Sunday, June 1, 2014

rbu ផ្កាមេឃ May Flower Dances With Cloud

"ផ្កាមេឃ "សក្បុស ផុសរីក កណ្ដាលវេហាស៍
ក្នុុុងសួនមេឃថ្លា 
ខៀវច្បាស់ ស្រឡះត្រចង់
អមផ្កា"ឧសភា " ជាគ្នា សម្រស់ផូរផង់
បង្អួតកន្លង់ ភូមរី មូលមីរចោមស្នេហ៍។

ផ្កាមេឃរេរាំ ទន្ទ្រាំ ពែនអង្គសង្ហា
កៀងផ្កាឧសភា រេរា មៀងមុខឆៀងបែ្រ
ពត់ពែនរាងឆ្វង់ សុរង្ក ញញឹមភ័ក្ត្របែរ
សាយសព្វមន្តស្នេហ៍ ចុងខែ ឧសភាផ្ការីក។


ពពកសថ្លា ភក្ត្រា ញញឹមប្រឹមប្រិយ
ដូចសោភ័ណស្រី ក្រមុំ ក្រពុំស្រស់រីក
មៀងមើលមិចភ្នែក ដូចមន្ត ប្រើសមាស"មហារីក "
សាយក្លិនស្រស់រីក សុគន្ធ មន្តស្នេហ៍ជ្រាបជ្រៅ។

ជ្រួួតពេញបេះដូង ដៃឈោង ស្រវាប៉ងបេះ
ក្រសោបចង្កេះ ថ្នមផ្ទឹម ថើបភ័ក្ត្រពាលពៅ
ជ្រកម្លប់បេះដូង ក្នុងទ្រូូង សំងំស្ងៀមនៅ
រាល់ពេលយប់ជ្រៅ គេងនៅ កៀកកើយកល្យាណ។

"នភា "ឈ្មោះអូន បុត្រី នៃ"ព្រះគង្គា "
គង់លើមេឃា ឰដ៏ បវរភពឋាន
ទឹមទេពបុប្ផា "ឧសភា " នាដែនថ្កើងថ្កាន
សម្រស់ផ្ទឹមបាន ឈ្មោះល្បី ផែនដីផ្ការីក៕

No comments: