់ ខ្លួនតែមួយ
ទុក្ខធំស្រែកយំ គ្មានអ្នកជួយ

រស់-ព្រួយ ព្រាត់-ស្លាប់ ប្រាប់អ្នកណា!"។

រងរបួសធ្ងន់ ទ្រហោយំ
ដង្ហើមទុក្ខធំ ជិតមរណា
កាំភ្លើងព្រានបាញ់ ផ្ទួនប្រហារ
ទឹកភ្នែកសោកា ប្រឹងតស៊ូ។

"បើខ្ញុំចេះហោះ មានស្លាបហើរ
មិនដើរលើដី រត់នាំយូរ
ឲ្យគេតាមបាញ់ ឈាមហូរឈូ

ជើងខ្ញុំពីរគូ ស្រុតលុតដួល។"

"ម្ល៉េះសមខ្ញុំហោះ ក្នុងវេហាស៍
គេចផុតមរណា យ៉ាងងាយស្រួល
បានជួបឪម៉ែ លែងក្ដុកក្ដួល

មិនដួលដេកស្លាប់ ឥតខ្លឹមសារ។"

ដំរីតៃគី/Tyke/ ដួលដេកស្លាប់
ដូចបានឃើញស្រាប់ ម្ភៃសីហា
ឆ្នាំកៅបួននៅ ស.រ.អា.
រដ្ឋហាវ៉ៃ ហូ ណូលូលូ។


© rbu_spp 9:56 am August 19m 2014  Sao Puthpong, Phnom Penh

After a LIFETIME OF ABUSE, Tyke the elephant is shot 86 times & falls DEAD in the streets. THIS is why everyone should #BoycottTheCircus:http://peta2.me/2p8h1

Honor Tyke's life & SHARE this video!

No comments: