ហេតុអ្វីភ័ក្ត្រស្ត្រី ប្រែស្រពោន
បាត់អ្នកហៅ"អូន" ឬយ៉ាងណា
ញញឹមឡើងនាង នួនជីវា
សូមស្រស់ដូចផ្កា រីកព្រហាម។
ពេលនាងញញឹម ខ្ញុំសប្បាយ
បើនាងខ្វល់ខ្វាយ ខ្ញុំព្រួយភ្លាម
មេឃក៏មុខតែ ប្រែពណ៌ឈាម
ផ្ការីកព្រហាម ត្រូវតែស្រស់។
តើស្រីខាតអ្វី បើញញឹម
ឬពុំសង្ឃឹម ខ្វល់ស្រណោះ
ធ្វើមុខស្រពោន ទុក្ខក្រៀមក្រោះ
ស្ងួតក្រៀមលែងស្រស់ អាឡោះអ្វី?
ស្រណោះប្រុសស្នេហ៍ ប្រែប្រួលចិត្ត
លាលែងអាណិត ដល់ចិត្តស្រី
អាល័យលែងស្មោះ ក្បត់ភក្ដី
ឲ្យស្រីចំបែង ឯងឯកា?!
បើគេក្បត់អូន នៅមានបង
ឬកែវនួនល្អង ពុំត្រូវការ
ស្នេហ៍គ្រាដំបូង ចិត្តរក្សា
ពុំប្រែចិន្តា ស៊ូក្រៀមក្រំ?
បាត់អ្នកហៅ"អូន" ឬយ៉ាងណា
ញញឹមឡើងនាង នួនជីវា
សូមស្រស់ដូចផ្កា រីកព្រហាម។
ពេលនាងញញឹម ខ្ញុំសប្បាយ
បើនាងខ្វល់ខ្វាយ ខ្ញុំព្រួយភ្លាម
មេឃក៏មុខតែ ប្រែពណ៌ឈាម
ផ្ការីកព្រហាម ត្រូវតែស្រស់។
តើស្រីខាតអ្វី បើញញឹម
ឬពុំសង្ឃឹម ខ្វល់ស្រណោះ
ធ្វើមុខស្រពោន ទុក្ខក្រៀមក្រោះ
ស្ងួតក្រៀមលែងស្រស់ អាឡោះអ្វី?
ស្រណោះប្រុសស្នេហ៍ ប្រែប្រួលចិត្ត
លាលែងអាណិត ដល់ចិត្តស្រី
អាល័យលែងស្មោះ ក្បត់ភក្ដី
ឲ្យស្រីចំបែង ឯងឯកា?!
បើគេក្បត់អូន នៅមានបង
ឬកែវនួនល្អង ពុំត្រូវការ
ស្នេហ៍គ្រាដំបូង ចិត្តរក្សា
ពុំប្រែចិន្តា ស៊ូក្រៀមក្រំ?
No comments:
Post a Comment