Sunday, February 23, 2014

rbu រំចង់ចាញ់ថៃដោយស្នៀតទោលក្ដៅ

ចិត្តខ្លាំងចិត្តក្ដៅ ចិត្តឆាវឆេវ
ដៃខ្លីស្ទុះស្លេវ សម្រុករុល
ថៃនឹងចាំត្រង រំចង់ជ្រុល
ឈោងងុរដាល់ងោក លូកខ្លីជាង។

ដឹងខ្លួនដៃខ្លី មិនប្ដូរស្នៀត
នៅតែពុំឆ្លៀត ស្នៀតពង្វាង
ច្រលោតចូលកែង គេវែងជាង
ថៃវាងគេចឆាល់ ចាំដាល់យក។

ថៃឆក់ឱកាស រំចង់ក្រោធ
ស្ទុះខឹងច្រលោត រុលចូលរក
ចូលវាយឥតផល ថៃចាំស៊ក
ដាល់យកៗ រំចង់ដួល។

បើចិត្តត្រជាក់ ដូច បឺត ខាំ
ចេះលៃឆ្វេងស្ដាំ ស្នៀតជើងព្រួល
ប្រើដៃស្រមោល តាមសម្រួល
អាចផ្ដួលថៃបាន មិនលំបាក។

បឺត ខាំ ប្រើចិត្ត និងភ្នែករឹង
ឃ្លាំមើលមិនធ្មឹង ងាកបញ្ឆាក
គេចភ្លែតសងផ្លាប់ សាប់មិនស្រាក
ពេលបញ្ឆោតសាក គូថ្លោះឲ្យ។

ខុសពី បឺតខាំ រំចង់ ឆេវ
ចូលត្រង់ស្ទុះស្លេវ ឥតក្រែងក្រោយ
ដូចឲ្យថៃសង សាប់បណ្ដោយ
ចុងក្រោយលទ្ធផល ថៃផ្ដួលបាន។

អ្នកឲ្យទឹកខ្មែរ គួរតែប្រាប់
ឲ្យរំចង់ស្ដាប់ ស្នៀតគ្រងប្រាណ
ត្រួតអារម្មណ៍នឹង ខ្លួនឲ្យបាន
ប្រមាណចេះប្រើ ស្នៀតចម្រុះ។

ក្បាច់ប្រយុទ្ធអ្វី ណាក៏ដោយ
គេពុំដែលឲ្យ ប្រើទាំងខុស
ស្នៀតទោលតែមួយ ទាំងបន្តុះ
ចំអកកំហុស គូប្រកួត។

រូបខាងស្ដាំលើជានាង ចិស៊ីខឹ ខុក្ស Jessica Cox គ្មានដៃពីកំណើតប៉ុន្តែហាត់បានខ្សែ ក្្រវាត់ខ្មៅការ៉ាតេគ្រវីដំបងពីរកំណាត់ដោយគាបនឹងម្រាមជើងនិងជាប់ការប្រលង
ក្លាយជាអាកាសយានិក។
Puthpong Sao's photo.

វៃចង់ឈ្នៈគេពេក អានិងគេហៅថាមើលងាយសត្រូវហើយ
Keo Rumchong Vs Yodsanklai Fairtex 22-Feb-2014 - Thai Fight
--------------------------
Thai strong, Keo Rom Chang what to win fast, but the end is loss. If keo Rom chang just try to know the fight strategy for the first round or second round have a better hope rather than fighting just want to win without knowing the partner's fight strategy.

No comments: