Thursday, February 20, 2014

rbu ផ្ទះសំបុកមនុស្ស

នេះហៅថាផ្ទះ សំបុកមនុស្ស
សង់ដោយទម្លុះ ជញ្ជាំងភ្នំ
ដូចរូងគុហា ដាប់រន្ធធំ
យកភ្នំចោះរូង ធ្វើលំនៅ។

ផ្ទះសំបុកមនុស្ស បែបធម្មជាតិ
ទាំងអាកាសធាតុ ក៏កក់ក្ដៅ
ខ្យល់បរិសុទ្ធ ផុតហ្មងសៅ
ទាំងក្នុងទាំងក្រៅ រស់សុខសាន្ត។

ផ្ទះសំបុកមនុស្ស ចោះភ្នំថ្ម
ពុំមានសសរ នាំរំខាន
ដំបូលទៀតសោត ពុំមានផ្លាន
ផ្ទោងយោងពិតាន គ្មានជើងតាង។

ផ្ទះសំបុកមនុស្ស នេះម្យ៉ាងដែរ
ធ្វើបានឲ្យតែ តាំងចិត្តសាង
មានទាំងកម្លាំង ស៊ូគ្រប់យ៉ាង
គង់សាងចេញបាន យូរឬឆាប់។

ផ្ទះសំបុកមនុស្ស ជាប់អង្វែង
រាប់រយឆ្នាំឯង ដូចឃើញស្រាប់
ថ្មអង្គរវត្ត បញ្ជាក់ប្រាប់
ផ្ទះថ្មចំណាប់ យ៉ាងនេះដែរ។

ផ្ទះមួយនេះមាន អាយុវែង
ប្រជែងកម្ដៅ ខ្យល់ភ្លៀងខែ
ប្រាំពីររយឆ្នាំ គួរស្ញែងដែរ
ទោះថែមិនថែ ក៏មិនខូច។

ផ្ទះភ្នំថ្មនេះ នៅអ៊ីរ៉ង់
ប្រទេសមួយត្រង់ ជិតចុងប៉ូច
អាស៊ីខាងលិច ធ្លាប់រុងរោចន៍
ខ្លាំងពូកែដូច ចក្រភពខ្មែរ។
Show less

               700 year old Iranian Home

Allegedly, these homes in Iran, carved out of solid rock, were built on the order of 700 years ago and are still inhabited by people who have given them modern touches (you know, the little things like windows, doors, and electricity). Pretty impressive when you consider that houses in America barely survive a century without extensive maintenance.
YouTube : 700 years old houses
Show less

No comments: