Monday, June 2, 2014

rbu សុបិនស្នេហ៍

សុបិនស្នេហ៍ http://r-b-u.blogspot.com/

ឱ ស្នេហ៍ខ្ញុំ ក្នុងសុបិន បានជួបស្រី
កល្យាណី ទេពកញ្ញា បុប្ផាសួគ៌
បញ្ចពិធ នួនវរមិត្ត គិតផ្សងគួរ
ប្រាថ្នាសួរ សូមមាសស្ងួន អូនមេត្តា។

ឱ ភ័ក្ត្រស្រស់ សមផូរផង់ សំបូរមន្ត
ពេញស្នេហ៍គន់ រលោងសព្វ ផែនកាមា
បបូរសម ក្រហមទុំ ពេញចិន្តា
សមនាសា កំពូលស្រួួច ដូចភ្នំស្រង់។

មើលទៅនេត្រ ឃើញមួយភ្លែត ពិតអប្សរ
ពេញបវរ ល្អពន់ពេក ពេជ្របញ្ចង់
ផ្លេកភ្លឺចាំង ឆក់បេះដូង ឲ្យស្រយង់
ស្រយុតអង្គ លង់ស្នេហ៍ស្រី ឆ្លងមិនផុត។

គន់ចិញ្ចើម ដើមដូចដង កៅទ័ណ្ឌជ័យ
ធ្នូវិស័យ សរព្រះរាម ច្បាំងមិនស្លុត
វ័ធបាញ់ឆ្វាច ឫទ្ធិ៍អំណាច ខែងចំហុត
រាពណ៍គង់ស្លុត សុំចុះចាញ់ តេជបារមី។

ឱ កេសា ស្រស់កញ្ញា ដូចសូត្រមាស
នីលក្រាលពាស គ្របបាំងលើ កែវសិរសី
ផាត់រំសាយ អង្អែលកាយ ស្ងួនពិសី
ប្រលោមបី ស្រីលក្ខិណា ឲ្យស្រមៃ។

មើលសុរង្គ ឃើញដូចទង លតាមាស
ល្វន់ល្វតល្វាស រំភើយល្វៃ សមពេកក្រៃ
ត្បូងរំយោល ប្រតោងជាប់ នឹងកាណ៌ថ្លៃ
ដូចចរណៃ នាំចងចិត្ត ប្រតិព័ទ្ធ។

មើលសុដន់ កែវតូចតន់ ទាំងគូក្បំ
នេះហៅសម ស៊ីដើមទ្រូង សួគ៌បព៌ត
បើបានកើយ កែវអូនអើយ មុខលាន់មាត់
ភ័ព្វប្រាកដ សែនសំណាង បុណ្យបុព្វេ។

សុដន់ថ្លៃ ឃើញស្រមៃ ភ្នំសុបិន
ឆោមមាសឆ្អិន ដូចនៅឋាន សួគ៌សមកេរ្តិ៍
បានកើយទ្រូូង ស្ដាប់បេះដូង កែវមាសមេ
សៀងបំពេ កេរតន្ត្រី ភក្ដីស្មោះ។

ដោះទាំងគូ គន់មើលយូរ ឃើញឫទ្ធា
អាចបញ្ជា មេទ័ពខ្លាំង ពេញកំលោះ
ចោលសង្គ្រាម រត់តាមអូន មិនស្រណោះ
បុណ្យសក្តិ៍យស ក៏ព្រោះតែ ស្នេហ៍ដំបូង។

រន្ធផ្ចិតពៅ មើលទៅដូច រូងនាគី
កែវទេវី មណ្ឌលទី ជ្រកបេះដូង
លែងកំព្រា ផុតរងា ដូចបានឈោង
គេងកើយទ្រូូង គងភ្នំស្នេហ៍ សួគ៌វិមាន។

គន់ត្រគាក ពេញមូលក្លំ សមចង្កេះ
ស្អាតអ្វីម្ល៉េះ ត្រគាំងៗ ភាំងវិញ្ញាណ
អូនសែនល្អ ដូចនាងនាគ រកទៀតគ្មាន
សូមភ័ព្វមាន ព្រះប្រទាន បានរូបស្រី។

វិចិត្រករ សូមអង្វរ ជួយលាក់នាង 
ជៀសពង្វាង ផុតពីភ្នែក ប្រុសដទៃ
ឲ្យខ្ញុំបាន រូបនាងពិត គូភក្ដី
ឥតពីរបី គាប់និស្ស័យ តទៅអើយ៕
Photo: My Dreamed Love

O, my love! In dreams I've seen you,
To be your mate how can I do?
Exhausted in strength though I've been,
To have you, my heart's always green.

Beauty of yours is so striking,
Your virgin breasts mean everything,
Making warriors lay swords aside,
Stop hot wars and wish you as bride.

No, I won't let someone take you,
From my bosom at any cost,
My best I'll try to be with you,
To win your heart, I'll do utmost.

We could build a paradise where,
No one could know and would be there,
And we could reign the world in peace,
And then all types of wars would cease.

© rbu_spp June 1, 2014


No comments: